Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភ្លៀង​ធ្លាក់​ខុស​ប្រក្រតី​កាន់តែ​ជិត​អស់​នៅពេល​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​ជិត​មកដល់​

Views: 11

ដោយៈ ប​.​ខុន​/​ភ្នំពេញៈ ស្ថានភាព​ភ្លៀង​ធ្លាក់​ខុស​ប្រក្រតី​ដែល​កើតមាន​ជាច្រើន​សប្តាហ៍​មកហើយ​នៅ​ចុងឆ្នាំ​២០២២​នេះ​អាច​នឹង​អស់​ត្រឹម​ថ្ងៃទី​១០ ខែធ្នូ បើ​នៅមាន​ក៏​ក្នុង​កម្រិត​តិចតួច និង​មាន​នៅតែ​ប៉ែក​ខាងត្បូង​ប្រទេស ដោយសារ​ពេលនេះ​ខ្យល់មូសុង​ឦសាន​បាន​រុញ​ចុះមក​ខ្លាំង​ជាមួយនឹង​អាកាសធាតុ​ចាប់ផ្តើម​ចុះ​ត្រជាក់​។​សម្រាប់​ខេត្ត​ព្រះសីហនុ​ដែលជា​កន្លែង​រៀបចំ​បុណ្យ​សមុទ្រ​និង​មហាសន្និបាត​ក្លឹប​ឆ្នេរ​ស្អាត​ដាច់​គេ​លើ​លោក​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៤ ខែធ្នូ​នោះ ក៏​មិនឃើញ​មាន​សញ្ញា​ភ្លៀង​ធ្លាក់​ដែរ​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២២​ថា ភ្លៀង​ខុស​ប្រក្រតី​នៅ បន្ត​មាន​ធ្លាក់​ដល់​ថ្ងៃទី​៨ ខែធ្នូ តែមាន​កម្រិត​មិន​លើសពី​មធ្យម និង​មាន​ដោយ​កន្លែង​តែ​នៅ​ភាគខាងត្បូង​ប្រទេស​ប៉ុណ្ណោះ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​បញ្ជាក់ថា​បាតុភូត​មួយ​ដែល​កំពុងមាន សកម្មភាព​នៅក្នុង​សមុទ្រ​ប៉ា ស៊ី​ហ្វិ​ក​ដែល​អាច​បង្កើន​ឥទ្ធិពល​ដល់​កម្រិត​ជា​វិ​សម្ពាធ ឬ​ជា​កូន​ព្យុះ​នោះ​វា​នឹង​រលាយ​ទៅវិញ​ពេល​ដើរ​ដល់​លើ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន​វា​មិនអាច​​ដើរចូល​ដល់ ក្នុង​សមុទ្រ​ចិន​ខាងត្បូង​បាន ដោយសារ​ខ្យល់មូសុង​ឦសាន​បាន​បង្កើន​ឥទ្ធិពល​ខ្លាំង​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២២​បាន​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​ធាតុអាកាស​សម្រាប់​ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​១៣ ខែធ្នូ​ថា ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​នេះ​ទទួលរង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​និង​ខ្យល់មូសុង​ឦសាន​ក្នុង​កម្រិត​មធ្យម​  ធ្វើឱ្យ​សីតុណ្ហភាព​ចុះមក​នៅក្នុង​រង្វង់​ពី​២០​ទៅ​២២​អង្សា​សេ​នៅ​តំបន់​ខ្ពង់ រាប​និង​នៅមាន​ភ្លៀង​ធ្លាក់​ខុស​ប្រក្រតី​តិចតួច តែ​សម្រាប់​រាជធានី​ភ្នំពេញ​និង​បណ្តា​ខេត្ត​នៅ​ភាគ​ខាងក្រោម (​ត្បូង​) អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម​។​

​ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​ស្ថានភាព​បែប​ខាងលើ​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២ ទៅ​២៤​អង្សា​សេ និង សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី​៣០ ទៅ​៣២​អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់​តិចតួច តែ​សម្រាប់​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត នៅ​ភាគ​ខាងក្រោម (​ត្បូង​) អាច​នៅមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម​។​
​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២០​ទៅ​២២​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៨​ទៅ​អង្សា​សេ​៣០​អង្សា​សេ​។ អាច​នៅមាន​ភ្លៀង​ធ្លាក់​តិចតួច​។​

​សម្រាប់​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី​៣០​ទៅ​៣២​អ​អ្សា​សេ​។​អាច​នៅមាន​ភ្លៀង​ធ្លាក់​តិចតួច​៕/R

Post navigation