Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពិព័រណ៍​យោធា​វៀតណាម​បង្ហាញ​សព្វាវុធ​ទំនើបៗ​

Views: 1

ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ កាំជ្រួច​ប្រភេទ​ថ្មី យន្តហោះ​ចម្បាំង រថក្រោះ​និង​កាំភ្លើង​ត្រូវបាន​នាំ​មក​ដាក់​តាំង​ក្នុង​ពិព័រណ៍​យោធា​អន្តរជាតិ​វៀតណាម​ឆ្នាំ​២០២២​នៅ​ព្រលានយន្តហោះ យ៉ា ឡាំ​(Gia Lam)​របស់​ទីក្រុង​ហាណូយ ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​ដល់​១០​ធ្នូ​។​

​ប្រព័ន្ធ​ការពារ​ដែនអាកាស​ឈ្មោះ​ស្ព៉ៃ​ឌ័​រ​(SPYDER)​ផលិត​នៅ​អ៊ីស្រាអែល កាំជ្រួច​ដេញ​តាម​កំដៅ​ផាយ​ថន​-​ហ្វាយ​(Python-5)​និង​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ​ទៅកាន់​គោលដៅ​ធុន​ដឺ​ប៊ី​(Derby)​ឧទ្ធម្ភាគចក្រ​​និង​កាំជ្រួច​ជាច្រើន​មុខ​ទៀត​សុទ្ធតែ​ត្រូវបាន​នាំមក​ពី​៣០​ប្រទេស​និង​ដែន​ដី​មក​ដាក់​តាំង​ក្នុង​ពិព័រណ៍​នេះ​។​

​ពិព័រណ៍​យោធា​អន្តរជាតិ​វៀតណាម​ឆ្នាំ​២០២២ បើក​ចាប់ពី​ថ្ងៃ​៨​ធ្នូ ដល់ ១០​ធ្នូ ដោយ​មាន​ការចូលរួម​ពី​ក្រុមហ៊ុន​ផលិត​និង​ជួញដូរ​អាវុធ​ចំនួន​១៣០​មកពី​៣០​ប្រទេស​និង​ដែនដី​។​

​រថក្រោះ យន្តហោះ ឧទ្ធម្ភាគចក្រ​និង​ប្រព័ន្ធ​រ៉ា​ដា ស្ថិត​ចំណោម​សព្វាវុធ​ផ្សេងៗ ដែល​ត្រូវ​ដាក់​តាំង​បង្ហាញ​នៅ​លើ​ទីលាន​មួយ​ទំហំ​២០.០០០​ម៉ែត្រការ៉េ​។​

​ទម្រ​បាញ់​និង​កាំជ្រួច​ការពារ​ដែនអាកាស S-125-2TM ដែល​ជា​របស់​កងទ័ព​វៀតណាម អាច​កំទេច​គោលដៅ​នៅ​ចម្ងាយ​៣៥​គីឡូម៉ែត្រ និង​គោលដៅ​ដែល​ហោះ​ក្នុង​ល្បឿន​៩០០​ម៉ែត្រ​ក្នុង​មួយ​វិនាទី​។​

​កាំជ្រួច​ឬ​គ្រាប់បែក​បាញ់​ចេញពី​នាវា​ធុន​533 មី​លី​ម៉ែត្រ​របស់​រុស្ស៊ី អាច​វាយប្រហារ​នាវា​ជាច្រើន​ប្រភេទ នាវាមុជទឹក​និង​សំណង់​បណ្តែត​ទឹក​។​

​ដ្រូ​ន​ធុន​ស្រាល​VUA-SC-3G UAV​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​វៀតណាម​Viettel អាច​ហោះ​គ្មាន​ឈប់​បាន​បី​ម៉ោង ជាមួយនឹង​ល្បឿន​លឿន​បំផុត​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​និង​​រង្វង់​គ្រប់គ្រង​បាន​៥០​គីឡូម៉ែត្រ​។​

​រថក្រោះ​T-90SK​របស់​កងទ័ព​វៀតណាម​តែ​ផលិត​នៅ​រុស្ស៊ី ទម្ងន់​៤៦,៥​តោន​។​វា​បើក​បាន​លឿន​បំផុត​៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​និង​បំពាក់​កា​ណុង​១២៥​មី​លី​ម៉ែត្រ ជាមួយនឹង​កាំភ្លើង​ធុន​តូច​ដទៃទៀត​។​

​នៅ​បញ្ជ​ពិព័រណ៍​វៀតណាម កាំភ្លើង​ជា​ច្រើន​ប្រភេទ​ក៏​ត្រូវបាន​នាំ​មក​តាំង​បង្ហាញ ភាគច្រើន​ជា​កាំភ្លើង​ប្រើ​គ្រាប់ 7.62 x 39 មី​លី​ម៉ែត្រ​ដែល​ផលិត​នៅក្នុង​ប្រទេស​វៀតណាម​ផ្ទាល់​។​

​កាំភ្លើង​វែង​ស៊ី​ក្លូន​( Cyclone )​ផលិត​ដោយ​ក្រុមហ៊ុន​អង់គ្លេស ទម្ងន់​៦,៨៥​គីឡូក្រាម ប្រវែង​១.១៩​ម៉ែត្រ​។​

​កាំភ្លើងខ្លី CZ P-10 C តាំង​នៅ​ស្តង់​អ៊ីស្រាអែល​។​

​រូបគំរូនៃយន្តហោះ Su-35S ផលិត​ដោយ​ក្រុមហ៊ុន​រុស្ស៊ី​ក៏​ត្រូវបាន​នាំមក​តាំង​បង្ហាញ​។​យន្តហោះ​នេះ​បំពាក់​គ្រឿង​បរិក្ខា​ទំនើប​ជាច្រើន រួម​មាន​រ៉ា​ដា N035 Irbis-E ដែល​អនុញ្ញាត​អោយ​វា​ចាប់បាន​និង​វាយ​​ប្រហារ​លើ​គោលដៅ​៣០​នៅ​ចម្ងាយ​៤០០​គីឡូម៉ែត្រ និង​បំផ្លាញ​គោលដៅ​ចំនួន​៨​ក្នុងពេល​តែមួយ​។​

រូបគំរូយន្តហោះF-16​របស់​ក្រុមហ៊ុន​អាម៉េរិក​Lockheed Martin​ក៏​មាន​វត្តមាន​ផងដែរ​។​F-16​ត្រូវបាន​ដាក់​អោយ​បំរើសេវា​កងទ័ពអាកាស​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៧០​តែ​វា​ត្រូវបាន​កែសម្រួល​ជាច្រើន​ដង​និង​នៅតែ​​ពេញនិយម​សំរាប់​កងទ័ពអាកាស​ក្នុង​ប្រទេស​ជាច្រើន​។​វា​ហោះ​បាន​លឿន​បំផុត​២.១២១​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​កំពស់​១២.០០០​ម៉ែត្រ​និង​អាច​ឡើង​ដល់​កំពស់​១៨.០០០​ម៉ែត្រ​។​វា​បំពាក់​កាំភ្លើង​កាណុង​២០​មី​លី​ម៉ែត្រ​និង​អាច​ផ្ទុក​គ្រាប់​៧,៧​តោន​។​

​នាយករដ្ឋមន្ត្រី​វៀតណាម រដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម ទស្សនា​ប្រព័ន្ធ​រ៉ា​ដា​និង​បច្ចេកវិទ្យា​ប្រឆាំង​យន្តហោះ​របស់​ក្រុមហ៊ុន​Viettel​។​

​ចាប់​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ប្រជាជន​អាច​ចូល​មើល​ពិព័រណ៍​និង​ការសម្តែង​យុទ្ធោបករណ៍ មុន​ពេល​បិទ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​នៅ​ម៉ោង​៦​ល្ងាច​ក្នុង​ថ្ងៃ​ដដែល​៕

Post navigation