Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពិធីក្រុងពាលីសម្រាប់បុណ្យសមុទ្របានចាប់ផ្តើម

Views: 9

ដោយៈប.ខុន/ភ្នំពេញៈ ពិធីក្រុងពាលីសម្រាប់ពិធីបុណ្យសមុទ្រលើកទី៩ជុំទី៣និង មហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតដាច់គេលើលោកបានប្រារព្ធនៅទីលានតេជោដែលជាកន្លែងប្រព្រឹត្តទៅនៃពិធីបុណ្យ នៅល្ងាចថ្ងៃទី៨ ខែធ្នូឆ្នាំ២០២២ ក្រោមវត្តមានរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក គួច ចំរើន អភិបាលខេត្តព្រះរួមជាមួយនឹងមន្ត្រីរាជការ។


តាមកម្មវិធីបន្ទាប់ពីពិធីក្រុងពាលីនៅល្ងាចថ្ងៃទី៨ខែធ្នូ គណៈប្រតិភូក្លឹបឆ្នេរស្អាតទាំង៣៤មកពី២១ប្រទេសបានអញ្ជើញដល់ក្រុងព្រះសីហនុនិងធ្វើទស្សនកិច្ចក្រុង ព្រះសីហនុ ដែលោឧទ្ទេសនាមដោយលោកលី រស្មីរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នៅរសៀលថ្ងៃទី៩ខែធ្នូនិង នៅថ្ងៃដដែលចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹប ហើយជប់លាងអាហារពេលល្ងាចជូនដល់គណៈប្រតិភូទទួលស្វាគមន៍ដោយលោក គួច ចំរើន អភិបាលខេត្តបាលព្រះសីហនុនិងលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការសម្តែងសិល្បៈផងដែរ។

បុណ្យសមុទ្រលើកទី៩ជុំទី៣និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតដាច់គេលើលោកដែលប្រព្រឹត្តទៅពីថ្ងៃទី៩ដល់ថ្ងៃទី១៤ខែធ្នូនៅខេត្តព្រះសីហនុ មានស្តង់ពីព័រណ៍ផលិតផលនិងម្ហូបអាហារចំនួន៣៥០ស្តង់ ដែលក្នុងនេះចំនួន៣០០ស្តង់ជារបស់ក្រុមហ៊ុនឯកជន និង ៥០ស្តង់ជារបស់ស្ថាប័នរដ្ឋ។

តាមកម្មវិធីពិធីបុណ្យសមុទ្រដែលរៀបចំធ្វើនៅទីលានតេជោ ចាប់ផ្តើមបើកជាផ្លូវការនៅល្ងាចថ្ងៃទី១០ខែធ្នូក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ដោយមានការបាញ់កាំជ្រួចនិងមានការសម្តែងសិល្បៈចម្រុះ។នៅក្នុងពេលជាមួយគ្នានឹងការប្រារព្ធពិធីបុណ្យសមុទ្រនេះក៏មានបើកមហាសន្និបាទក្លឹបឆ្នេរសមុទ្រដែលស្អាតដាច់គេ លើលោក ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២២ផងដែរ។ N

Post navigation