Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពីរភាគបី​នៃ​ការលក់​រថយន្ត​អគ្គិសនី​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ ២០២២ គឺ​នៅក្នុង​ប្រទេស​ចិន

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លីស​ (​ស៊ីន​ហួរ​) ៖ ពីរភាគបី​នៃ​ការលក់​រថយន្ត​អគ្គិសនី​សកល (BEVs)​ក្នុង​ឆ្នាំ ២០២២ គឺ​នៅក្នុង​ប្រទេស​ចិន​នេះ​បើ​យោងតាម​ការសិក្សា​ដែល​បាន​ចេញផ្សាយ​ដោយ​ក្រុម​​ហ៊ុន​សវនកម្ម​និង​ប្រឹក្សា PwC Strategy& (Germany)​កាលពី​ថ្ងៃ​អង្គារ​ទី​៧​កុម្ភៈ​។​

​ការសិក្សា​របស់​ក្រុមហ៊ុន PwC បាន​និយាយថា នៅពេល​ការលក់​រថយន្ត BEV ទូទាំង​ពិភពលោក​នៅ​ឆ្នាំ ២០២២ បាន​កើនឡើង ៧០ ភាគរយ​ធៀប​ឆ្នាំមុន ចិន​ដែល​ជា​ទីផ្សារ​រថយន្ត BEV​ធំ​បំផុត​របស់​​ពិភពលោក​បាន​រក្សា “​ការពង្រីក​យ៉ាងខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​” ។ ការលក់​រថយន្ត BEV នៅក្នុង​ប្រទេស​ចិន​បាន​កើនឡើង​ជិត ៨៥ ភាគរយ​នេះ​បើ​យោងតាម​ការវិភាគ​របស់​ក្រុមហ៊ុន​អំពី​តួលេខ​​ចុះបញ្ជី​ថ្មី​នៅក្នុង​ទីផ្សារ​ដែល​បាន​សម្រាំង​ចំនួន ១៤​។​

​លោក ហ្វេ​លិច គូ​ណឺត (Felix Kuhnert)​ជា​ដៃគូ​នៅ​ក្រុមហ៊ុន PwC Germany បាន​និយាយថា​”​បច្ចុប្បន្ន​យើង​កំពុង​មើល​ការផ្លាស់ប្តូរ​របស់​រថ​យន្ត​ឈាន​ទៅ​ដល់​កម្រិត​បន្ទាប់​និង​ឈានដល់​​ភាព​ចាស់វស្សា​”​។​

​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​សហរដ្ឋ​អាម៉េរិក​បាន​អភិវឌ្ឍ​ខ្លាំង​ដូចគ្នា ខណៈ​ការលក់​នៅក្នុង​ទីផ្សារ​កំពូល​ទាំង​ប្រាំ​របស់​អឺរ៉ុប​បាន​កើនឡើង​ត្រឹមតែ ២៨ ភាគរយ​កាលពី​ឆ្នាំមុន នេះ​បើ​យោងតាម​ការសិក្សា​។​

​នៅ​ប្រទេស​អាល្លឺម៉ង់ ដែល​ជា​ទីផ្សារ​រថយន្ត​ធំ​ជាង​គេ​នៅ​អឺរ៉ុប ការលក់​បាន​កើនឡើង ៣២​ភាគរយ​ក្នុងអំឡុង​ឆ្នាំមុន​។​វា​ជា​លើកទីមួយ​ហើយ​ដែល​ចំណែក​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​​មាន​ច្រើន​ជាង​រថយន្ត​ម៉ាស៊ីន​ចំហេះ​។​

​លោក​គូណឺត​បាន​និយាយថា អ្នកប្រើប្រាស់​ឥឡូវនេះ “​បាន​បំប្លែង​អត្ថប្រយោជន៍​ខាង​ក្នុងនៃ​រថយន្ត​អគ្គិសនី​ដល់​កម្រិត​មួយ ដែល​ក្នុងករណី​ជាច្រើន ពួកគេ​នឹង​ងាក​ទៅ​រក​រថយន្ត​អគ្គិសនី​នាពេល​អនាគត ទោះបីជា​មិន​មាន​ការទិញ​បញ្ចុះ​តម្លៃ​ក៏ដោយ​”​។​

​ទោះយ៉ាងណា តួលេខ​ថ្មីៗ​ពី​ក្រុមហ៊ុន​ប្រឹក្សា Ernst & Young (EY) បានបង្ហាញ​ថា ការលក់​រថយន្ត​សរុប​នៅ​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​ឆ្នាំ ២០២២ គឺ​ធ្លាក់ចុះ ៥​ភាគរយ​បើ​ធៀប​​នឹង​ឆ្នាំ​មុន​ដែល “​ចុះខ្សោយ​យ៉ាងខ្លាំង​”​។​

​ទន្ទឹមនឹងនេះ​ដែរ ក្រុមហ៊ុន​ផលិត​រថយន្ត​ធំជាងគេ​របស់​អាល្លឺម៉ង់ Volkswagen Group បានឃើញ​ការ​ចែកចាយ​ធ្លាក់ចុះ ៧ ភាគរយ​ធៀប​ឆ្នាំមុន មក​នៅត្រឹម ៨,២៦​លាន​គ្រឿង​នៅ​ទូទាំង​​ពិភពលោក​ក្នុង​ឆ្នាំ ២០២២ ដោយសារ​កង្វះ​ការផ្គត់ផ្គង់​នាំទៅដល់​ការបញ្ឈប់​ផលិតកម្ម​បណ្តោះអាសន្ន​។​

​ទោះយ៉ាងណា ស្រប​តាម​ការអភិវឌ្ឍ​ទីផ្សារ​ទាំងមូល ការ​ចែកចាយ​រថយន្ត BEV របស់​ក្រុមហ៊ុន​បាន​កើនឡើង ២៦ ភាគរយ​គឺ ៥៧២.១០០ គ្រឿង​កាលពី​ឆ្នាំមុន ហើយ​ក្រុមហ៊ុន Volkswagen បាន​និយាយថា ខ្លួន​បាន​ធ្វើឱ្យ “​មាន​វឌ្ឍនភាព​យ៉ាងសំខាន់​” នៅក្នុង​ងាក​មក​រក​រថយន្ត​អគ្គិសនី​របស់ខ្លួន​៕

​ការលក់​រថយន្ត BEV នៅក្នុង​ប្រទេស​ចិន​បាន​កើនឡើង​ជិត ៨៥ ភាគរយ

Post navigation