Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពីរនាក់ បានស្លាប់ បន្ទាប់ពីម៉ូតូបុកម៉ូតូ នៅស្រុកសំរោងទង

Views: 1

ដោយ: សុខសុភ័ណ្ឌ​ / កំពង់ស្ពឺ: មនុស្សប្រុសស្រី ពីរនាក់ បានស្លាប់ដោយសារម៉ូតូ ពីរគ្រឿង បុកគ្នា នៅតាមបណ្តោយផ្លូវលេខ១៤០ ក្នុងភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង កាលពីវេលាម៉ោង ៣និង២០នាទី រសៀល ថ្ហៃទី៥ ខែកម្ភៈ ឆ្នាំ២០២៣ ។

សមត្ថកិច្ច បានឲ្យដឹងថាៈ មុនកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដា ស្គុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GF-9021 បើកបរដោយឈ្មោះ ថែម គន្ធា ភេទស្រី អាយុ ៤២ ឆ្នាំ រស់នៅភូមិពោធិ ឃុំរលាំងចក ស្រុកសំរោងទង ក្នុងទិសដៅពី ខាងត្បូង ទៅខាងជើង មកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូ មួយគ្រឿង ម៉ាកអុិចសេនទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វែង ចាន់នី ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិពោធិ ឃុំរលាំងចក ស្រុកសំរោងទង ដែលកំពុងបើកបរបញ្ច្រាស ទិសគ្នា ទិសដៅពីខាងជើង ទៅខាងត្បូង ពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំងពីរនាក់​រងរបួសធ្ងន់ ហើយស្លាប់តាមផ្លូវ ពេលបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យទាំងពីរនាក់ តែម្តង។

ក្រោយកើតហេតុ នគរបាលជំនាញ បានវាស់វែង ហើយបានប្រគល់សពជនរងគ្រោះ ទាំងពីរនាក់ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។ ចំណែកវត្ថុតាងម៉ូតូ បានយកទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងគង រង់ចាំដោះស្រាយ នៅពេលក្រោយ៕/V/R

Post navigation