Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពលរដ្ឋនៅភូមិត្នោត ឃុំសឿ ចាប់ផ្តើមជម្លៀសមកទួលសុវត្ថិភាព ជាមួយនឹង ការផ្តល់ស្បៀង ទាំងអ្នកចាស់ និងអ្នកមកថ្មី

Views: 5

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ពលរដ្ឋនៅភូមិត្នោត ឃុំសឿ ស្រុកមង្គលបូរី ចាប់ផ្តើមជម្លៀសពីទឹកជំនន់ស្ទឹងមង្គលបូរី មកកាន់ទីទួលសុវត្ថិភាពដែរហើយ។អាជ្ញាធរមានសមត្ថកិច្ច បានទៅសួរសុខទុក្ខ រំលែកការលំបាក និងផ្តល់ស្បៀងអាហារ នាគ្រាបន្ទាន់នេះ ពោលគឺ ផ្តល់ដល់ទាំងពលរដ្ឋមកថ្មី និងចាស់ នៅទួលសុវត្ថិភាព ។

នៅរសៀល ថ្ងៃទិ២៩ ខែកញ្ញា ឆ្នាំ២០២២ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុក មង្គលបូរី និងមន្ត្រីស៊ីវិល កងកម្លាំង ក្រុមការងារ បានទៅសួរសុខទុក្ខពលរដ្ឋ នៅភូមិត្នោត ឃុំសឿ ស្រុកមង្គលបូរី ចំនួន ២១ គ្រួសារ ដែលលំនៅឋានពួកគាត់ ត្រួវទឹកជំនន់ស្ទឹង មង្គលបូរី ជន់លិច។ ក្នុងនោះ ចំនួន ១១ គ្រួសារ បានជម្លៀសមករស់នៅទីទួល សុវត្ថិភាពវត្តសឿ ។

ចំពោះពលរដ្ឋពីភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី ចំនួន ៤៥ គ្រួសារ ជម្លៀសមក ទួលសុវត្ថិភាព នៅក្បែរផ្លូវជាតិលេខ៥ វាងក្រុង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានទទួលឃីត និងស្បៀងអាហារ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈគណ:កម្មាធិការជាតិ និងខេត្ត គ្រប់គ្រងគ្រោះមហន្តរាយ ។

អំណោយសម្រាប់សម្រាលការលំបាកជីវភាពនោះ ក្នុង១គ្រួសារ ទទួលបានអង្ករ ១០ គីឡូ , មី១កេស, ត្រីខ ៥យួរ, ទឹកស៊ីអ៉ីវ ៣យួរ និងទឹកត្រី ៣យួរ ៕ V / N

Post navigation