Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រះគ្រូសិរីបញ្ញាញាណ អ៊ុច សុផល នាំភេសជ្ជៈឧបត្ថម្ភដល់ស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង

Views: 6

ដោយៈ ទេពកង្រី/កំពង់ឆ្នាំងៈ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រះគ្រូសិរីបញ្ញាញាណ អ៊ុច សុផល ទីប្រឹក្សា ផ្ទាល់ សម្ដេច ព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេច ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះចៅអធិការវត្តជីវរង្សី ហៅវត្តដំណាក់កី ស្ថិតក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ បាននាំយកភេសជ្ជៈមួយចំនួនឧបត្ថម្ភដល់ស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោក ឡុង ឈុនឡៃ អនុប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានថ្លែងអំណរព្រះគុណយ៉ាងជ្រាវជ្រៅដល់ ព្រះគ្រូសិរីបញ្ញាញាណ អ៊ុច សុផល ដែលបានជួយឧបត្ថម្ភនៅពេលនេះសម្រាប់បម្រើការងាររដ្ឋបាលប្រចាំថ្ងៃនៅស្នាក់ការ។

លោក ឡុង ឈុនឡៃ បានប្រគេនពរដល់ ព្រះគ្រូសិរីបញ្ញាញាណ អ៊ុច សុផល សូមមានព្រះសុខភាពល្អ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ៕/r

Post navigation