Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រះករុណាព្រះមហាក្សត្រកម្ពុជាឡាយព្រះហស្ដលេខា​ប្រកាស​ឱ្យ​ច្បាប់រដ្ឋធម្មនុញ្ញ​វិសោធនកម្ម​លើក​ទី​១០

Views: 5

ភ្នំពេញ​៖​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០២២​នេះ​បានឡាយព្រះហស្តលេខាលើ​ព្រះរាជក្រម​ប្រកាស​ឱ្យ​បើ​ច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា​១៩ ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា​១២៥ ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ ព្រះរាជាណាចក្រ​កម្ពុជា​និង​មាត្រា​៣​ថ្មី​និង​មាត្រា​៤​ថ្មី​នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ដែល​រដ្ឋសភាបានអនុម័ត​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២​នា​សម័យប្រជុំ​រដ្ឋសភាលើក​ទី​៧​នីតិកាល​ទី​៦​ហើយ​ដែល​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​លើ​ទម្រង់​និង​គតិ​ច្បាប់​នេះ​ទាំងស្រុង​កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ នា​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៩ នីតិកាល​ទី​៤ ។​

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា(រូបថតឯកសារ)

គួររំលឹកថា សម័យប្រជុំ​រដ្ឋសភា​លើក​ទី ៧ នីតិកាល​ទី ៦ កា​លពីព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨ខែកក្កដាឆ្នាំ​២០២២​បានអនុម័ត​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពីវិសោធនកម្ម​មាត្រា១៩ ថ្មី ( មួយ )​មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី ( មួយ ) និង​មាត្រា១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា ៤ ថ្មី​នៃ​ច្បាប់​ធម្មនុញ្ញ បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​ក្នុង សំឡេង ១០៥ លើ ១០៦ សំឡេង ។

​បន្ទាប់មក សេចក្តីព្រាងច្បាប់​ធម្មនុញ្ញស្តីពី​វិសោធនកម្ម​មាត្រា​១៩​ថ្មី (​មួយ​) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី (​មួយ​) និង​មាត្រា​១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ក៏ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​ដោយ​សំឡេងគាំទ្រ ៥៧​សំ​ឡើងលើ​៥៧​សំឡេង​៕
សូម​ជូន​ខ្លឹមសារ​ទាំងស្រុង​៖

Post navigation