Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រះអង្គម្ចាស់​អាល្លឺម៉ង់​មួយអង្គ​ត្រូវ​ចាប់ខ្លួន​ពី​បទ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​និង​បង្កើត​កងទ័ព​អាល្លឺម៉ង់​ថ្មី​

Views: 1

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​រដ្ឋអាជ្ញា​បាន​លាតត្រដាង​កាលពី​ពុធ​ទី​៧​ធ្នូ​ថា ក្រុម​ស្តាំនិយម​ជ្រុល​មួយ​ដែល​គេ​ចោទប្រកាន់ថា​បាន​រៀបចំ​ផែន​ការផ្ដួលរំលំ​រដ្ឋាភិបាល​អាល្លឺម៉ង់​និង​បន្តុប​ព្រះអង្គម្ចាស់​មួយ​អង្គ​ជា​អ្នកគ្រប់គ្រង គឺ​មាន​គម្រោង​កសាង​ក​ង​ទ័ព​របស់​ខ្លួន​បន្ទាប់​ពី​រដ្ឋប្រហារ​ទទួល​ជោគជ័យ​។​

​ក្រុមមន្ត្រី​អាល្លឺម៉ង់​បាន​និយាយថា ក្រុម​ដែល​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​នៃ​រដ្ឋ​រូ​ស (Reuss) ព្រះនាម ហិន​រី​ច​ទី​៨ (Heinrich XIII) ព្រះជន្ម ៧១ វស្សា បាន​រៀបចំ​រួច​ហើយ​អំពី​របៀប​ដែល​រដ្ឋ​មួយ​ក្រោយ​រដ្ឋប្រហារ​នឹង​ត្រូវ​រៀបចំ​ឡើង ដោយ​មាន​ទាំង​ផ្នែក​យោធា​និង​ផ្នែក​ស៊ីវិល ដែល​នឹង​បំបែក​ទៅជា​ក្រសួង​នានា​។​

​ព្រះអង្គម្ចាស់​ហិន​រី​ចនឹង​ដឹកនាំ​ស្ថាប័ន​រដ្ឋប្បវេណី​ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សា​កណ្តាល ដែល​នឹង​ត្រូវ​បញ្ចូល​ចៅក្រម​និង​ជា​អតីត​សមាជិក AfD គឺ​លោក ប៊ុន​ដេ​ស្តា​ក បឺ​ហ្គី​ត ម៉ា​ល់សាក វី​ង​កេ​ម៉ាន់ (Bundestag Birgit Malsack-Winkemann) អាយុ ៥៨ ឆ្នាំ ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​។​

​ទន្ទឹមនឹងនោះ កងកម្លាំង​យោធា ដែល​ដឹកនាំ​ដោយ​អតីត​ទាហាន​ឆត្រយោង​អាយុ ៦៩ ឆ្នាំ មានឈ្មោះ​ថា រូ​ឌី​ហ្គើ វី​ភី (Rüdiger v. P) នឹង​ទទួល​
​ខុស​ត្រូវ​ក្នុងការ​បង្កើត​កងទ័ព​ថ្មី ដែល​ត្រូវ​ជ្រើសរើស​ពី​ជួរ​កងកម្លាំង​ការពារ​និង​ប៉ូលិស​អាល្លឺម៉ង់​បច្ចុប្បន្ន​។​

​លោក​រូ​ឌី​ហ្គើ​និង​អ្នក​ក្រោមបង្គាប់​របស់​គាត់​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ព្យាយាម​បង្កើត​មូលដ្ឋានទ័ព​បច្ចុប្បន្ន​ចំនួន​បី​នៅ​រដ្ឋ​ហេស​សេ (Hesse) រដ្ឋ​បាដិ​ន​ វើត​ថេម​បឺក (Baden-Württemberg) និង​រដ្ឋ​បា​វ៉ា​រៀ (Bavaria) ដើម្បី​មើល​ថា​តើ​មូលដ្ឋាន​ទាំងនោះ​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ឈរជើង​កងទ័ព​របស់​ពួកគេ​បាន​ឬទេ បន្ទាប់​ពី​ការបះបោរ​បាន​កើតឡើង​។​

​ពួកគេ​ក៏​មាន​ភារកិច្ច​ក្នុង​ការទិញ​អាវុធ​និង​បណ្តុះបណ្តាល​មនុស្ស​ពី​របៀប​ប្រើប្រាស់ និង​បាន​ទទួល​កាំភ្លើង​ជា​ច្រើន​ដោយ​ស្របច្បាប់ និង​ដាក់ “​មនុស្ស​ជ្រើសរើស​ថ្មី​” តាមរយៈ​ការអនុវត្ត​តាម​គោលដៅ​។​

​យ៉ាងហោច​ណាស់​មាន​កិច្ចប្រជុំ​ជ្រើសរើស​ទាហាន​ចំនួន​បួន​លើក​បាន​កើតឡើង​ក្នុងអំឡុង​រដូវក្តៅ​ឆ្នាំ ២០២២ ដើម្បី​ព្យាយាម​ទាក់ទាញ​មនុស្ស​ឱ្យ​ចូល​ក្នុង​ជួរ​កងទ័ព​ថ្មី​របស់​ពួកគេ នេះ​បើ​យោង​តាម​រដ្ឋ​អាជ្ញា​ដែល​បាន​និយាយថា សម័យប្រជុំ​មួយ​ផ្សេងទៀត​បាន​កើត​ឡើង​ក្នុង​ខែវិច្ឆិកា​។​

​ទាហាន​ជ្រើស​ថ្មី​ទាំងនេះ​គឺ​ដើម្បី​ជួយ​ក្នុង​ការបះបោរ ហើយ​បន្ទាប់​មក​បង្កើត “​កងអនុសេនាធំ​សន្តិសុខ​មាតុភូមិ​” ដែល​នឹង​ទទួលខុសត្រូវ​ក្នុង​ការ​តាម​ប្រមាញ់​និង​កម្ចាត់​មនុស្ស​សម្ងាត់​សេសសល់​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដែល​ក្រុម​នេះ​យល់​ថា​ជា​អ្នកគ្រប់គ្រង​ដោយ​សម្ងាត់​លើ​ប្រទេស​អាល្លឺម៉ង់​។​

​លោក​រូ​ឌី​ហ្គើ​និង​អនុសេនីយ៍ឯក​របស់គាត់​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ផ្តល់​កន្លែង​ស្នាក់នៅ​និង​ការផ្តល់​ម្ហូបអាហារ​ដល់​ពួកគេ ក៏​ដូចជា​ការបង្កើត​បណ្តាញ IT ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​ធ្វើ​ទំនាក់ទំនង​។​

​ខណៈ​មនោគមវិជ្ជា​នៅក្នុង​ក្រុម​មាន​ភាព​ខុសប្លែកគ្នា ក្រុមមន្ត្រី​អាល្លឺម៉ង់​និយាយថា ពួក​គេ​ប្រកាន់​ស្តាំនិយម​ជ្រុល ហើយ​ស្ថិត​ក្រោម​ក្រោម​បដា​នៃ​ចលនា Reichsbürger ឬ “Reich Citizen”​។​

​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​នេះ​ជឿថា រដ្ឋ​អាល្លឺម៉ង់​បច្ចុប្បន្ន​គឺជា​រដ្ឋ​បង្កើតឡើង​មិន​ស្របច្បាប់ ហើយ​តាម​ពិត​ជា​ក្រុម​ដែល​គ្រប់គ្រង​ដោយ​ភ្នាក់ងារ​បរទេស​៕

ព្រះអង្គម្ចាស់​ហិន​រី​ច​ទី​៨​ត្រូវបាន​ចាប់ខ្លួន

Post navigation