Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រះសង្ឃ ថ្នាក់ដឹកនាំមន្ត្រីរាជការ ខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីបុណ្យមាឃបូជា

Views: 2

ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមការនិមន្តរបស់ ព្រះទេពមុនី សុខ ថាន ព្រះរាជាគណៈថ្នាក់ចត្វា ព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំង លោក យិន សាវ៉េន អភិបាលរងខេត្ត និងលោកស្រី លោក វ៉ាន់ សុទ្ធី សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូប ក៏ដូចជាពុទ្ធសាសនិក អញ្ជើញចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តអារញ្ញការាម ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្កកំពង់ឆ្នាំង ។

លោក យិន សាវ៉េន បានមានប្រសាសន៍លើកឡើងថាៈ ពិធីបុណ្យមាឃបូជា តែងតែត្រូវ បានប្រារព្វធ្វើឡើង នៅថ្ងៃ១៥កើត ខែមាឃ ជារៀងរាល់ឆ្នាំ ហើយពិធីបុណ្យសាសនា មួយនេះ មានសារៈសំខាន់ណាស់ នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែលនឹងបុណ្យ ពុទ្ធសាសនាដទៃទៀតដែរ រួមមាន ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា) ជាដើម។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថាៈ ពិធីបុណ្យមាឃបូជា ប្រារព្ធឡើងក្នុងគោលបំណង ពីរគឺ៖ ទី១- ដើម្បីរំលឹកដល់ថៃ្ងចតុរង្គសន្និបាត ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើង ក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គ ចំនួន៩ខែគត់ និង ទី២- ដើម្បីរំលឹកដាក់អាយុសង្ខារ នៃការចូលព្រះបរិនិព្វានរបស់ទ្រង់ ហើយការបង្កើតព្រះពុទ្ធ សាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១.២៥០ អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់ វណ្ណៈទាំងអស់។

នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយ ចំនួន ១១ សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពីពុទ្ធសាសនា។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្តកំពង់ឆ្នាំង បាននាំយកបច្ច័យចំនួន ៤ លានរៀល ចូលរួមក្នុងពិធីបុណ្យមាឃបូជា ផងដែរ៕/V/R

Post navigation