Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ

Views: 1

ដោយៈតារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀរបស់ជប៉ុ ននៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនមីនីបៀជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុនដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុ ជាក្នុងឆ្នាំ២០១០ដោយផលិតជាម៉ូទ័រសម្រា ប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុ ប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។

ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថានៅឆ្នាំ២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាមានរហូតដល់ទៅ ៤០០លានដុល្លារអាមេរិកនិងផ្តល់ការងារជូនពល រដ្ឋខ្មែរបានជាង ៦ពាន់នាក់។

បច្ចុប្បន្នក្រុមហ៊ុននេះបានដាក់ទុនវិនិ យោគសរុបរហូតដល់១,១២៤ពាន់លានយេនស្មើ នឹងជាង៨ពាន់លានដុ ល្លារនៅ៩៥កន្លែងទូទាំងពិភពលោក ៕

Post navigation