Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប៦២៣នាក់

Views: 1

ដោយៈតារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប៦២៣នាក់នៅព្រឹកថ្ងៃទី១៧ខែ សីហា ឆ្នាំ២០២២ ។

របាយការណ៍របស់សាកលវិទ្យាល័យបានឱ្យដឹងថានិស្សិតដែលទទួលសញ្ញា បត្រនៅថ្ងៃស្អែកនេះរួមមាន៖ថ្នាក់បរិ ញ្ញាបត្ររងចំ នួន ១១១នាក់នារី ៧៩ នាក់, ថ្នាក់បរិញ្ញា បត្រចំនួន ៤៤២ នាក់ នារី៣៤០នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៧០នាក់នារី ១៧នាក់ ។

របាយការណ៍បានបង្ហាញថានិស្សិតដែ លទទួលសញ្ញាបត្រនេះមាននិស្សិតផ្នែកវិទ្យា សាស្ត្រសុខាភិបាលចំនួន ៥៦៥ នាក់នារី ៤១៤នាក់និងនិស្សិតផ្នែកទូទៅក្រៅពីវិទ្យា សាស្ត្រសុខាភិ បាលចំនួន ៥៨នាក់នារី ២២នាក់។

សូមបញ្ជាក់ថាសាកលវិទ្យាល័យពុទ្ធិសាស្ត្រគឺជាគ្រឹះស្ថានឧត្តមសិក្សាឯក ជនមួយដែលបានបណ្តុះបណ្តាលលើជំនាញវេជ្ជសាស្ត្រមានដូចជាមហាវិទ្យា ល័យឱសថសាស្ត្រ មហាវិទ្យាល័យទន្តសាស្ត្រ មហាវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល មហាវិទ្យាល័យគិលានុបដ្ឋាកនិងឆ្មបនិងជីវបច្ចេកវិទ្យាជា ដើម ។ សាកលវិទ្យាល័យក៏មានបង្រៀនជំនា ញផ្សេងៗមួយចំនួនទៀតដូចជាមហា វិទ្យាល័យអក្សសាស្ត្រអង់គ្លេស មហាវិទ្យា ល័យជំនួញសហគ្រិនភាពនិងបច្ចេកវិទ្យាជាដើម។

សាកលវិទ្យាល័យត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧។ បច្ចុប្បន្នសាកលវិទ្យាល័យពុទ្ធិសាស្ត្រ មានក្រុមប្រឹក្សាភិបាលគណៈគ្រប់គ្រង បុគ្គលិកនិងសាស្ត្រាចារ្យពេញម៉ោងសរុប១៧២ នាក់ នារី ៨៨នាក់ និងសាស្ត្រាចារ្យក្រៅម៉ោងសរុប៣៣៧នាក់ នារី ៨៨នាក់។

ដោយឡែកនិស្សិតដែលកំពុងសិក្សាមានចំនួន២,១៤៨នាក់នារី ១,២៧៩ នាក់។គិតចាប់ពីឆ្នាំសិក្សាឆ្នាំ២០០៦ -២០០៧ ដល់ឆ្នាំសិក្សា ២០២១ -២០២២និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យមានចំនួន ៤,០៤៦ នាក់ នារី ២,៣២៤នាក់ ។ យោតាមការស្ទង់មតិបានបង្ហាញថានិស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័ យអ្នកមានការងារធ្វើមានជាង៩៦ភាគរយ ៕

Post navigation