Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឹកនេះសម្ដេចតេជោហ៊ុនសែនអញ្ជើ ញជួបសំណេះសំណាលនិងជូនរង្វាន់ដល់សិស្សនិទ្ទេសA

Views: 3

ដោយៈតារារិទ្ធ/ភ្នំពេញ:នៅព្រឹកថ្ងៃទី ២ ខែកុម្ភៈនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលនិងជូនរង្វាន់ដល់សិស្សនិន្ទេសAទូទាំងប្រទេសចំនួន១,០៤៩នាក់នៅមជ្ឈមណ្ឌលសន្និ សីទនិងពិព័រណ៌អន្តរជាតិជ្រោយចង្វារ ។

ក្នុងជំនួបសំណេះសំណាលជាមួយសិ ស្សនិទ្ទេស A សម្តេចតេជោ ហ៊ុន សែន ក៏នឹងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សម្នាក់ៗទទួលបាន ថវិកា ២លានរៀល, iPad១គ្រឿង,សៀវភៅអប់រំទូន្មាន២ ក្បាល(សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិតអ៊ូ ចុង)ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ(បោះពុម្ពឆ្នាំ១៥១៤ដែលបានស្រាវជ្រាវយកពីប្រទេសហូឡង់មក វិញ ) ចំនួន១។

យោងតាមសេចក្តីប្រកាសព័ត៌មានរប ស់ក្រសួងអប់រំ យុវជននិងកីឡានាថ្ងៃ ទី២២ខែធ្នូឆ្នាំ២០២២បានឱ្យដឹងថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យ មសិក្សាទុតិយភូមិ(បាក់ឌុប)សម័យប្រឡង៥ធ្នូ២០២២លទ្ធផលសិស្សជា ប់៩០,៩៥០នាក់ស្មើនឹង៧២.៣៣ភា គរយក្នុងនោះសិស្សនិទ្ទេសAមានចំនួន ១០៤៩នាក់,និទ្ទេសBចំនួន៧,២៣២ នាក់,និទ្ទេស C ចំនួន១៩០៥៣នាក់, និទ្ទេស D ចំនួន៣១១៦៦នាក់ និងនិទ្ទេស E ចំនួន៣២៤៥០នាក់។

សូមបញ្ជាក់ដែរថា ឆ្នាំ២០២២នេះគឺជាឆ្នាំទី៨ហើយចាប់តាំងពីឆ្នាំសិក្សា ២០ ១៣-២០១៤ មកសម្តេចតេជោ ហ៊ុន សែន តែងជួបសំណេះសំណាលជា មួយសិស្សនិទ្ទេស A និងបានផ្តល់នូវ រង្វាន់លើកទឹកចិត្តផងដែរ។ដោយឡែកនៅឆ្នាំសិក្សា២០១៩-២០២០ មិនមាន កម្មវិធីជួបសំណេះសំណាលនោះឡើយ ព្រោះសិស្សត្រូវបានឱ្យជាប់ដោយស្វ័យ ប្រវត្តិដោយមិនមានការបែងចែកនិទ្ទេសនោះឡើយ។

ក្នុងនោះនៅ​ឆ្នាំ​២០១៤ បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន១១នាក់​ ។ ឆ្នាំ​២០១៥ បេក្ខ ជន​ជាប់​និទ្ទេសAមាន​ចួន១០៨នាក់​។ឆ្នាំ​២០១៦បេក្ខជន​ប្រឡង​ជាប់និទ្ទេសAមាន​ចំនួន៤០៥ នាក់។​ឆ្នាំ​២០១៧បេក្ខជន​ប្រឡង​ជាប់​និទ្ទេសAមាន​ចំនួន៤២៤​នាក់ ។​ ឆ្នាំ ២០១៨បេក្ខជនប្រឡងជាប់និទ្ទេសA ចំនួន២៩០នាក់។ឆ្នាំ២០១៩បេក្ខជនប្រឡងជាប់និទ្ទេសA ចំនួន៤៤៣នាក់ ។ឆ្នាំ២០២១បេក្ខជនប្រលងជាប់និទ្ទេ សAមានចំនួន ១,៧៥៣ នាក់៕srn

Post navigation