Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឹកស្អែកសម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលនិងជូនរង្វាន់ដល់សិស្សនិទ្ទេសA

Views: 2

ដោយៈតារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃទី២ខែកុម្ភៈស្អែកនេះសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលនិងជូនរង្វាន់ដល់សិស្សនិន្ទេសAទូទាំងប្រទេសចំនួន ១,០៤៩ នាក់។

ពិធីសំណេះសំណាលនិងប្រគល់រង្វាន់នេះនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៌អន្តរជាតិជ្រោយចង្វារ ។

ក្រៅពីជួបសំណេះសំណាលសិស្សនិទ្ទេស A ទាំងអស់នឹងទទួលបានរង្វាន់ពីសម្តេចតេ ជោ ហ៊ុន សែន ដោយក្នុងម្នាក់ថវិកា២លាន រៀល,ប្រាក់ស្លឹង១និងiPadមួយគ្រឿងព្រមទាំងសៀវភៅអប់រំទូន្មាន២ក្បាលគឺសៀវ ភៅភិរម្យអ៊ូ(ក្រមង៉ុយ)និងបណ្ឌិតអ៊ូចុង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រ សួងអប់រំយុវជននិងកីឡានាថ្ងៃទី២២ខែធ្នូឆ្នាំ២០២២បានឱ្យដឹងថាការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)សម័ យប្រឡង៥ធ្នូ២០២២លទ្ធផលសិស្សជា ប់៩០,៩៥០នាក់ស្មើនឹង៧២.៣៣ភាគរយក្នុងនោះសិស្សនិទ្ទេសAមានចំនួន១០៤៩ នាក់,និទ្ទេសBចំនួន៧,២៣២នាក់,និទ្ទេស Cចំនួន១៩,០៥៣នាក់,និទ្ទេសDចំនួន៣១, ១៦៦នាក់និងនិទ្ទេសEចំនួន៣២,៤៥០ នាក់ ៕

Post navigation