Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទ«ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២»

Views: 1

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅព្រឹកទី០៦ ខែតុលា ឆ្នាំ២០២២ ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជា នឹងអញ្ជើញជាអធិបតីបើកសន្និសីទ«ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» ក្រោមប្រធានបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាពបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩» នៅសណ្ឋាគារសុខាភ្នំពេញ ។

សន្និសីទ«ចក្ខុវិស័យប្រទេសកម្ពុជា»គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញបើកកិច្ចពិភាក្សាលើប្រធានបទនានាពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គមដើម្បីជាធាតុចូល សម្រាប់ដោះស្រាយបញ្ហាប្រឈមនិងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា ។សន្និសីទ «ចក្ខុវិស័យប្រទេស កម្ពុជា»ធ្វើឡើងជារៀងរាល់ឆ្នាំរយៈពេល១៣ឆ្នាំមកហើយ ។ នៅឆ្នាំ២០២០និង២០២១ការរាតត្បាតជំងឺកូវីដ១៩ បានធ្វើឱ្យខកខានការរៀបចំនូវវេទិកាដ៏មានសារៈសំខាន់មួយនេះ ។ នៅឆ្នាំ២០២២នេះវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDRIសហការជាមួយក្រុមហ៊ុនជីពម៉ុង ក្រុមហ៊ុនជី ហ្គៀ គ្រុប ដោយមានការគាំទ្រពីកម្មវិធីជំនួយរបស់អូស្ត្រាលីផងនោះ សន្និសីទ «ចក្ខុវិស័យកម្ពុជា»ត្រូវបានរៀបចំឡើងវិញ។

សន្និសីទ«ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២»រៀបចំធ្វើឡើងក្រោមប្រធានបទ «ការស្តារកម្ពុជាឡើងវិញ៖ការអភិវឌ្ឍប្រកបដោយនិរន្តរភាពបន្ទាប់ពី វិបត្តិជំងឺកូវីដ១៩»។ សន្និ សីទនេះមានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០ នាក់មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃរាជរដ្ឋាភិបាលកម្ពុជាស្ថានទូតបរទេសតំណាងបេសកកម្មការទូតបរទេសនានា ប្រចាំកម្ពុជាទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវនិងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ ៕

Post navigation