Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឺសម្បុរខ្ញាក! ក្រោយបានទស្សនាវីដេអូ Trailer បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ពិតជាអស្ចារ្យមែន!

Views: 1

ដោយៈ បញ្ញាសាស្រ្ត /ភ្នំពេញ៖បទចម្រៀងដ៏អស្ចារ្យ ផលិតឡើងក្នុងគោល បំណង អមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជាជាម្ចាស់ផ្ទះបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាស្នាដៃប្រវត្តិសាស្ត្ររបស់ផលិតកម្ម Galaxy Navatra ដែលមានកំពូលតារាចម្រៀង ដួង ច្រៀងរួមគ្នា និងកំពុងទទួល បានការចាប់អារម្មណ៍ខ្លាំង ពីប្រជាជនខ្មែរ ពេលនេះ បានចេញវីដេអូ Trailer ហើយ

ដោយនៅមុននេះបន្តិច ផលិតកម្មយក្ស Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ចេញវីដេអូខ្លី រយៈពេលជាង នាទី នៃបទចម្រៀង ប្រវត្តិសាស្ត្រ «ស្រលាញ់អ្វីដែលខ្មែរ» ក្រោយចំណាយពេលសម្រិតសម្រាំងបំផុត ក្នុងការផលិតទាំងការតាក់តែងនិពន្ធ និងវីដេអូចម្រៀង

គ្រាន់តែចេញផ្សាយនៅលើផេកផ្លូវការ របស់ផលិតកម្មភ្លាម បទ «ស្រលាញ់អ្វី ដែលខ្មែរមាន» ត្រូវបានអ្នកទស្សនាជាច្រើនចែករំលែក និងលាន់មាត់យ៉ាងភ្ញាក់ ផ្អើលថា មិនត្រឹមតែមានអត្ថន័យល្អបង្ហាញពីសាមគ្គីភាព តែបទចម្រៀងមួយបទ នេះ បានរំលេចនូវរូបភាពវប្បធម៌ អរិយធម៌ល្អៗ របស់ខ្មែរជាច្រើន ជាពិសេស បានបង្ហាញពីទិដ្ឋភាពដ៏ស្រស់បំព្រង នៃការរីកចម្រើន នៅទីក្រុងភ្នំពេញ

អ្វីដែលកាន់តែចាប់អារម្មណ៍ អ្នកទស្សនា បានលើកឡើង ដោយមិននឹកស្មានថា ផលិតកម្មដែលឈានមុខគេ នៅកម្ពុជាមួយនេះអាចផលិតបទចម្រៀងដ៏អស្ចារ្យ បែបនេះ បានឡើយ ហើយពួកគេ ក៏បានបង្ហាញពីមោទកភាព និងអរគុណចំពោះ ផលតិកម្មGalaxy navatra ដែលបានផលិតបទចម្រៀងបែបនេះ ឱ្យប្រជាពលរដ្ឋខ្មែរ បានស្ដាប់ និងទស្សនា លើសពីនេះ អ្នកប្រើប្រាស់បណ្ដាញ សង្គមជាច្រើន ក៏បង្ហាញពីភាពអន្ទះសារចង់ ទស្សនាវីដអូចម្រៀងនេះ ពេញក្នុង ពេលឆាប់ៗផងដែរ

សូមរំលឹកថា កាលពីពេលថ្មីៗកន្លងមកនេះ ម្ចាស់ផលិតកម្ម Galaxy Navtra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយអ្នកនិពន្ធចាស់ វស្សាមួយចំនួន រួមមាន ឧកញ៉ា អ្នកនិពន្ធ យឹម តាស្រង់ អ្នកនិពន្ធលោក ខេមរៈ ភារុណ លោក ហ៊ឹម នភាអ្នកនិពន្ធលោក សុខ ជំនោរ អ្នកនិពន្ធ និងជាអ្នកដឹកនាំ លោក ខាំ ភូរិ ដើម្បីផលិតបទចម្រៀងមួយបទដ៏អស្ចារ្យ ដើម្បីបង្ហាញពីការសាមគ្គី ភាព និងការអបអរសាទរ នៃព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ នាពេលខាងមុខនេះ

មិនយូរប៉ុន្មាន បទចម្រៀងនោះ ក៏លេចចេញជារូបរាងក្រោមការគួសវាសរបស់ អ្នកឧកញ៉ា ម្ចាស់ផលិតកម្ម ដែលមានចំណងជើងថា«ស្រឡាញ់អ្វីដែលខ្មែរមាន» បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានចាត់ទុកថា ជាបទចម្រៀងមរតក ប្រវត្តិសាស្ត្រ សម្រាប់កម្ពុជា នៅឆ្នាំ២០២៣នេះ ដោយមានការចូលរួមច្រៀង ពីកំពូលតារាចម្រៀង រូប រួមគ្នា គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រី កញ្ញា តន់ ចន្ទសីម៉ា

បើតាមអ្នកឧកញ៉ា ម្ចាស់ផលិតកម្ម Gaxaly Navtra នេះគឺជាលើកទីមួយ សម្រាប់កំពូលតារាចម្រៀងទាំង រូបនេះ របស់ផលិតកម្មហ្គាឡាក់ស៊ី ដែលបានបង្ហាញ ក្នុងបទចម្រៀង អមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ លើកទី១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នេះ

បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានផលិតជា MV ទ្រុងទ្រាយធំ ម្តងរួចមកហើយ ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាក្រោយមកទៀតកំពូល តារាចម្រៀងស្រី កញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើល ក្នុងពិភព សិល្បៈប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានម្តងទៀត នេះក៏ព្រោះថា «បទស្រឡាញ់អ្វីដែលខ្មែរមាន» ក្រៅពីអត្ថន័យពាក្យពេចន៍បញ្ជាក់ ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ ក៏បានរំលេចនៅតំបន់ ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗ ក្នុងប្រទេសកម្ពុជា ផងដែរ /V-PC

Post navigation