Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពូ​ទីន​ផ្តល់​សញ្ជាតិ​រុស្ស៊ី​ដល់​អេ​ដវ៉ា​ដ ស្នូ​ដិន​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃ​ចន្ទ បាន​ផ្តល់​សញ្ជាតិ​រុស្ស៊ី​ដល់​អ្នក​ទម្លាយ​ព័ត៌មាន​សញ្ជាតិ​អាម៉េរិក អេ​ដវ៉ា​ដ ស្នូ​ដិន (Edward Snowden) ដែល​បាន​លាតត្រដាង​ព័ត៌មាន​ចារកម្ម​ដ៏​ធំ​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាម៉េរិក (NSA)​លើ​ជនជាតិ​អាម៉េរិក ហើយ​បន្ទាប់មក​បាន​ស្វែងរក​ការ​ជ្រកកោន​នៅ​ក្នុងប្រទេស​រុស្ស៊ី​។​

​ក្រឹត្យ​របស់​ប្រធានាធិបតី ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​រួម​បញ្ចូល​ស្នូ​ដិន​នៅក្នុង​បញ្ជី​នៃ​ពលរដ្ឋ​រុស្ស៊ី​ដែល​ទើប​នឹង​ទទួលបាន​សញ្ជាតិ​ថ្មី​នៅ​ពេល​ដែល​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​​និង​ក្រុង​មូ​ស្គូ​ស្ថិតក្នុង​កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ​ជុំវិញ​ជម្លោះ​នៅ​អ៊ុ​យក្រែន​។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​នានា​ថា ស្នូ​ដិ​ន​បានទ​ទួលសញ្ជាតិ​រុស្ស៊ី​ជា​លទ្ធផល​នៃ​សំណើ​ផ្ទាល់ខ្លួន​របស់​គាត់ ដែល​បាន​ធ្វើឡើង​ក្នុង​ឆ្នាំ ២០២០​ដើម្បី​​ធ្វើឱ្យ​វា​កាន់តែ​ងាយស្រួល​សម្រាប់​ភរិយា​អាម៉េរិក​របស់គាត់ ឈ្មោះ លីន​សេ មី​ល (Lindsay Mills) ក្នុងការ​ធ្វើ​ដំណើរ​ទៅមក​។​

​ស្នូ​ដិនបាន​សរសេ​រនៅលើ Twitter ថា “​បន្ទាប់​ពី​បែក​គ្នា​ពី​ឪពុក​ម្តាយ​ជា​ច្រើន​ឆ្នាំ ប្រពន្ធ​ខ្ញុំ​និង​ខ្ញុំ​គ្មាន​បំណង​ចង់​បែក​ពី​កូនប្រុស​របស់​យើង​នោះ​ទេ​”​។​

​រូបគេ​បាន​និយាយថា “​បន្ទាប់​ពី​ការរង់ចាំ​ពីរ​ឆ្នាំ​និង​ការ​និរទេស​ខ្លួន​ជិត​ដប់ឆ្នាំ ស្ថិរភាព​តិចតួច​មួយ​នឹង​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​សម្រាប់​គ្រួសារ​របស់​ខ្ញុំ​”​។​

​រំលឹកថា អតីត​បុគ្គលិក​ស៊ើបការណ៍​សម្ងាត់​ជាប់​កិច្ចសន្យា​របស់​អាម៉េរិក​អាយុ ៣៩ ឆ្នាំ​រូប​នេះ​បាន​ទម្លាយ​ឯកសារ​សម្ងាត់​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ឆ្នាំ ២០១៣ ដោយ​បង្ហាញ​ថា ទីភ្នាក់ងារ NSA កំពុង​ប្រមូល​ទិន្នន័យ​មេ​អំពី​ទំនាក់ទំនង​និង​ព័ត៌មាន​ផ្សេង​ទៀត​ជាច្រើន​អំពី​ពលរដ្ឋ​អាម៉េរិក ដោយ​រំលោភ​លើ​សិទ្ធិ​ឯកជន​ភាព​តាម​រដ្ឋធម្មនុញ្ញ​របស់​ពួកគេ​។​

​ការ​លាតត្រដាង​អំពី​កម្មវិធី​ចារកម្ម​សម្ងាត់​របស់ NSA បាន​នាំឱ្យ​មាន​ច្បាប់​និង​បទ​ប្បញ្ញត្តិ​នានា​ហាមឃាត់​សកម្មភាព​បែប​នោះ ហើយ​បន្ទាប់​ពី​លាតត្រដាង​អាថ៌កំបាំង​ទាំងនោះ ស្នូ​ដិនបាន​ស្វែង​​រក​ការ​ជ្រកកោន​ក្នុង​ប្រទេស​រុស្ស៊ី​។ គាត់​បាន​រៀបការ​ជាមួយ​មិត្តស្រី​យូរអង្វែង នាង​មី​ល នៅ​ទីក្រុង​មូ​ស្គូក្នុង​ឆ្នាំ ២០១៧​។​

​បី​ឆ្នាំ​ក្រោយមក ពួកគេ​មាន​កូនប្រុស​ម្នាក់ ហើយ​ស្នូ​ដិនបាន​និយាយថា គាត់​នឹង​ស្វែងរក​សញ្ជាតិ​រុស្ស៊ី ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​គ្រួសារ​របស់គាត់​ក្នុង​ការ​នៅ​ជាមួយគ្នា​ជាពិសេស​ដោយសារ​តែ​ការ​រឹត​​បន្តឹង​ការធ្វើដំណើរ​ទាក់ទង​នឹង​ជំងឺ​រាតត្បាត​កូវី​ដ​១៩​។​

​ប៉ុន្តែ​គាត់​បាន​និយាយថា​គាត់​ចង់​រក្សា​សញ្ជាតិ​អាម៉េរិក​របស់គាត់​។​

​គាត់​បាន​និយាយ​នៅពេល​នោះ​ថា “​លីន​សេ​និង​ខ្ញុំ​នឹង​នៅតែ​ជា​ជនជាតិ​អាម៉េរិក ដោយ​ចិញ្ចឹម​កូនប្រុស​របស់​យើង​ជាមួយនឹង​តម្លៃ​ទាំងអស់​របស់​អាម៉េរិក​ដែល​យើង​ស្រឡាញ់​រួមទាំង​សេរីភាព​ក្នុង​ការ​​និយាយ​គំនិត​របស់​គាត់​។ ហើយ​ខ្ញុំ​ទន្ទឹង​រង់ចាំ​ថ្ងៃ​ដែល​ខ្ញុំ​អាច​ត្រឡប់​ទៅ​សហរដ្ឋ​អាម៉េរិក​វិញ ដូច្នេះ​គ្រួសារ​ទាំងមូល​នឹង​អាច​ជួបជុំគ្នា​វិញ​”​។​

​ប្តី​ប្រពន្ធ​នេះ​មាន​កូនប្រុស​ទី​ពីរ​នៅ​ដើមឆ្នាំ​នេះ​។​

​មេធាវី​របស់​ស្នូ​ដិន លោក អាន​ណា​តូ​លី គូ​ឆឺ​រីណា (Anatoly Kucherena) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី RIA Novosti ថា នាង​មី​ល​ក៏​នឹង​ដាក់​ពាក្យសុំ​សញ្ជាតិ​រុស្ស៊ី​ផងដែរ​៕

​ស្នូ​ដិន​ទទួល​បានសញ្ជាតិ​រុស្ស៊ី​

Post navigation