Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពូជជ្រូកឦសាន និងជ្រូកគូលែន ត្រូវបានបង្កាត់ក្នុងកសិដ្ឋានខេត្តសៀមរាបដើម្បីចែកចាយទៅដល់សហគមន៍សម្រាប់ចិញ្ចឹម

Views: 3

ដោយ:ដេប៉ូ/សៀមរាប៖ពូជជ្រូកពីរប្រភេទដែលកំពុងមានឈ្មោះបោះសំឡេងនៅលើទីផ្សារប្រទេសកម្ពុជាគឺពូជជ្រូករបស់ជនជាតិដើមភាគតិចរស់នៅខេត្តមណ្ឌលគិរី និងប្រភេទពូជជ្រូកលើខ្នងភ្នំគូលែន ក្នុងភូមិសាស្តខេត្តសៀមរាបត្រូវបានអ្នកជំនាញធ្វើការបង្កាត់ពូជនៅកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងនៅក្បែរភ្នំគូលែន។

ការបង្កាត់ពូជរវាង ប្រភេទកូនកាត់ជ្រូកស្រុកនិងជ្រូកព្រៃ មាឌតូច តែមានឱជារសឆ្ងាញ់ពិសានិងមានទីផ្សារខ្ពស់ប្រភេទនេះគេរំពឹងថានឹងជួយមួយផ្នែកទៀតដើម្បីបង្កើនសេដ្ឋកិច្ចនៅមូលដ្ឋាន របស់ប្រជាសហគមន៍មូលដ្ខាន។

គួរបញ្ជាក់ថា កសិដ្ឋានដែលមានឈ្មោះថាចិញ្ចឹសត្វ និង កសិកម្មអភិរក្ស ពូជជ្រូកនេះត្រូវបានបង្កើតឡើងស្ថិត នៅ ឃុំ ឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ជ្រូកពូជដ៏ពិសេសទាំង២ប្រភេទនេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយក្រសួងបរិស្ថាន។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាន លោក លាង សេង ទីប្រឹក្សាអមក្រសួងបរិស្ថាន បានឱ្យដឹងថា ការបង្កើតកសិដ្ឋានក្នុងការបង្កាត់ពូជជ្រូកនេះឡើងទើបតែបានជិត៤ខែមកនេះដោយបានធ្វើការជ្រើសរើសពូជជ្រូកមកពីតំបន់ ពូជជ្រូកភ្នំគូលែនឬហៅថាជ្រូកកណ្តុរនិង ពូជជ្រូកឦសាន ដែលជាពូជជ្រូកជនជាតិដើមភាគតិចរស់នៅខេត្តមណ្ឌលគិរី ដើម្បីធ្វើការបន្តពូជ មុនធ្វើការចែកចាយដល់សហគមន៍ដទៃទៀតទុកចិញ្ចឹមសម្រាប់លើកស្ទួយជីវភាពគ្រួសារ។

លោកបានលើកឡើងថា”បច្ចុប្បន្នពូជជ្រូកក្នុងកសិដ្ខាននេះមានដូចជាពូជជ្រូកព្រៃសុទ្ធ ពូជជ្រូកគូលែនដែលយើងយកពីលើខ្នងភ្នំគូលែន និងពូជជ្រូកឦសានដោយយើងយកមកបង្កាត់ នៅពេលបានកូនមកយើងនឹងបញ្ចេញចែកចាយទៅតាមសហគមន៍។សម្រាប់ការដាក់បង្កាត់ដំបូងនេះមានចំនួន១០០ក្បាល ដោយក្នុងនេះមានញីចំនួន ៩០ក្បាល និងឈ្មោលចំនួន១០ក្បាល”។

លោកបាននិយាយដោយពន្យល់ផងថា សម្រាប់ទីធ្លាចិញ្ចឹមនេះមានទំហំជាង១ហិកតា ហើយមានបុគ្គលិកប្រចាំការមានពេទ្យសត្វម្នាក់ អ្នកថែទាំ៤នាក់។គេបានព័ទ្ធរបងវាជុំវិញងាយស្រួលក្នុងការគ្រប់គ្រង។

ពាក់ព័ន្ធទៅនឹងប្រភេទពូជជ្រូកទាំងពីរប្រភេទនេះដែរ លោកបានប្រាប់ថា”យើងឥតពិបាកចំណាំទេគឺពូជជ្រូកឦសានគេបានយកមកពីខេត្ត មណ្ឌលគិរី។ពូជជ្រូកនេះមានរូបរាងលក្ខណៈពិសេសរបស់វាគឺ ពោះធំ ខ្នងកោង ង ជាប្រភេទជ្រូកមានកូនច្រើននិងសាច់ឆ្ងាញ់ពិសារណាស់។ជ្រូកប្រភេទនេះវាបន្ស៉ាំជាមួយបរិយាកាស និងឈ្នះជំងឺ ។ចំណែកពូជជ្រូកភ្នំគូលែនវិញ គឺជាពូជលើខ្នងភ្នំគូលែន ដែលចិញ្ចឹមតាំងតែពីដូនតា មករាប់សិបតំណមកហើយ ។ពូជជ្រូកនេះមានលក្ខណៈព៌ណខ្មៅ។ដោយមានដងខ្លួនវែង មាត់ស្រួច តែពោះវាមិនធំទេ។ពូជជ្រូកនេះសាយកូនច្រើន រស់នៅបន្ស៉ាំជាមួយអាកាសធាតុ ហើយវាស៊ាំជាមួយការចិញ្ចឹមលក្ខណៈពាក់កណ្តាលព្រៃនិងពាក់កណ្តាលចិញ្ចឹមដាក់ទ្រុង។

ទាក់ទិនទៅនឹងការបង្កាត់ពូជជ្រូកនេះវិញ ត្រូវបានលោកលាង សេង ពន្យល់ថាគឺចិញ្ចឹមបែបលក្ខណៈពាក់កណ្តាលធម្មជាតិពោលគឺ ផ្តល់ជាចំណីបែបធម្មជាតិ ក្នុងនេះមានការផ្សំចេញពីត្រកួន ស្មៅ ដើមចេក កន្ទក់ កាកសណ្តែក សៀង និងម្សៅទ្រីម៉ិចដែលជាម្សៅបែបធម្មជាតិសម្រាប់ដាក់លាយជាមួយដើមចេកឱ្យវាស៊ីពីព្រោះថាម្សៅនេះជ្រូកវាចូលចិត្តស៊ីណាស់។ប្រភេទជ្រូកនេះត្រូវបានគេលែងឱ្យវាស៊ី បែបលក្ខណៈធម្មជាតិ។ក្រៅពីនេះខាងកសិដ្ឋានក៏មានការបង្កាជំងឺ និងធ្វើការព្យាបាលជំងឺនៅពេលដែលសត្វជ្រូកទាំងអស់ឈឺផងដែរ។ក្រៅពីនេះខាងកសិដ្ឋានក៏ការពារនូវជំងឺសាហាវៗដូចជាជំងឺ ត្រចៀកខៀវ ជំងឺប៉េសជ្រូកអាហ្រ្វិក និងជំងឺ អុតក្តាមជាដើម។

ជុំវិញការបង្កើតកសិដ្ឋាន បង្កាត់ពូជជ្រូកនេះត្រូវបាន លោកទីប្រឹក្សាអមក្រសួងបរិស្ថានអះអាងប្រាប់ថា ធ្វើឡើងបន្ទាប់ពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឱ្យបង្កើតកសិដ្ឋាននេះឡើងដើម្បីទុកធ្វើការបង្កាត់ពូជជ្រូកចែកចាយដល់សហគមន៍មូលដ្ខាន។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានដែលបានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចទីកន្លែងកសិដ្ឋានចិញ្ចឹមជ្រូកមួយនេះកាលពីថ្ងៃទី៧ខែ សីហា ឆ្នាំ ២០២២បានឱ្យដឹងថា ពូជជ្រូកទាំងនេះ មានរសជាតិឆ្ងាញ់ពិសារ ។ វាជាប្រភេទជ្រូកកាត់ជ្រូកព្រៃនិងជ្រូកស្រុក និងមានសារធាតុជាជ្រូកព្រៃប្រមាណ ៦០ទៅ ៧០ភាគរយដែលពលរដ្ឋនៅតាមតំបន់ធម្មជាតិនានាបានចិញ្ចឹម និងព្រលែងឱ្យរកស៊ីតាមធម្មជាតិក្នុងព្រៃ។ ទោះវារស់នៅក្នុងព្រៃក៏ពិតមែន តែជាមួយការបន្ស៊ាំ ជ្រូកខ្លះស៊ាំងនឹងមនុស្ស។

លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថាបច្ចុប្បន្នក្រសួងបរិស្ថានបាននិងកំពុងជំរុញប្រជាសហគមន៍តំបន់ការពារធម្មជាតិលើការចិញ្ចឹមសត្វជាពិសេសប្រភេទពូជជ្រូកគូលែន ឬជ្រូកឦសាន ដែលជាប្រភេទកូនកាត់ជ្រូកស្រុកនិងជ្រូកព្រៃ មាឌតូច តែមានឱជារសនិងមានទីផ្សារដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូលជូនពលរដ្ឋ បង្កើតការងារដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ៕សរន

Post navigation