Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្យុះ​ទី​ហ្វុង ណូ​រុ បោកបក់​ដល់​វៀតណាម​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទីភ្នាក់ងារ​ព្យាករណ៍​អាកាសធាតុ​ជាតិ​បាន​និយាយថា ព្យុះ​ទី​ហ្វុង​ណូ​រុ (Noru)​បាន​បោកបក់​ចូល​ឆ្នេរសមុទ្រ​ភាគ​កណ្តាល​របស់​ប្រទេស​វៀតណាម​កាល​​ពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២៨​កញ្ញា ដោយ​បាន​នាំមក​នូវ​ខ្យល់​បក់​ខ្លាំង​និង​ភ្លៀង​ធ្លាក់​ខ្លាំង ខណៈ​មនុស្ស​រាប់សែន​នាក់​បាន​ភៀសខ្លួន​នៅតាម​ទីជម្រក​។​

​នៅ​ទីក្រុង​ដា​ណា​ង ដែល​ជា​ទីក្រុង​ធំ​ទី​បី​របស់​វៀតណាម អគារ​ខ្ពស់ៗ​បាន​អង្រួន​ដោយសារ​ខ្យល់ព្យុះ​ដ៏​ខ្លាំង ដែល​បាន​ផ្តួល​រលំ​ដើមឈើ និង​គាស់​បំប៉ើង​ដំបូល​ផ្ទះ​នៅ​ទូទាំង​តំបន់​ភាគ​កណ្តាល​។​ការ​ដាច់​​ចរន្តអគ្គិសនី​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​រាយការណ៍​។​

​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការព្យាករណ៍​ឧតុនិយម​បាន​និយាយថា “​ស្នូល​របស់​ព្យុះ​ទី​ហ្វុងនៅ​ម៉ោង ៤៖០០ ព្រឹក​ថ្ងៃទី ២៨ ខែកញ្ញា​គឺ​នៅ​ចន្លោះ​ទីក្រុង​ដា​ណា​ង និង​ខេត្ត​ក្វាង​ណា​ម (Quang Nam)”​ដោយ​​បន្ថែមថា ល្បឿន​ខ្យល់​គឺ​ពី ១០៣ ទៅ ១១៧ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​មនុស្ស​ជាង ២០០.០០០ នាក់​នៅក្នុង​ប្រទេស​វៀត​ណា​ម​បាន​ជ្រកកោន​នៅតាម​ទីជម្រក​ពេញ​មួយ​យប់​បន្ទាប់ពី​អ្នក​ព្យាករណ៍​បាន​ព្យាករណ៍​ថា​ព្យុះ​នេះ​នឹង​ក្លាយជា​ព្យុះ​ដ៏​ធំ​បំផុត​មួយ​ដែល​វាយប្រហារ​​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​

​ល្បឿន​ខ្យល់​គឺ​យឺត​ជាង​ការបារម្ភ​ពីដំបូង ប៉ុន្តែ​អ្នក​ព្យាករណ៍​និយាយថា ភ្លៀង​ធ្លាក់​ខ្លាំង​នឹង​បន្ត​ពេញ​មួយថ្ងៃ ហើយ​ព្រមាន​ពី​ការបា​ក់ដី​និង​ទឹកជំនន់​ធ្ងន់ធ្ងរ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា ក្រសួង​ការពារជាតិ​បាន​ចល័ត​ទាហាន​ប្រហែល ៤០.០០០ នាក់ និង​សមាជិក​កងជីវពល ២០០.០០០ នាក់ ដោយ​បំពាក់​ដោយ​រថពាសដែក​និង​ទូក​ដើម្បី​ត្រៀម​សម្រាប់​​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​និង​ផ្តល់ជំនួយ​៕

​ព្យុះ​ទី​ហ្វុង​ណូរុ​វាយប្រហារ​ទីក្រុង​ដា​ណាង​កាលពី​ព្រលឹម​ថ្ងៃ​ពុធ​

Post navigation