Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្យុះ​មូ​ឡេ​ន​បាន​ដើរទៅ​កៀក​ឆ្នេរ​ប្រទេស​ចិន​, វិ​សម្ពាធ​ថ្មី​មួយទៀត​បានកើត​មាននៅ​ភាគ​អ​គ្នេ​យ៍​ប្រទេស​ជប៉ុន​

Views: 3

ដោយ​: ប​.​ខុន / ភ្នំពេញ​: ខណៈពេល​ព្យុះ​ទី​៧ បាន​ដើរ​កាន់តែ​ទៅ​កៀក​នឹង​ឆ្នេរ​របស់​ប្រទេស​ចិន​នៅ​ខាងជើង​កោះ​ហៃណាំ ដោយមាន​ដំណើរ​ដូរ​ការ​ព្យាករ​មាន​វិ​សម្ពាធ TD មួយទៀត បាន​កើតមានឡើង​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​អ​គ្នេ​យ៍​នៃ​ប្រទេស​ជប៉ុន​តែ​មិនមាន​ដំណើរ​មករ​កស​មុ​ទ្រ​ចិន​ខាងត្បូង​ទេ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០២២​ថា ព្យុះ​ទី​៧​ឈ្មោះ​មូ​ឡេ​ន​(MULAN) នៅ​ព្រឹក​ថ្ងៃទី​១០​ខែសីហា​នេះ វា​បាន​ដើរ​ទៅដល់​ខាងជើង​កោះ​ហៃណាំ​ទៅរក​ឆ្នេរ​ប្រទេស​ចិន រួច​ដើរ​ស្របតាម​ឆ្នេរ​ចូលក្នុង​ឈូង​សមុទ្រ​តុងកឹង​មុននឹង​ទៅដល់​ឆ្នេរ​របស់​ប្រទេស​វៀតណាម​ខាងជើង​ដូច​ការ​ព្យាករ​។​
​ឥទ្ធិពល​របស់​កូន​ព្យុះ​ទី​៧​ធ្វើឱ្យមាន​ភ្លៀងរ​លឹ​លើ​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​, មាន​ភ្លៀង​ច្រើន​នៅ​តំបន់​ខ្ពង់រាប ភាគ​ខាងជើង​និង​ខ្ពង់រាប​ភាគ​ឦសាន ជាពិសេស​នៅតាម​ព្រំដែន​កម្ពុជា ឡាវ​។ ព្រម​ពេល​ព្យុះ​ទី​៧ បាន​ដើរ​កាន់តែ​ទៅ​កៀក​នឹង​ឆ្នេរ​របស់​ប្រទេស​ចិន មាន​វិ​សម្ពាធ​មួយទៀត​បាន​កើតមានឡើង​នៅ​ភាគ​អ​គ្នេ​យ៍​នៃ​ប្រទេស​ជប៉ុន​ហើយ អាច​វិ​វត្ត​ទៅជា​ព្យុះ​ទី​៨ តែ​មិនមាន​ដំណើរ​មករ​កស​មុ​ទ្រ​ចិន​ខាងត្បូង​ទេ​។​
​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​៩​ខែសីហា​បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​១០​ដល់​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០២២​ថា​នៅ ចន្លោះ​ពីថ្ងៃ​ទី​១០​ដល់​១៣​ខែសីហា​ប្រទេស​កម្ពុជា​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ( ITCZ ) អូសបន្លាយ​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ,​ឡាវ​, វៀតណាម រួម​ជាមួយនឹង​ឥទ្ធិពល​ព្យុះ​ទី​៧​ឈ្មោះ​មូ​ឡេ​ន​(MULAN) ដែលមាន​ដំណើរ​ឆ្ពោះទៅ​ភាគ​ខាងជើង នៃ​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី​១១​ខែសីហា​។​

​ក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថា នៅ​អំឡុង​ពេលនោះ​ខ្យល់មូសុង​និរតី​បន្ត​បក់​ខ្លាំង​មកលើ​តំបន់​មាត់សមុទ្រ​។ បន្ទាប់ពីនោះ​ប្រទេស​កម្ពុជា នឹង​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​និង​ខ្យល់មូសុង​និរតី​ខ្សោយ​។ អាច​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​

​នៅក្នុង​សេចក្តីជូនដំណឹង​បានសរសេរថា ស្ថានភាព​បែប​ខាងលើ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​ក្នុងនោះ អាចមាន​ភ្លៀង​ធ្លាក់​បង្គួរ​ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ​។ អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅដោយ ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​

​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣​ទៅ​២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣១​ទៅ​៣៣​អង្សា​សេ​។ នៅ​ចន្លោះ​ថ្ងៃទី​១០​ដល់​១២ ខែសីហា អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ផ្នែក​មួយចំនួន​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​។ នៅលើ​ផ្ទៃសមុទ្រ​អាចមាន​ភ្លៀងខ្យល់​បក់បោក​ខ្លាំង​និង​មាន​រលក​សមុទ្រ​ខ្ពស់​។ បន្ទាប់ពីនោះ​ភ្លៀង​នឹង​ថមថយ​មក​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​៕​

Post navigation