Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ តុលា កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំឧត្តមមន្ដ្រី បរិស្ថានអាស៊ាន លើកទី៣៣

Views: 1

ដោយៈដេប៉ូ / សៀមរាប៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ កម្ពុជា បាន ទទួលធ្វើជាម្ចាស់ផ្ទះ ស្ថិតក្នុងក្របខណ្ឌ នៃកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅលើទឹកដីអង្គរ ខេត្ដសៀមរាប ។

ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ កិច្ចប្រជុំនេះ មានចំនួន ៣ បានដំណើរការ តាមរបៀបវារៈ ដែលបានគ្រោងទុក ១. កិច្ចប្រជុំគណៈកម្មការតម្រង់ទិស នៃកិច្ចសហប្រតិបត្តិការ អាស៊ាន-អាលី្លម៉ង់ ស្តីពីជីវចម្រុះ លើកទី៨ (the 8th Program Steering Committees Meeting on ASEAN-Germany cooperation on Biodiversity) ។ ២. កិច្ចប្រជុំគណៈកម្មការតម្រង់ទិស លើគម្រោង BCAMP កិច្ចសហប្រតិបត្តិការ នៃអាស៊ាន-អឺរ៉ុប លើកទី ៥ (The 5th Program Steering Committee in ASEAN-EU BCAMP Project) និង ៣. កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលអាស៊ាន ស្តីពីជីវចម្រុះ លើកទី២៤ (The 24 Meeting of ACB GB)។

គួរបញ្ជាក់ថា នៅថ្ងៃទី៥ ខែតុលា ខាងមុខ គឺជាពិធីបើកកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី៣៣ នៅខេត្ដសៀមរាប។ កិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី៣៣ នៅលើទឹកដីអង្គរ ខេត្ដសៀមរាប នឹងប្រព្រឹត្តទៅដោយ មានការចូលរួមពីថ្នាក់ដឹកនាំ និងឧត្តមមន្រ្តីបរិស្ថាន មកពីប្រទេស ដែលជាសមាជិក អាស៊ាន ទាំង១០ ប្រទេសជប៉ុន ប្រទេសកូរ៉េ ប្រទេសចិន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប៕ V / N

Post navigation