Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចាប់ខ្លួនបុរសដែលអារកសម្លាប់នារី ជានិស្សិតម្នាក់ នៅក្នុងបន្ទប់ផ្ទះជួល នៅក្រុងកំពង់ចាម

Views: 1

ដោយៈ គង់ហេង / កំពង់ចាមៈ សមត្ថកិច្ច បានចាប់ខ្លួនបុរសម្នាក់ ដែលបានធ្វើសកម្មភាព សម្លាប់ជានិសិ្សតម្នាក់ នៅក្នុងបន្ទប់ផ្ទះជួល ខាងក្រោយវត្តដីដុះ ស្ថិតក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម កាលពីវេលាទៀបភ្លឺ ថ្ងៃទី១ ខែធ្នូនេះ ។ ករណីឃាតកម្ម ផ្តើមចេញពីនារីរងគ្រោះ បដិសេធ ការសុំដេករួមភេទនឹងជនសង្ស័យ។

ប្រភពពីក្រុមគ្រួសារ ដែលមកទទួលយកសាកសពជនរងគ្រោះ បានប្រាប់ថាៈ អ្នកស្លាប់ ឈ្មោះ វៀត ចន្រ្ទា អាយុ ២០ ឆ្នំា ជានិស្សិតឆ្នាំទី២ នៃសកលវិទ្យាល័យវេស្ទើន នៅជិតផ្ទះ ជួល ស្ថិតនៅក្នុងភូមិកើតហេតុ ខាងលើ ហើយនាងចន្ទ្រា មានទីលំនៅពិតប្រាកដ នៅភូមិក្តុយ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ។

ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថាៈ បុរសជាជនសង្ស័យ ដែលចាប់ខ្លួនបាន ឈ្មោះ យឺ ម៉េងឈៀក អាយុ ២០ ឆ្នាំដែរ មុខរបរមិនពិតប្រាកដ និងមានទីលំនៅ ភូមិដំណាក់អម្ពិល ឃុំស្តើងជ័យ ជាមួយជនរងគ្រោះដែរ។ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាព អារកសម្លាប់ឈ្មោះ វៀត ចន្ទ្រា ដោយប្រើកាំបិតចិតបន្លែ រហូតស្លាប់ កាលពីម៉ោងប្រមាណ ៤ ទៀបភ្លឺ ថ្ងៃនេះ ពិតប្រាកដមែន។

ប្រភពបានបន្តថាៈ ការដែលខ្លួនសម្លាប់ជនរងគ្រោះ ដោយសារខឹងនឹងនារីរូបនេះ មិនព្រម ឱ្យខ្លួនដេករួមភេទ ជាមួយនាង ក្រោយពីបានជួបគ្នា ដោយចៃដន្យ នៅក្រុងកំពង់ចាមនេះ ក៏បបួលឌុបម៉ូតូ ដើរលេងរួច ក៏ជូនមកបន្ទប់ផ្ទះជួលវិញនោះ។

សូមបញ្ជាក់ថា ជនសង្ស័យ យឺ ម៉េងឈៀក និងនារីរងគ្រោះ វៀត ចន្រ្ទា កាលពីនៅ ជាសិស្ស ធ្លាប់បានសិក្សា នៅអនុវិទ្យាល័យព្រឹងជុំ ស្រុកជើងព្រៃ ជាមួយគ្នា កាលកំឡុងឆ្នាំ ២០១៩ ដោយបានរាប់អានគ្នា ជាមិត្តភក្តិធម្មតា៕ V / N

Post navigation