Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចាប់បាន​ជនដៃដល់ ពាក់ព័ន្ធ​ករណី​សម្លាប់​បុរស​ម្នាក់ ដោយ​ដាក់​ខ្នោះដៃ

Views: 10

ដោយៈ សុខុម / ស្ទឹងត្រែងៈ សមត្ថកិច្ច​បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ នេះ​ថាៈ ករណី​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់​កាលពី​ថ្ងៃទី​១៦ ខែកញ្ញា នៅ​ចំណុច​ក្បែរ​បង្គោល​សេវា​ទូរ​សព្ទ ស្ថិត​ក្នុងភូមិ​រិទ្ធី​សែន​ជ័យ​២ ឃុំ​អូរ​ស្វាយ ស្រុក​បូរី​អូ​ស្វាយ​សែន​ជ័យ​សមត្ថកិច្ច​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ នៅ​ថ្ងៃទី​២៥ កញ្ញា ថ្មីៗ​នេះ​។

​លោក វ៉ា សុផាន់ ស្នងការរង​នគរបាល​ខេត្តស្ទឹងត្រែង បានឱ្យដឹងថាៈ ជនសង្ស័យ​ទាំងពីរ​នាក់ ដែល​ឃាត់ខ្លួន​បាន​ទី​១ ឈ្មោះ ជាតិ សារ៉ូ​ភេទ​ប្រុស អាយុ ១៨​ឆ្នាំ និង​ទី​២ ឈ្មោះ គង់ សំអឿន ហៅ ម៉ាប់ ហៅ​ក្តឿ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ​។ ពួកគេ​ទាំងពីរ​នាក់ រស់នៅ​ភូមិ​រិទ្ធី​សែន​ជ័យ​២ ឃុំ​អូរ​ស្វាយ ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ថេ​ន សុ​មិត្ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​កោះ​កី ឃុំ​កោះ​ស្នៃ​ង ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។

​លោក​ស្នងការរង​នគរបាល​ខេត្ត បានបញ្ជាក់​ថាៈករ​ណី​ឃាតកម្ម ខាងលើនេះ យោងតាម​ការឆ្លើយបំភ្លឺ​របស់​ជនសង្ស័យ បាន​ប្រាប់ថា​ដើមហេតុ​បណ្ដាល​ឲ្យ​ឈានដល់​ការសម្លាប់​ជនរងគ្រោះ គឺ​បណ្ដាលមកពី​ជនរងគ្រោះ លក់​ថ្នាំញៀន​មិនមាន​សារធាតុ​សុទ្ធ ហើយ​ចងគំនុំ​នឹង​គ្នា រវាង​ជនសង្ស័យ និង​ជនរងគ្រោះ​ណាត់ជួប​គ្នា​ទិញ​ថ្នាំញៀន យកទៅ​ជក់​ជា​លើក​ទី​២ រួច​ក៏​វាយ​សម្លាប់​ដោយ​ដាក់​ខ្នោះដៃ​ទុក​សព​ចោល​។ ជនសង្ស័យ ក៏បាន​យក​ម៉ូតូ​ជនរងគ្រោះ គេចខ្លួនបាត់​រហូតដល់​សមត្ថកិច្ច​ចាប់ខ្លួន​។ ចំណែក​ខ្នោះដៃ សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ពី​ប្រភព​ច្បាស់លាស់​នៅឡើយ​ទេ​៕ V / N

Post navigation