Views: 3
ដោយៈ មុនីរ័ត្ន/ ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេច ស្តីពីការកែសម្រួលភារកិច្ច និងចាត់តាំងអនុប្រធាន ក្រុមការងារគណបក្ស ចុះមូលដ្ឋានរាជធានីភ្នំពេញ។

នៅក្នុងសេចក្តីសម្រេច បានឲ្យដឹងថាៈ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា បានសម្រេចសម្រួលភារកិច្ច លោក ហ៊ុន ម៉ាណែត ពីអនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាម និងពីអនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ហើយបាន ចាត់តាំងលោក ហ៊ុន ម៉ាណែត ជាអនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានរាជធានីភ្នំពេញ៕ V / N
