Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចៅសង្កាត់ចោមចៅទី៣​ ចុះពិនិត្យការស្ថាបនាផ្លូវបេតុង មួយខ្សែ ក្នុងមូលដ្ឋាន ដេីម្បីឲ្យប្រជាពលរដ្ឋ ងាយស្រួលធ្វេីដំណេីរ

Views: 3

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩​ ខែធ្នូ ឆ្នាំ២០២២​ លោក វ៉ា​ សាវឿន ចៅសង្កាត់ចោមចៅទី៣​ ដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាផ្លូវបេតុង មួយខ្សែ ក្នុងមូលដ្ឋាន ដេីម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ងាយស្រួលធ្វេីដំណេីរឆ្លងកាត់។

លោក វ៉ា សាវឿន បានថ្លែងថាៈ ផ្លូវបេតុងដែលកំពុងស្ថាបនានេះ មានប្រវែង ៩១០​ ម៉ែត្រ​ ទទឹង ៤ ម៉ែត្រ​ ឆ្លងកាត់ភូមិចំនួន៣​ ក្នុងនោះមាន ភូមិព្រៃជីសាក់​ ភូមិជម្ពូវ័ន២​ និងព្រៃទា២​។

លោក វ៉ា សាវឿន​ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយថែរក្សា ផ្លូវខាងលេ ីឲ្យបានល្អ ដេីម្បីធ្វេីដំណេីរបានយូរ៕/V-PC

Post navigation