Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឆេះរថយន្តដឹងស៊ីទែនសាំងខណៈកំពុងបង្ហូចូលស្តុកក្នុងការ៉ាស់

Views: 2

ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ: គ្រោះអគ្គិភ័យឆាបឆេះរថយន្តដឹកសាំងមួយករណីបានកើតឡើងកាលពីវេលាម៉ោង ២ទាបភ្លឺឈានចូលថ្ងៃទី១ខែកម្ភះឆ្នាំ២០២៣ ចំណុចភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថាអគ្គីភ័យនេះបានបំផ្លាញរថយន្តដឹកស៊ីទែនសាំង មួយគ្រឿងម៉ាកហ៊ីយ៉ិនដាយ ពណ៌ក្រហម-ស ពាក់ស្លាកលេខព្រះសីហនុ 3A-5920 ដឹងសាំងចំណុះ២៦.០០៩លីត្រ ដែលកំពុងបូមសាំងចូលក្នុងស្តុកនៅការ៉ាស់សាំង លីម ឡុង ដែលគេដឹងថា ម្ចាស់ឈ្មោះ ង៉ុយ ហៀង ភេទប្រុស អាយុ ៥៧ឆ្នាំ ប្រពន្ធឈ្មោះ ខ្គូវ អីម អាយុ ៥៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

ប្រភពបានបន្តទៀតថា គ្រោះអគ្គីភ័យនេះបានបំផ្លាញរថយន្តដឹកសាំងផ្នែកខាងក្រោយ ដោយឆេះកង់ក្រោយចំនួនបួនគ្រាប់) ឆេះម៉ាស៊ីនបូមសាំងមួយគ្រឿង ឆេះទុយោបូមសាំងប្រាំពី ម៉ែត្រ តែករណីខាងលើមិនបណ្ដាលអោយគ្រោះថ្នាក់ដល់មនុស្សទេ។

នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្ល់តអគ្គីភ័យចំនួន បួនគ្រឿង ៕ N

Post navigation