Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Chelsea​ទិញ​អិន​ហ្សូ​ពី Benfica ក្នុងតម្លៃ ១០៧ លាន​ផោន​បំបែក​ឯតទគ្គ​កម្ម​ផ្ទេរ​នៅ​អង់គ្លេស​

Views: 9

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ Chelsea បាន​ចុះហត្ថលេខា​ទិញ​កីឡាករ អិន​ហ្សូ ហ្វើ​ណង់​ដេ​ស (Enzo Fernandez) ក្នុងតម្លៃ​ឯតទគ្គ​កម្ម​របស់​អង់គ្លេស ១០៧ លាន​ផោន​បន្ទាប់ពី​បាន​​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ជាមួយ Benfica នៅ​ថ្ងៃ​ផុតកំណត់​បិទ​ទីផ្សារ​ទិញដូរ​កីឡាករ​។​

​ការទិញ​កីឡាករ​គោលដៅ​លេខ ១ ប្រចាំ​ខែ​មករា​របស់ Chelsea បាន​ឈាន​ទៅដល់​នាទី​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​ខណៈ​ក្លិប​ទាំងពីរ​បាន​ចំណាយពេល​កាលពី​ថ្ងៃ​អង្គារ​ពិភាក្សាគ្នា​យ៉ាង​យូរ​​ជុំវិញ​ការផ្ទេរ​កីឡាករ​អន្តរជាតិ​អា​ហ្សង់​ទីន​រូបនេះ​។​

​នៅ​ចំណុច​មួយ វា​ហាក់ដូចជា Chelsea​ហៀបនឹង​បរាជ័យ​ក្នុង​ការទទួលបាន​កិច្ចព្រមព្រៀង​សម្រាប់​កីឡាក​រវ័យ ២២ ឆ្នាំ​រូប​នេះ​ទៅ​ហើយ​ប៉ុន្តែ​ភាគី​ទាំងពីរ​ទីបំផុត​បាន​ធ្វើ​ការទម្លាយ​ភាពទាល់ច្រក​​នៅ​ប៉ុន្មាន​នាទី​មុន​ម៉ោង ១១ យប់​។ ហ្វើ​ណង់​ដេ​សនឹង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​ប្រាំបី​ឆ្នាំកន្លះ​រហូតដល់​ខែ​មិថុនា ឆ្នាំ ២០៣១​។​

Benfica បាន​បញ្ជាក់​ពី​ការផ្ទេរ​នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ​ទី​១​កុម្ភៈ​បន្ទាប់ពី​ក្លិប​បានបញ្ចប់​ឯកសារ​ចាំបាច់​មុន​ថ្ងៃ​ផុតកំណត់​។​

​ម្ចាស់​សហ​គ្រប់គ្រង​របស់ Chelsea លោក បេដា​ដ អេក​បាលី (Behdad Eghbali) ដែល​បាន​ផ្តល់​ការយល់ព្រម​លើ​ការផ្ទេរ​កីឡា​ករជូ​ជី​ញ៉ូ (Jorginho) ទៅ Arsenal កាលពី​ថ្ងៃ​អង្គារ បាន​ដឹកនាំ​ការចរចា​សម្រាប់​ម្ចាស់​ជើងឯក​វើល​ខាប់​រូបនេះ​ជាមួយ Benfica ពី​ទីក្រុង​ឡុង​ដ៍​៕

​អិន​ហ្សូ​នឹង​លេង​ឱ្យ Chelsea រហូតដល់​ខែ​មិថុនា ឆ្នាំ​២០៣១​

Post navigation