Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឆ្នាំនេះ ខេត្ត​ព្រះសីហនុ ក្រៅពី​បុណ្យ​សមុទ្រ គឺ​នៅមាន​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ ដែល​ស្អាត​

Views: 1

ដោយ​៖ សុវណ្ណ​កុម្ភៈ /​ភ្នំពេញ​៖ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ លោក នី ផល្លី នា​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ នេះ​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​ការគ្រប់គ្រង​គុណភាព​សេវាកម្ម​ទេសចរណ៍ នៅក្នុង​ខេត្ត​ព្រះសីហនុ​ឆ្ពោះទៅ​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ និង​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សកលលោក ក្នុងអំឡុង​ខែធ្នូ ឆ្នាំ​២០២២ នេះ​។

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​តំណាង​រដ្ឋបាលខេត្ត​ព្រះសីហនុ មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត រដ្ឋបាល​ក្រុង ស្រុក រួមទាំង​ស​ភ​ពាណិជ្ជកម្ម ខេត្ត​ព្រះសីហនុ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​តំបន់ឆ្នេរ​ក្នុង​ខេត្ត​ផងដែរ​។

​លោក នី ផល្លី បាន​ជម្រាបជូន​អង្គប្រជុំ​ថាៈ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងការ​ដាក់ចេញ​នូវ​គោលនយោបាយ​ដ៏​ជោគជ័យ នៃ​ការចាក់​ស្រោច​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស បង្កើន​ភាព​សាំ ក្នុង​សហគមន៍​និង​ឈានទៅ​ការបើក​ដំណើរការ​ប្រទេស​ឡើងវិញ ក្នុង​គ្រប់​វិស័យ រួមទាំង​វិស័យ​ទេសចរណ៍​។ ប្រការ​ដ៏​សំខាន់​នេះ បានធ្វើឱ្យ​ប្រទេស​កម្ពុជា ត្រូវបាន​ជ្រើសរើស​ធ្វើជា​ម្ចាស់ផ្ទះ ក្នុងកា​រៀបចំ​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សកលលោក​ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ខេត្ត​ព្រះសីហនុ ក្នុងអំឡុង​ខែធ្នូ ឆ្នាំ​២០២២ នាពេលខាងមុខ អម​ជាមួយនឹង​ពិធីបុណ្យ​សមុទ្រ​។

​ស្រប​ជាមួយគ្នានេះ ដើម្បី​ត្រៀមខ្លួន​ឲ្យ​កាន់តែ​រួចរាល់ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ធំ ទាំង​២​នេះ លោក នី ផល្លី បាន​វាយតម្លៃ​ខ្ពស់ និង​ផ្ដាំផ្ញើ​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែលមាន​មន្ទីរ​​អង្គភាព​ជំនាញ​នានា ជា​សេនាធិការ ត្រូវ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង កាន់តែ​សកម្ម ចុះ​ផ្សព្វផ្សាយ​អប់រំ និង​ត្រៀម​ការងារ​មួយចំនួន ដូចជា​៖

​ទី​១.​បន្ត​ជំរុញ និង​លើកកម្ពស់​ការរៀបចំ​ទីក្រុង​ឱ្យបាន​ស្អាត រួមទាំង​គោលដៅ​ទេ​សចណ៍​សំខាន់ៗ និង​គ្រប់​ឆ្នេរ​ខ្សាច់​កម្សាន្ត​ទាំងអស់​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​
​ទី​២.​បន្ត​ពង្រឹង​ការផ្តល់​សេវាកម្ម​ទេសច​រណ៍ និង​ផលិតផល​ទេសចរណ៍ ប្រកបដោយ​គុណភាព និង​ភាពកក់ក្តៅ​។​
​ទី​៣.​ជំរុញ​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ក្នុងការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា (SOP) និង​វិធានការ​សុខាភិបាល ឱ្យបាន​ខ្ជាប់ខ្ជួន សំដៅ​លើកកម្ពស់ កិត្យានុភាព​ខេត្ត​ព្រះសីហនុ ជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​សុវត្ថិភាព​។​
​ទី​៤.​ពង្រឹងគុណភាព និង​សុវត្ថិភាព​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍ ទាំង​ផ្លូវទឹក និង​ផ្លូវគោក​។​
​ទី​៥.​ជំរុញ​និង​លើក​ទឹក​ចិត្រ ដល់​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ក្នុងការ​គាំទ្រ និង​ប្រើ​
​ប្រាស់​ផលិតផល​ក្នុងស្រុក ដូចជា​បន្លែ​ផ្លែឈើ សាច់ និង​ផលិតផល​ផ្សេងៗ​ទៀត​។​
​ទី​៦. បង្កើន​ការបើក​វគ្គ​បណ្តុះបណ្តាល​អភិវឌ្ឍន៍​ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ធានាបាន​នូវ​ការផ្តល់​សេវាកម្ម ប្រកបដោយ​គុណភាព និង​បដិសណ្ឋាកិច្ច​ល្អ​។​
​ទី​៧. ជំរុញ​ការរៀបចំ​ព្រឹ​ត្ត​ការណ៍ ឱ្យបាន​ច្រើន រួម​ទាំំ​ង​ព្រឹ​ត្ត​ការណ៍​ទេសចរណ៍ កីឡា និង​ព្រឹ​ត្ត​ការណ៍​ពិ​ព័រ​ណ៌​ទេសចរណ៍​នានា​។​
​ទី​៨. រៀបចំ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​តម្លៃ​សមរម្យ ចាប់ពី​ការ​ស្នាក់នៅ ម្ហូបអាហារ និង​ការធ្វើដំណើរ​ជាដើម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេចរ មក​ខេត្ត​ព្រះសីហនុ កាន់តែច្រើន​។​
​ទី​៩.​ចូលរួម​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ដោយ​ចាប់ផ្តើម​ពី​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន មន្ទីរជំនាញ​ពាក់ព័ន្ធ រហូតដល់​រដ្ឋបាលខេត្ត​។​
​ទី​១០.​ស្នើ​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ មន្ទីរជំនាញ និង​អង្គភាព​ពាក់ព័ន្ធ ចុះ​ដល់​គ្រប់​ទីតាំង​មូលដ្ឋាន​អាជីវកម្ម ដើម្បី​ក្តាប់​នូវ​បញ្ហា​ប្រឈម និង​ឈានទៅរក​ដំណោះស្រាយ​ជាក់ស្តែង និង​ក្នុងករណី​ចាំ​ចាច់ ត្រូវ​ស្នើសុំ​ជំនួយ​បច្ចេកទេស​ពី​ក្រសួង​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ធានា​ដល់​និរន្តរភាព នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ឈានទៅ​ជំរុញ ដល់​កំណើនសេដ្ឋកិច្ច​មូល​ដ្ឋា​ន​។

​គួរ​បញ្ជាក់ថា តាមរយៈ​លិខិត​លេខ ២១៤ សជណ ចុះ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២២ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល សម្រេច​ជាគោលការណ៍ កំណត់​កាលបរិច្ឆេទ​រៀបចំ​ពិធីបុណ្យ​សមុទ្រ លើក​ទី​៩ ជុំ​ទី​៣ នៅ​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២២ និង​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត លើ​ពិភពលោក ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២២៕/V​

Post navigation