Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​ព្រមាន​អាម៉េរិក​ថា​កុំ​អោយ​មើលស្រាល​ការប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ពាក់ព័ន្ធ​បញ្ហា​តៃវ៉ាន់​

Views: 1

ប្រែ​សម្រួលៈ​បំណង​(BLOOMBERG)៖ ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សភា​អាម៉េរិ​កមក​កាន់កោះ​តៃ​វ៉ាន់កំ​ពុង​បញ្ឆេះ​ភាព​តានតឹង​ហើយ​រដ្ឋាភិបាល​របស់​លោកបៃ​ដិន​មិនគួរ​មើលស្រាល​ការ​តាំងចិត្ត​​របស់​ចិន​លើ​បញ្ហា​នេះឡើយ នេះ​បើ​តាម​តំណាង​របស់​ចិន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​បានបញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​សីហា​។​

​ឯកអគ្គរដ្ឋទូត គីន ហ្កាង​(Qin Gang) បាន​ច្រាន​ចោល​ការលើកឡើង​របស់​មន្ត្រី​អាម៉េរិក​ដែលថា ពួក​សមាជិក​សភា​ធ្វើ​សកម្មភាព​ឯករាជ្យ​ពី​សេត​វិមាន ឬក៏​ថា​រដ្ឋាភិបាល​អាម៉េរិក​មិន​គ្រប់គ្រង​លើ​​របៀបវារៈ​របស់​ប្រធាន​សភា​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ដែល​បាន​ទៅធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់​កាលពីដើម​ខែ​សីហា​នោះ​ទេ​។​

​លោក​គីន បាន​និយាយថា ដំណើរ​ទស្សនកិច្ច​របស់ផេ​ឡូ​ស៊ី និង​សមាជិក​សភា​ដទៃ​ទៀត រំលោភ​កិច្ចព្រមព្រៀង​អាម៉េរិក​-​ចិន​។​«​យើង​កំពុង​ដោះស្រាយ​ផលវិបាក​ធ្ងន់ធ្ងរ​ចេញពី​ដំណើរ​ទស្សនកិច្ច​នេះ​»​។​

​លោក​បាន​ព្រមាន​កុំអោយ​អាម៉េរិក​មើលស្រាល​ការ​តាំងចិត្ត​ដ៏​ខ្ពស់​និង​សមត្ថភាព​របស់​រដ្ឋាភិបាល​ព្រមទាំង​ប្រជាជន​ចិន ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ​និង​បូរណភាព​ទឹកដី​របស់​ខ្លួន​។​

​ការព្រមាន​របស់​លោក​គីន កើត​ឡើង​បន្ទាប់ពី​គណៈប្រតិភូ​សភា​អាម៉េរិក​មួយទៀត​ដឹកនាំ​ដោយ​ព្រឹទ្ធ​សមាជិក អេ​ដ​វឺ​ដ ម៉ា​គី​(Edward Markey)​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​មួយ​នៅ​កោះ​តៃវ៉ាន់​​កាលពី​ចុង​សប្តាហ៍​។​

​ដំណើរ​របស់ផេ​ឡូ​ស៊ី​កាលពីដើម​ខែ​នាំអោយ​ចិន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ជុំវិញ​កោះ​តៃវ៉ាន់​។​

​លោក​គីន បាន​និយាយថា​« សភា​ជា​ផ្នែក​នៃ​រដ្ឋាភិបាល​អាម៉េរិក​មិនមែនជា​សាខា​ឯករាជ្យ​មិន​អាច​គ្រប់គ្រង​បាន​ឡើយ​។​សភា​មាន​កាតព្វកិច្ច​ដើរ​តាម​គោលនយោបាយ​ការបរទេស​របស់​អាម៉េរិក​។​ហេតុ​​នេះ​ហើយ​យើង​មាន​អារម្មណ៍​ខកចិត្ត​និង​ទោមនស្ស​ណាស់​ចំពោះ​ដំណើ​របស់​ព្រឹទ្ធ​សមាជិក​ម៉ា​គី ទៅកាន់​តៃវ៉ាន់​។​វា​បង្ករឿង មិន​ជួយ​សភាពការណ៍​បានទេ​»​។​

​លោក​គីន បាន​បន្ថែមថា ចិន​បាន​ព្រមាន​អាម៉េរិក​ថា​ដំណើរ​ទស្សនកិច្ច​ណាមួយ​របស់ផេ​ឡូ​ស៊ី នឹង​នាំ​មក​ផលវិបាក​ធ្ងន់ធ្ងរ​ណាស់​។​ចម្លើយ​តប​របស់​ចិន​សមស្រប​និង​ថា​សមយុទ្ធ​យោធា​មាន​លក្ខណៈ​បើក​​ចំហ តម្លាភាព​និង​ប្រកប​ដោយ​វិជ្ជាជីវៈ​៕

ឯកអគ្គរដ្ឋទូត គីន ហ្កាង​

Post navigation