Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​ការពារ​ការលុបចោល​កិច្ចពិភាក្សា​យោធា​ជាមួយ​អាម៉េរិក​និង​ថា​អាម៉េរិក​ត្រូវ​ទទួល​ផលវិបាក​ចំពោះ​ការផ្គើន​របស់ខ្លួន​

Views: 1

​ប្រែ​សម្រួលៈ​បំណង (​ដេល្លី​ម៉េល​)៖ ក្រសួង​ការពារ​ជាតិចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​សីហា​បាន​ការពារ​ការលុបចោល​កិច្ចពិភាក្សា​យោធា​ជាមួយ​អាម៉េរិក​ក្នុង​ការតវ៉ា​ប្រឆាំង​នឹង​ការ​ដែល​ប្រធាន​សភា​អាម៉េរិក​លោក​​ស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ទៅធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់​កាលពី​សប្តាហ៍​មុន​ដោយ​មិន​ស្តាប់​ការព្រមាន​ពី​រដ្ឋាភិបាល​និង​យោធា​ចិ​ន​អំពី​រាល់​ផលវិបាក​ចេញ​ពី​ភាព​ផ្គើន​នេះ​។​

​ដំណើរ​របស់ផេ​ឡូ​ស៊ី​កាលពី​សប្តាហ៍​មុន​បាន​ធ្វើអោយ​ចិន​ខឹងច្រឡោត​ខ្លាំង​ដោយ​ចាប់​ធ្វើ​សម​យុទ្ធបាញ់​គ្រាប់​ពិតនៅជុំវិញ​កោះ​និង​ផ្តាច់​បណ្តាញ​ចរចា​ខ្លះ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​។​អ្នកនាំពាក្យ​ក្រ​​សួង​ការពារ​ជាតិចិន​លោក វូ គៀន (Wu Qian)​បាន​និយាយថា «​ស្ថានការណ៍​តានតឹង​បច្ចុប្បន្ន​នៅ​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​បង្កឡើង​ទាំងស្រុង​ដោយ​ភាគី​អាម៉េរិក​និង​គំនិត​ផ្តួចផ្តើម​របស់​ខ្លួនឯង​ផ្ទាល់​​ហើយ​ភាគី​អាម៉េរិក​ត្រូវតែ​ទទួលខុសត្រូវ​ទាំងស្រុង​រាល់​ផលវិបាក​ធ្ងន់ធ្ងរ​ទាំងអស់​ចំពោះ​អំពើ​នេះ​»​។​

​លោក​បាន​បន្ថែមថា «​ខ្សែបន្ទាត់​បាត​ក្រោម​បំផុត(ការអត់ធ្មត់)​មិន​អាច​រំលោភ​បំពាន​បានទេ និង​រាល់​ទំនាក់ទំនង​ទាមទារ​ភាពស្មោះត្រង់​»​។​

​បើ​តាម​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី អាម៉េរិក​បាន​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​ចិន គាំទ្រ​កម្លាំង​ទាមទារ​ឯករាជ្យ​តៃវ៉ាន់ និង​មាន​ចេតនា​បំផ្លាញ​សន្តិភាព​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ។​លោក​វ៉ាង​​បាន​ចង្អុល​ទៅរក​កំហុសចំនួន​បី បង្កឡើង​ដោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាម៉េរិក​នៅ​កោះ​តៃវ៉ាន់​។​

​លោក​វ៉ាង​បាន​និយាយថា អាម៉េរិក​មិន​ស្តាប់​ការព្រមាន​របស់​ចិន ដោយ​បន្ត​ផែនការ​សំរាប់​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​លំដាប់​ទី​បី​របស់​ខ្លួន​មក​កាន់​តំបន់​តៃវ៉ាន់​របស់​ចិន

​សូមបញ្ជាក់​ថា សមយុទ្ធ​បួន​ថ្ងៃ​របស់​កងទ័ព​រំដោះប្រជាជន​ដែល​ទើប​បញ្ជប់​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ មាន​ការចូលរួម​ពី​នាវាចម្បាំង​ប្រមាណ​ដប់​គ្រឿង​និង​យន្តហោះ​ចម្បាំង​ជាង​១០០​គ្រឿង ព្រមទាំង​កង​កាំជ្រួច​ដែល​បាន​បាញ់​រំលង​កោះ​តៃវ៉ាន់ ចូល​តំបន់​សមយុទ្ធ​៕

Post navigation