Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​កំពុង​ព្យាយាម​បង្កើត​ទឹកភ្លៀង​ដើម្បី​ទប់ទល់​នឹង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​

Views: 1

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ អាជ្ញាធរ​ចិន​កំពុង​ព្យាយាម​បង្កើត​ទឹកភ្លៀង​នៅ​តំបន់​ភាគ​កណ្តាល​និង​ភាគ​និរតី​នៃ​ប្រទេស ចំ​ពេល​មាន​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​និង​រលក​កម្តៅ​បំបែក​ឯតទគ្គ​កម្ម​។​

​ទន្លេ​យ៉ាង​សេ ដែល​ជា​ផ្លូវទឹក​វែង​ជាង​គេ​នៅ​អាស៊ី ឥឡូវនេះ​កំពុង​ស្ថិតក្នុង​កម្រិត​ទាប​បំផុត​។ នៅ​តំបន់​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ជា​មធ្យម​តិចជាង​ពាក់កណ្តាល​។​

​ក្រុម​មន្ត្រី​និយាយ​ថា អាង​ស្តុក​ទឹក​វា​រី​អគ្គិសនី​បច្ចុប្បន្ន​បាន​ធ្លាក់ចុះ​ពាក់កណ្តាល​។​

​ទន្ទឹមនឹងនេះ​ដែរ ការកើនឡើង​នៃ​តម្រូវការ​ម៉ាស៊ីនត្រជាក់​បានធ្វើឱ្យ​ក្រុមហ៊ុន​ថាមពល​ស្ថិត​ក្រោម​សម្ពាធ​យ៉ាងខ្លាំង​។​

​មជ្ឈមណ្ឌល​អាកាសធាតុ​ជាតិ​បាន​និយាយថា រលក​កម្ដៅ​រយៈពេល​ពី​រ​ខែ​គឺ​ជា​រលក​កម្តៅ​យូរ​បំផុត​ក្នុង​កំណត់ត្រា​ក្នុង​ប្រទេស​ចិន​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ឱ្យដឹងថា ខេត្ត​នៅ​ជុំវិញ​ទន្លេ​យ៉ាង​សេ ដែល​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត បាន​ងាក​ទៅរក​ប្រតិបត្តិ​ការបណ្ដុះ​ពពក ដើម្បី​ទប់ទល់​នឹង​ការខ្វះខាត​ទឹកភ្លៀង ដោយ​ខេត្ត​ហ៊ូ​ប៉ី​និង​ខេត្ត​មួយចំនួន​ទៀត​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ផ្ទុក​សារធាតុ​គីមី​ទៅ​លើ​មេឃ​ដើម្បី​ផលិត​ពពក​។​ប៉ុន្តែ​ការខ្វះខាត​គម្រប​ពពក​បាន​បញ្ឈប់​កិច្ចខិតខំ​ប្រឹងប្រែង​នៅក្នុង​តំបន់​មួយចំនួន ដែល​កំពុង​ព្យាយាម​ធ្វើ​ដូចគ្នានេះដែរ​។​

​ទន្ទឹមនឹងនេះ សីតុណ្ហភាព​នៅ​ទូទាំង​ខេត្ត​ស៊ី​ឈាន់​និង​ខេត្ត​ជិតខាង​បាន​កើនឡើង​លើស​ពី ៤០ អង្សា​សេ​។​

​ជា​លទ្ធផល ការិយាល័យ​រដ្ឋាភិបាល​ក្នុង​ខេត្ត​ស៊ី​ឈាន់​ត្រូវ​បាន​ស្នើ​ឱ្យ​រក្សា​កម្រិត​ម៉ាស៊ីនត្រជាក់​កុំ​ឱ្យ​ទាប​ជាង ២៦ អង្សា​សេ នេះ​បើ​យោង​តាម​កាសែត Sichuan Daily​ដកស្រង់​ដោយ​ទីភ្នាក់ងារ​សារ​​ព័ត៌មាន​រ៉​យ​ទ័រ​។ បុគ្គលិក​ក៏​ត្រូវ​បាន​ស្នើ​ឱ្យ​ប្រើ​ជណ្ដើរ​ធម្មតា​ជាជាង​ជណ្តើរយន្ត​ផង​ដ​រ​។​

​អ្នកស្រុក​រាប់លាន​នាក់​ក៏​រង​ការ​ដាច់​ភ្លើង​នៅ​ក្នុង​ខេត្ត​ផងដែរ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រាយការណ៍​ថា នៅ​ទីក្រុង​តាចូវ (Dazhou) ដែល​ជា​លំនៅ​របស់​ប្រជាជន​ប្រមាណ ៥,៤ លាន​នាក់ ការ​ដាច់​ភ្លើង​គឺ​មាន​រយៈពេល​រហូតដល់​បី​ម៉ោង​។​

​ពួកគេ​និយាយថា រោងចក្រ​នៅក្នុង​ខេត្ត​ត្រូវ​បាន​បង្ខំ​ឱ្យ​កាត់បន្ថយ​ការផលិត​ឬ​បញ្ឈប់​ការងារ​ផងដែរ ជា​ផ្នែក​នៃ​វិធានការ​គ្រា​អាសន្ន ដើម្បី​បង្វែរ​ការផ្គត់ផ្គង់​ថាមពល​ទៅតាម​ផ្ទះសម្បែង​ប្រជាជន​។​

​ក្រុមមន្ត្រី​បាន​បន្ថែមថា អាង​ស្តុក​ទឹក​វា​រី​អគ្គីសនី ដែល​មាន​ច្រើន​កន្លែង​នៅក្នុង​តំបន់ បច្ចុប្បន្ន​កំពុង​ធ្លាក់ចុះ​ពាក់កណ្តាល​៕

​អាជ្ញាធរ​ខេត្ត​ហ៊ូ​ប៉ី​កំពុង​ធ្វើ​ប្រតិបត្តិការ​ផលិត​ពពក​កាលពី​ថ្ងៃទី​១៦​ខែ​សីហា ឆ្នាំ​២០២២​

Post navigation