Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​និង​ជប៉ុន​ពិភាក្សាគ្នា​អំពី​បណ្តា​កោះមាន​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងកើត​

Views: 8

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រដ្ឋមន្ត្រីការបរទេស​ចិន​លោក​ឈីន ហ្កាង​( Qin Gang)​និង​សម​ភាគី​ជប៉ុន យ៉ូ​ស៊ីម៉ាសា ហា​យ៉ា​ស៊ី​( Yoshimasa Hayashi)​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២​កុម្ភៈ​បាន​ពិភាក្សា​​អំពី​បណ្តា​កោះ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងកើត ដោយ​ភាគី​ទាំងពីរ​បាន​សម្តែង​ការព្រួយបារម្ភ ហើយ​លោក​ឈីន​សង្ឃឹមថា ជប៉ុន​អាច​រារាំងការបង្ក​រឿងបង្កឡើង​ដោយ​«​ពួក​ក្រុម​ស្តាំនិយម​»​។​

​បណ្តា​កូន​កោះ​ជម្លោះ​នៅ​សមុទ្រ​ខាងកើត​ដែល​ទាំង​ជប៉ុន​និង​ចិន​អះអាង​ថា​ស្ថិត​ក្រោម​អធិបតេយ្យភាព​របស់​ខ្លួន ជា​ចំណុច​រារាំង​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​អាស៊ីខាងកើត​ទាំងពីរ​នេះ​ជា​យូរ​មក​ហើយ​។​​ចិន​ហៅ​ប្រជុំ​កោះ​នេះ​ថា «​ទាវ​យូ​» នៅពេល​ជប៉ុន​ហៅ​វា​ថា​«​សេន​កាគុ​»​។​

​នៅក្នុង​ការសន្ទនា​លើកដំបូង​របស់​ប្រមុខ​ការទូត​ទាំងពីរ​ចាប់តាំងពី​ឡើងកាន់​តំណែង​រដ្ឋមន្ត្រី​ការបរទេស​ចិន​មក លោកឈីនបា​ន​ប្រាប់​លោកហា​យ៉ា​ស៊ីថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​សង្ឃឹមថា ជប៉ុន​អាច​​បញ្ឈប់​«​កម្លាំង​ស្តាំនិយម​»​កុំអោយ​បង្កជម្លោះ​អំពី​បណ្តា​កូន​កោះ​ដែល​ទាមទារ​ជាន់​គ្នា​នេះ​។​

​ចំណែកលោក​ហា​យ៉ា​ស៊ី បាន​និយាយថា ទំនាក់ទំនង​ទ្វេភាគី​ជួប​«​ការ​ប្រឈម​និង​ការព្រួយបារម្ភ​ជាច្រើន​»និង​ថា​មតិ​សាធារណជន​ជប៉ុន​ចំពោះ​ចិន​«​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​» នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​​មួយ​ចេញ​ដោយ​ក្រសួង​ការបរទេស​ជប៉ុន​។​

​លោក​ហា​យ៉ា​ស៊ី ក៏​បាន​សម្តែង​«​ការព្រួយបារម្ភ​ជា​ខ្លាំង​»​អំពី​សមុទ្រ​ចិន​ខាងកើត (​ជប៉ុន​ហៅសមុទ្រ​ខាងកើត​)​រួម​មាន​សកម្មភាពរ​បស់​ចិន​នៅ​ជុំវិញ​ប្រជុំ​កោះ ព្រមទាំង​សកម្មភាព​យោធា​ចិន​កាន់តែ​កើន​​ឡើង​នៅ​ក្បែរ​ជប៉ុន​។​

​សេចក្តីថ្លែងការណ៍​របស់​ជប៉ុន​បាន​បន្ថែមថា ទោះជា​យ៉ាងណា​«​ភាគី​ទាំងពីរ​បាន​យល់ព្រម​សហការគ្នា​ដើម្បី​ស្ថាបនា​ទំនាក់ទំនង​បែប​ស្ថាបនា​និង​មាន​ស្ដិរភាព​មួយ​ហើយ​បាន​និយាយថា​ពួកគេ​នឹង​បន្ត​ទាក់​​ទង​គ្នា​យ៉ាង​ជិតដិត​នៅ​គ្រប់​កំរិត រួម​មាន​ជំនួប​កំពូល​ផង​»​។​

​លោក​ហា​យ៉ា ស៊ី​បាន​ប្រាប់​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា លោកឈីនបា​ន​អញ្ជើញ​រូប​លោក​អោយ​ទៅ​ធ្វើ​ទស្សនកិច្ច​ចិន និង​ថា​នឹង​មាន​ការរៀបចំ​ពេលវេលា​សំរាប់​ដំណើរ​ទស្សនកិច្ច​ដូច្នេះ​។​ចំណែក​​នាយខុទ្ទកាល័យ​ជប៉ុន​លោក ហ៊ី​រ៉ូ​កាហ្ស៊ូ ម៉ា​តស៊ូ​ណូ​(Hirokazu Matsuno)​បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​និង​បាន​យល់ព្រម​ធ្វើការ​ឆ្ពោះ​រក​ទំនាក់ទំនង​បែប​សហការ​​និង​វិជ្ជមាន​៕

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​ឈីន ហ្កាង​និង​សម​ភាគី​ជប៉ុន យ៉ូ​ស៊ីម៉ាសា ហា​យ៉ា​ស៊ី​

Post navigation