Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​និយាយថា ខ្លួន​បណ្តេញ​នាវា​អាម៉េរិក​ចេញ​ឆ្ងាយ​ពី​ម្តុំ​ប្រជុំ​កោះ​ស្ព្រ៉ា​ត​លី​

Views: 11

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​យោធា​ចិន​នៅ​ថ្ងៃ​អង្គារ​ទី​២៩​វិច្ឆិកា​នេះ​បាន​និយាយថា​ខ្លួន​បាន​បណ្តេញ​នាវា​គ្រូ​ស៊ើរ​បំពាក់​កាំជ្រួច​បញ្ជានាំ​ផ្លូវ​របស់​អាម៉េរិ​ក​មួយគ្រឿង​ដែល​បាន​«​បើក​ចូល​ដោយ​ខុស​​ច្បាប់​»​ក្នុង​ដែនទឹក​ក្បែរ​ប្រជុំ​កោះ​ស្ព្រ៉ា​ត​លី​(Spratly)​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ជា​ការអះអាង​ដែល​អាម៉េរិក​បដិសេធ​។​

​ទៀន ជុន​លី​(Tian Junli)​អ្នកនាំពាក្យ​សំរាប់​បញ្ជាការ​ភូមិ​ភាគខាងត្បូង​នៃ​កងទ័ព​រំដោះប្រជាជន បាន​និយាយថា​«​អំពើ​របស់​យោធា​អាម៉េរិក​បាន​រំលោភ​អធិបតេយ្យភាព​និង​សន្តិសុខ​ចិន​យ៉ាង​​ធ្ងន់ធ្ងរ​»​។​

​នាវា​គ្រូ​ស៊ើរ USS Chancellorsvilleនេះ​ទើប​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កងទ័ពជើងទឹក​អាម៉េរិក​បាន​និយាយថា សេចក្តីថ្លែងការណ៍​របស់​ចិន​«​មិន​ពិត​» ដោយ​ហៅ​វា​ថា​ជា​«​អំពើ​ចុង​ក្រោ​យ​មួយ​ក្នុងចំណោម​អំពើ​ដូច្នេះ​ជា​បន្តបន្ទាប់​របស់​កង​ទ័ព​​រំដោះ​ប្រជាជន​(​ចិន​)​ដែល​ធ្វើអោយ​គេយល់ថាប្រតិបត្តិការ​សមុទ្រ​ស្របច្បាប់​របស់​អាម៉េរិក​ទៅ​ជា​ខុស​ច្បាប់​»​។​

​ដោយ​ចង់​សំដៅ​សេរីភាព​នាវាចរណ៍​របស់​យោធា​អាម៉េរិក វា​បាន​និយាយថា​«USS Chancellorsville (CG 62)​បាន​ធ្វើ​ប្រតិបត្តិការ​ស្របតាម​ច្បាប់​អន្តរជាតិ​និង​បន្ទាប់​មក​បន្តធ្វើ​ប្រតិបត្តិ​​ការធម្មតា​ក្នុង​ដែនទឹក កន្លែង​ដែល​ត្រូវអនុវត្ត​សេរីភាព​លំហ​សមុទ្រ​»​។​

​សូមបញ្ជាក់​ថា ចិន​អះអាង​ដែនទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរ​ទាំងអស់​ហើយ​វា​ក្លាយជា​ចំណុច​ប្រទាញប្រទង់​រវាង​ចិន​និង​អាម៉េរិក​។​អាម៉េរិក​ច្រាន​ចោល​ការអះអាង​របស់​ចិន​នៅក្នុង​ដែនទឹក​ដ៏​សំបូរ​​ធនធាន​និង​ជា​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់​នេះ​ហើយ​តែង​បញ្ជូន​នាវា​ឆ្លងកាត់​វា​ក្នុង​កិច្ចខិតខំ​បង្ហាញថា ការអះអាង​របស់​ចិន​មិន​មាន​តំលៃ​។​

​មុននេះ យោធា​ចិន​បាន​និយាយថា ការធ្វើដំណើរ​ឆ្លងកាត់​នៃ​នាវា​គ្រូ​ស៊ើរ​របស់​អាម៉េរិកចុង​ក្រោ​យ​នេះ​បាន​បង្ហាញថា អាម៉េរិក​ជា​«​អ្នកបង្ក​ហានិភ័យ​សន្តិសុខ​»​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ជា​«​ភ​ស្តុ​​តាង​ច្បាប់​ក្រឡែត​មួយទៀត​អំពី​អនុត្តរភាព​របស់​អាម៉េរិក​និង​ការ​ប្រែក្លាយ​សមុទ្រ​ចិន​ខាងត្បូង​ទៅ​ជា​ទីតាំង​យោធា​»៕

រូបឯកសារបង្ហាញទាហានចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង។​យោធា​ចិន​បាន​និយាយនៅថ្ងៃអង្គារនេះថា ទាហាន​របស់​ខ្លួន​ស្ថិតក្នុង​ស្ថានភា​ពប្រុង​ជើងការ​ខ្ពស់​ក្រោយ​បណ្តេញ​នាវា​USS Chancellorsville

Post navigation