Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​និយាយថា​អាម៉េរិក​គួរ​ប្រគល់​បំណែក​បា​ឡុង​មកអោយ​ខ្លួន នៅពេល​អាម៉េរិក​ថា​បា​ឡុង​នោះ​ជា​ផ្នែក​នៃ​កង​បា​ឡុង​បោះ​របស់​ចិន​នៅ​ទូទាំង​ពិភពលោក​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ អ្នកការទូត​ចិន​សំខាន់​ម្នាក់​បាន​និយាយថា អាម៉េរិក​គួរ​ប្រគល់​បំណែក​បា​ឡុង​ដែល​ខ្លួន​បាន​បាញ់​ទម្លាក់​នោះ​មក​អោយ​ចិន​ដោយសារតែ​វា​ជា​ទ្រព្យ​របស់​ចិន​។​លោក​លូ សាយ​(Lu Shaye)​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​បារាំង​បាន​និយាយថា​«​បើ​សិន​ជា​អ្នក​រើស​បាន​របស់​អ្វីមួយ​នៅតាម​ដងផ្លូវ អ្នក​គួរ​ប្រគល់​វា​ទៅ​អោយ​ម្ចាស់​គេ​វិញ​»​។​

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នៅតែ​អះអាងថា បា​ឡុង​នេះ​ជា​យាន​សិក្សា​ស្រាវជ្រាវ​អាកាសធាតុ​ស៊ីវិល​មួយ តែ​អាម៉េរិក​អះអាង​ថា​វា​ជា​បា​ឡុង​ចារកម្ម​។​

​លោក​លូ​បាន​បន្ថែមថា «​បើ​អាម៉េរិក​មិន​ចង់​ប្រគល់ វា​ជា​ការសំរេចចិត្ត​របស់​គេ​។​វា​បង្ហាញ​ចិត្ត​មិន​ស្មោះ​របស់គេ​»​។​

​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅពេល​មុន​នេះ​ថា ចិន​រក្សា​សិទ្ធិ​ឆ្លើយតប​ចំពោះ​ចំណាត់ការ​របស់​អាម៉េរិក តែ​មិន​បាន​បញ្ជាក់​លម្អិត​ថា​អ្វី​ជា​ការឆ្លើយ​របស់​ចិន​នោះទេ​។​

​កាលពី​ថ្ងៃ​ពុធ​អាម៉េរិក​បាន​និយាយថា បា​ឡុង​ចិន​ដែល​ជា​ច្រើន​គេ​សង្ស័យ​ជា​យាន​ឈ្លបយកការណ៍​និង​ដូច​បា​ឡុង​មួយ​ដែល​ខ្លួន​បាន​បាញ់​ទម្លាក់​កាលពី​សប្តាហ៍​មុន ជា​ផ្នែក​នៃ​កង​បា​ឡុង​ដែល​ចិន​បញ្ជូន​​ចេញ​ទៅ​កាន់​ទ្វីប​ទាំង​ប្រាំ ហើយប្រមុខអង្គការ​ណា​តូ​ក៏​បាន​សម្តែង​ការព្រួយបារម្ភ​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អ៊ែន​ថូ​នី ប្លីង​កិន បាន​និយាយថា​អាម៉េរិក​ផ្តល់​ទិន្នន័យ​ទៅកាន់​សម្ពន្ធមិត្ត​នៅ​ពេល​ខ្លួន​កំពុង​វាយ​តំលៃ​បំណែក​បា​ឡុង​ដែល​ទើប​ស្រង់​បាន​។​

​លោក​បាន​ប្រាប់​អគ្គលេខា​អង្គការ​ណា​តូ​ថា​«​យើង​បាន​ចែករំលែក​ព័ត៌មាន​ជាមួយ​ប្រទេស​បួនដប់​នៅ​ជុំវិញ​ពិភពលោក ទាំង​ពី​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​និង​តាមរយៈ​ស្ថានទូត​។​យើង​ធ្វើ​ដូច្នេះ​ពីព្រោះ​​អាម៉េរិក​មិនមែនជា​គោលដៅ​តែ​មួយ​នៃ​កម្មវិធី​ធំ​ទូលាយ​នេះ​ដែលវា​រំលោភ​អធិបតេយ្យភាព​ប្រទេស​ដទៃ​នៅ​ទ្វីប​ទាំង​ប្រាំ​»​។​

​ចំណែក​លេខា​ព័ត៌មាន​ប្រចាំ​សេត​វិមាន​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា បា​ឡុង​ទាំងនេះ​ជា​ផ្នែក​នៃ​កង​បា​ឡុង​ចិន ដែល​គេ​បាន​ប្រទះឃើញ​នៅ​ជុំវិញ​ពិភពលោក​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មកហើយ​។​

​អគ្គលេខា​ង​អង្គការ​ណា​តូ​លោក​ជេន ស្តូល​ថិ​ន​ប៊ឺក ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ទីក្រុង​វ៉ាស៊ីនតោន​ បាន​និយាយថា​ព្រឹត្តិការណ៍​បា​ឡុង​នេះ​បាន​បង្ហាញ​អំពី​តំរូវការ​​ដែល​ប្រទេស​នានា​នៅ​ទូទាំង​សម្ពន្ធភាព​នេះ​ត្រូវ​ការពារ​ខ្លួនឯង​៕

​អគ្គលេខា​អង្គការ​ណា​តូ និង​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​និយាយ​អំពី​បា​ឡុង​ចិន​ក្នុង​សន្និសីទកាសែត​មួយ​នៅ​វ៉ាស៊ីនតោន​

Post navigation