Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​ផ្តល់​វិញ្ញាបនបត្រ​ដល់​យន្តហោះ C919 ដើម្បី​ប្រជែង​ជាមួយ​យន្តហោះ Airbus​និង Boeing

Views: 4

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​រ៉​យ​ទ័រ​) ៖ រូបថត​នៅលើ​បណ្តាញ​សង្គម​បានបង្ហាញ ចិន​ប្រារព្ធ​ពិធី​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ដើម្បី​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ដល់​យន្តហោះ​ដឹក​អ្នកដំណើរ​តូចចង្អៀត C919 របស់ខ្លួន ដោយ​តំណាង​ឱ្យ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៅក្នុង​មហិច្ឆតា​របស់​ប្រទេស​ក្នុងការ​ប្រជែង​ជាមួយ​ក្រុមហ៊ុន Airbus និង Boeing នៅក្នុង​លំហ​អាកាស​ពាណិជ្ជកម្ម​។​

​យន្តហោះ​ផលិត​ដោយ​ក្រុមហ៊ុន​រដ្ឋ Commercial Aircraft Corp of China (COMAC) ត្រូវ​គេ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា​នឹង​ត្រូវ​បាន​បញ្ជាក់​នៅ​ចុង​ខែ​កញ្ញា​បន្ទាប់​ពី​យន្តហោះ​ពីរ​គ្រឿង​​បាន​ហោះហើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ១៣ ខែ​កញ្ញា​។ សញ្ញា​មួយ​នៅក្នុង​រូបថត​បាន​សរសេរ​ជា​ភាសា​ចិន​ថា “​ពិធី​ផ្តល់​វិញ្ញាបនបត្រ​ដល់​ប្រភេទ​យន្តហោះ C919″​។​

​យន្តហោះ C919 ដែល​ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​កាលពី ១៤ ឆ្នាំ​មុន​និង​ត្រូវបាន​រចនា​ឡើង​ដើម្បី​ផ្ទុក​អ្នកដំណើរ​បាន​ដល់​ទៅ ១៦៨ នាក់ នឹង​ប្រកួតប្រជែង​ជាមួយនឹង​គ្រួសារ​យន្តហោះ​ត្រកូល Airbus A320neo និង​ត្រកូល Boeing 737 MAX ដ៏​ពេញនិយម​នៅក្នុង​ទីផ្សារ​អាកាសចរណ៍​ធំ​ទី​ពីរ​របស់​ពិភពលោក​មួយ​នេះ​ខណៈ​ចិន​សម្លឹង​ជំរុញ​ការពឹងផ្អែក​លើ​ខ្លួនឯង​ផ្នែក​បច្ចេកវិជ្ជា​ចំ​ពេល​មាន​ភាព​​តានតឹង​ខាង​ពាណិជ្ជកម្ម​។​

​ទោះបី​យន្តហោះ​នេះ​ត្រូវបាន​ផ្គុំ​នៅក្នុង​ប្រទេស​ចិន​ក៏​ដោយ ក៏​ប៉ុន្តែ​វា​ពឹងផ្អែក​ខ្លាំង​លើ​គ្រឿងបន្លាស់​របស់​លោក​ខាងលិច រួម​ទាំង​ម៉ាស៊ីន និង​គ្រឿង​អេឡិចត្រូនិក​អាកាសចរណ៍​ពី​ក្រុមហ៊ុន​នានា​រួមមាន GE, Safran និង Honeywell International៕

យន្តហោះ​ចិន C919

Post navigation