Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​បញ្ចេញ​រថក្រោះ​និង​ប្តេជ្ញា​បង្ក្រាប​លើ​«​កម្លាំង​អមិត្ត​»​នៅ​ពេល​ផ្ទុះ​ការប៉ះទង្គិច​ជាថ្មី​ជុំវិញ​វិធានការកូ​វីដ​១៩​នៅ​ចិន(វីដេអូ)​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​ស្ត្រេត​ថែមស៍​)៖ គណបក្ស​កុំម្មុយនីស្ត​ចិន​បាន​ប្តេជ្ញា​«​បង្ក្រាប​ជា​ដាច់ខាត​លើ​ការរំលោភ​និង​សកម្មភាព​វិច្ឆេទកម្ម​ដោយ​កម្លាំង​អ​មិត្ត​»​ក្រោយ​ផ្ទុះ​បាតុកម្ម​ធំៗ​តាម​ដង​វិថី​​ក្នុង​ទីក្រុង​ចិន​ជា​ច្រើន​ដោយសារ​វិធានការ​ប្រឆាំង​កូវី​ដ​១៩​តឹងតែង​និង​អូស​បន្លាយពេល​យូរ​ពេក​។​

​សេចក្តីថ្លែងការណ៍​ចេញពី​គណៈ​ក្រុម​កិច្ចការ​នយោបាយ​និង​ច្បាប់​របស់​គណៈកម្មាធិកា​រ​កណ្តាល​មជ្ឈិមបក្ស ត្រូវបាន​ចេញ​កាលពី​យប់​ថ្ងៃ​អង្គារ​ចំពេល​មាន​ការបង្ហាញ​កម្លាំង​សន្តិសុខ​ដ៏​ធំ​ក្នុង​បំណង​រារាំង​​កុំអោយ​កើត​មាន​ការតវ៉ា​ប្រឆាំង​ជា​ថ្មី​ដូច​កាលពី​ចុង​សប្តាហ៍​នៅ​ទីក្រុង​ប៉េកាំង សៀង​ហៃ ក្វាង​ចូ​វ​និង​ទីក្រុង​មួយចំនួន​ទៀត​។​

​នៅពេល​មិន​បាន​និយាយ​ចំ​លើ​ការតវ៉ា​ប្រឆាំង សេចក្តីថ្លែងការណ៍​បាន​ក្រើនរំលឹក​អំពី​ការប្តេជ្ញា​ចិត្ត​របស់​បក្ស​ដើម្បី​ចាប់បង្ខំ​អនុវត្ត​ច្បាប់​។​

​សូមបញ្ជាក់​ថា រថយន្ត​សមត្ថកិច្ច​និង​រថ​ពាស​ដែល​រាប់រយ​បាន​ចត​នៅ​តាម​ដង​វិថី​ក្នុង​ក្រុង​ចិន​ខ្លះ​កាលពី​ថ្ងៃ​ពុធ​នៅ​ពេល​ប៉ូលិស​និង​តម្រួតយោធា​ធ្វើការ​ត្រួតពិនិត្យ​អត្តសញ្ញាណប័ណ្ណ​និង​ឆែក​រកមើល​​រូប​ក្នុង​ទូរស័ព្ទ កម្មវិធី​ហាមឃាត់​និង​ភស្តុតាង​ដទៃ​ទៀត​ណា​ដែល​បញ្ជាក់​ថា​ពួកគេ​បាន​ចូលរួម​ការតវ៉ា​ប្រឆាំង​។​

​រថក្រោះ​ចិន​ក៏​ត្រូវ​គេ​ឃើញ​បើក​កាត់​ទីក្រុង​ស៊ូ​ចូ​វ​(Xuzhou)​តែ​មិន​ដឹង​ទៅ​ទៅណា​ទេ​ចំពេល​មាន​បាតុកម្ម​នៅ​ទីក្រុង​ចិន​មួយចំនួន​។​

​វត្ត​មាន​សន្តិសុខ​យ៉ាងច្រើន​នៅតាម​ដងផ្លូវ​នៃ​ទីក្រុង​ចិន​

​ចំនួន​មនុស្ស​ត្រូវ​ចាប់ខ្លួន​នៅ​តាម​បាតុកម្ម​និង​ក្នុង​ការបង្ក្រាប​របស់​ប៉ូលីស​នៅពេល​បន្ទាប់មក​គ្មាន​នរណា​ដឹង​ប៉ុន្មាន​ទេ​។​

​កាលពី​យប់​ថ្ងៃ​២៩​វិច្ឆិកា​មាន​ការប៉ះទង្គិច​បន្ថែម​ទៀត​រវាង​បាតុក​រក​និង​ប៉ូលិស​ក្នុង​ឯកសណ្ឋាន​ការពារ​មេរោគ​នៅ​ទីក្រុង​ក្វាង​ចូ​វ នៅពេល​ប្រជាជន​កាន់តែ​មិន​សប្បាយចិត្ត​នឹង​វិធានការ​ប្រឆាំង​ជំងឺ​​កូវី​ដ​១៩ ដែល​ត្រូវបាន​អាជ្ញាធរ​អនុវត្ត​យ៉ាង​តឹងតែង​ឈាន​ដល់​ពេល​បី​ឆ្នាំ​ហើយ​។​

​ប៉ូលិស​ក្នុង​ឯកសណ្ឋាន​ការពារ​មេរោគ​ប្រឈម​ជា​មួយ​បាតុករ​នៅ​ក្រុង​ក្វាង​ចូវកាល​ពី​យប់​ថ្ងៃ​អង្គារ​

​សូមបញ្ជាក់​ថា គណបក្ស​កុំម្មុយនីស្ត​ចិន​បាន​សន្យា​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​លើ​សកម្មភាព​របស់​ប្រជាជន តែ​កំណើន​នៃ​ការ​ឆ្លងកូវី​ដ​១៩​ដល់​កំរិត​ខ្ពស់​បំផុត​មិន​ដែល​ធ្លាប់​ជួប​នាំអោយ​ពួក​កម្មាភិបាល​​ចិន​ប្រញាប់ប្រញាល់​ពង្រឹង​វិធានការ​គ្រប់គ្រង​ជំងឺឆ្លង​នេះ​ភ្លាមៗ​។​

​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៣០​វិច្ឆិកា​នេះ​ថា អាជ្ញាធរ​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​៣៧.៦១២​នាក់​សំរាប់​ថ្ងៃ​អង្គារ​ទី​២៩​វិច្ឆិកា ដោយ​ធ្លាក់​ចុះ​ពី​ចំនួន​ឆ្លង​កាលពី​មួយថ្ងៃ​​មុន​បន្តិច​។​ទោះ​ជា​ចំនួន​ឆ្លង​ជាង​បី​ម៉ឺន​នាក់ តែ​មិន​មាន​អ្នកស្លាប់​ថ្មី​ដោយ​ជំងឺ​នេះ​ទេ​គឺ​នៅ​៥.២៣៣​នាក់​ដដែល​៕

Post navigation