Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​អះអាងថា ចំនួន​អ្នក​កើតកូ​វីដ​ធ្លាក់ចុះ​ខ្លាំង​ក្រោយ​ចូលឆ្នាំថ្មី​

Views: 6

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា ស្ថានភាព​ឆ្លងកូវី​ដ​១៩​នៅ​ចិន​ស្ថិតនៅ​«​កំរិត​ទាប​»​និង​ថា​ចំនួន​អ្នកជំងឺ​ចូល​បណ្តា​គ្លី​និច​ដោយសារ​ឆ្លងកូវី​ដ​១៩​ក្នុងអំឡុងពេល​​ចូល​ឆ្នាំ​ថ្មី​បាន​ធ្លាក់ចុះ​ប្រមាណ​៤០​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​មួយ​សប្តាហ៍​មុន​ពេល​ចូលឆ្នាំថ្មី​។​

​អ្នកនាំពាក្យ​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​លោក​មី ហ្វឹង​(Mi Feng)​បាន​ប្រាប់​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា «​ស្ថានភាព​ឆ្លង​ទូទៅ​នៅក្នុង​ប្រទេស​បាន​ឈាន​ដ​ល់​កំរិត​ទាប​មួយ និង​ការ​​ឆ្លង​នៅ​កន្លែង​ផ្សេងៗ​ធ្លាក់​ចុះ​ទាំងអស់​»​។​

​សូមបញ្ជាក់​ថា​ការធ្វើដំណើរ​ចេញ​និង​ចូល​​និងក្នុងប្រទេសចិនក្នុងអំឡុងពេល​ចូល​ឆ្នាំ​ថ្មី​បាន​កើនឡើង​ជា​​ខ្លាំង នៅពេល​មនុស្ស​រាប់លាន​នាក់​នាំគ្នា​ជិះ​យន្តហោះ រថភ្លើង រថយន្ត​ក្រុង​និង​រថយន្ត​ទេសចរណ៍​នៅ​តាម​ដង​​ផ្លូវ​បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កាលពីដើម​ខែ​ធ្នូ​បាន​លុបចោល​ការអនុវត្ត​វិធានការ​គ្រប់គ្រង​កូវី​ដ​ដ៏​តឹងតែង​ភ្លាមៗ​ក្រោយ​ប្រើ​វា​អស់​ពេល​ជិត​បី​ឆ្នាំ​។​

​បើ​តាម​ក្រសួង​គមនាគមន៍​ចិន ចំនួន​ធ្វើ​ដំណើរ​របស់​អ្នកដំណើរ​ក្នុងអំឡុងពេល​មមាញឹក​បំផុត​ប្រចាំឆ្នាំ គឺ​ក្នុង​ពេលមុន អំឡុង​និង​ក្រោយ​ចូលឆ្នាំ​ចិន​ថ្មី​បាន​កើន​ដល់​៨៩២​លាន​រវាង​ថ្ងៃ​៧​និង​២៩​មករា​​ដោយ​កើន​៥៦​ភាគរយ​ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២២​។​

​ការបន្ធូរបន្ថយ​ការ​រឹតត្បិត​ប្រឆាំង​កូវី​ដ​១៩​នៅ​ចិន​បណ្តាល​អោយ​មាន​ការឆ្លង​មួយ​រលក​ធំ​ក្នុងចំណោម​ប្រជាជន​ចិន​១,៤​ពាន់​លាន​នាក់ និង​នាំអោយ​មាន​ការព្រួយបារម្ភ​ជាទូទៅ​ថា​នឹង​មាន​ការផ្ទុះ​ជំងឺ​​នេះ​ដ៏​ហិនហោច​ក្រោយ​ចូល​ឆ្នាំ​ទៅ តែ​អ្វីៗ​ផ្ទុយស្រឡះ​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ចិន​(CDC)​កាលពី​សប្តាហ៍​មុន​ក៏​បាន​និយាយ​ង​ថា ចំនួន​អ្នកជំងឺ​កូវី​ដ​ធ្ងន់ធ្ងរ​បាន​ធ្លាក់ចុះ​៧២​ភាគរយ​ធៀប​នឹង​ពេល​វា​កើនឡើង​ខ្ពស់​បំផុត​កាលពីដើម​ខែ​មករា រី​ឯ​ចំនួន​អ្នក​​ជំងឺ​កូវី​ដស្លាប់​ធ្លាក់ចុះ​៧៩​ភាគរយ​។​

​អ្នកសិក្សា​ស្រាវជ្រាវ​នៅ​CDC​លោក​ចេន កាវ​(Chen Cao)​ក៏​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា មិន​មាន​វីរុស​បំប្លែង​ថ្មីៗ​ត្រូវបាន​រកឃើញ​នៅ​ចិន​ទេ ក្នុងអំឡុងពេល​ចូលឆ្នាំ​ចិន​ថ្មី​នៅពេល​មនុស្ស​រាប់លាន​នាក់​​វិល​មក​ពី​ភូមិ​ស្រុក​របស់​គេ​វិញ​។​លោក​ថា វីរុស​ដែល​ធ្វើ​ចរចា​ចរណ៍​ក្នុងអំឡុងពេល​ចូលឆ្នាំថ្មី ជា​ប្រភេទ​វីរុស​អូ​មី​ក្រុង​ចាស់ BA.5.2 និង BF.7៕

​ចំនួន​ឆ្លង​និង​ស្លាប់​ដោយកូវី​ដ​១៩​នៅ​ចិន​បាន​ថយចុះ​ខ្លាំង​ចាប់តាំងពី​វា​បាន​ឡើង​ដល់​កំពូល​កាលពី​ចុង​ខែ​ធ្នូ​និង​ដើម​ខែ​មករា​

Post navigation