Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​អនុម័ត​ថ្នាំលេប​ផលិត​ក្នុងស្រុក​ចំនួន​២​សម្រាប់​ព្យាបាល​កូវី​ដ​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ រដ្ឋបាល​ផលិតផល​វេជ្ជសាស្ត្រ​ជាតិ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៩​មករា​ថា ចិន​បាន​អនុម័ត​ថ្នាំលេប​ផលិត​ក្នុងស្រុក​ចំនួន​ពីរ​សម្រាប់​អ្នកជំងឺ​កូវី​ដ​១៩ ដែល​មាន​រោគសញ្ញា​ស្រាល​។​

​រដ្ឋបាល​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​វេបសាយ​របស់​ខ្លួន​ថា ថ្នាំ ដែល​ប្រើ​សម្រាប់​ព្យាបាល​អ្នកជំងឺ​ពេញវ័យ​ដែល​ឆ្លងកូវី​ដក​ម្រិត​ស្រាល​ទៅ​មធ្យម​ត្រូវ​បាន​បង្កើតឡើង​ដោយ​​ក្រុមហ៊ុន Simcere Pharmaceutical Group និង​អង្គភាព​របស់​ក្រុមហ៊ុន Shanghai Junshi Biosciences ។​

​ចិន​បាន​បោះបង់​ចោល​គោលនយោបាយ​កូវី​ដ​សូន្យ​ដ៏​តឹងរ៉ឹង​របស់​ខ្លួន​កាលពីដើម​ខែ​ធ្នូ បន្ទាប់ពី​មាន​ការតវ៉ា​ប្រឆាំង​នឹង​វា ដោយ​អនុញ្ញាត​ឱ្យ​មនុស្ស​ធ្វើ​ដំណើរ​ដោយ​សេរី​ដោយ​ធ្វើឱ្យ​មេរោគ​រីក​រាលដាល​​យ៉ាង​រហ័ស​នៅ​ទូទាំង​ប្រទេស ជា​ហេតុ​ជំរុញ​ឱ្យមាន​តម្រូវការ​សម្រាប់​ការព្យាបាល​កូវី​ដ​១៩៕

ថ្នាំ​ទាំង​ពីរ​គឺ​ប្រើ​សម្រាប់​ព្យាបាល​អ្នកជំងឺ​ពេញវ័យ​ដែល​ឆ្លងកូវី​ដក​ម្រិត​ស្រាល​ទៅ​មធ្យម

Post navigation