Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​រិះគន់​ប្រធានាធិបតី​ឆែក​ចំពោះ​ការនិយាយ​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​

Views: 10

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​ស្ត្រេត​ថែមស៍​)៖ ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃ​អង្គារ​ទី​៣១​មករា បាន​ថ្កោលទោស​ការនិយាយ​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មី​របស់​ឆែក លោក​ភេត​ត្រ៍ ផា​វ៉ែល​(Petr Pavel)​និង​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី សាយ អ៊ីង​-​វិន ដោយ​ចោទ​លោក​ផា​វ៉ែល ថា​ជា​មនុស្ស​មិន​គោរព​សម្តី​និង​ខ្វះ​ភាព​អាច​ជឿ​ទុកចិត្តបាន​។​

​លោកស្រី​សាយ បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​ផា​វ៉ែល​កាលពី​ថ្ងៃ​ចន្ទ ទោះ​ជា​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិះ​មិន​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប្រាក​ក៏ដោយ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី ម៉ៅ និ​ញ​(Mao Ning)​ប​នា​ប្រាប់​សន្និសីទកាសែត​មួយ​ថា​ចិន​សម្តែង​ការមិនសប្បាយចិត្ត​ខ្លាំង​និង​សូម​ធ្វើ​ការប្រឆាំង​យ៉ាង​មុតមាំ​ចំពោះ​ការទាក់ទង​បែប​​នេះ​និង​ថា​ខ្លួន​បាន​ផ្ញើ​ការតវ៉ា​ប្រឆាំង​ទៅកាន់​ភាគី​ឆែក​។​

​ម៉ៅ​ក៏បាន​ចោទសួរ​អំពី​ភាព​អាច​ជឿ​ទុកចិត្ត​បាន​របស់​លោក​ផា​វ៉ែល ចំពោះ​អ្វី​ដែល​លោកស្រី​បាន​ពណ៌នា​ថា​ជា​ការផ្លាស់ប្តូរ​ជំហរ​របស់​លោក ដែល​ពីមុន​ថា ការអះអាង​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​លើ​​កោះ​សេរីនិយម​នេះ គួរ​ត្រូវ​បាន​គោរព​នោះ​។​

​ប្រធានាធិបតី​តៃវ៉ាន់ សាយ អ៊ី​ន​-​វិន កាលពី​ថ្ងៃ​ចន្ទ​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ឆែក​លោក ផេត​ត្រ៍ ផា​វ៉ែល ដែល​បណ្តាល​អោយ​ចិន​ច្រឡោត​ខឹង​

​ការិយាល័យ​ប្រធានាធិបតី​ទាំងពីរ​បាន​និយាយថា មេដឹកនាំ​ទាំងពីរ​បាន​សង្កត់ធ្ងន់​ថា សាធារណរដ្ឋ​ឆែក​និង​តៃវ៉ាន់​ចែករំលែក​តំលៃ​នៃ​សេរីភាព​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​រួមគ្នា ក្នុងអំឡុង​ការ​​សន្ទនា​អស់​១៥​នាទី​របស់​អ្នក​ទាំង​ពីរ ហើយ​លោក​ផា​វ៉ែល​បាន​និយាយថា​លោក​សង្ឃឹមថា​នឹង​បាន​ជួប​លោក​ស្រី​សាយ​នៅពេល​អនាគត​។​

​សូមបញ្ជាក់​ថា ប្រទេស​ភាគច្រើន​បំផុត​ក្នុង​លោក​ជៀសវាង​ការទាក់ទង​ជា​សាធារណៈ​ជា​មួយ​តៃវ៉ាន់ និង​ប្រធានាធិបតី​នៃ​កោះ​នេះ ដោយ​មិន​ចង់​បង្កបញ្ហា​ជាមួយ​ចិន ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​​ក្នុង​លោក​។​

​រំលឹកថា កាលពី​ឆ្នាំ​២០១៦ ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោកស្រី​សាយ​មួយ​ភ្លែត​ក្រោយ​លោក​ឈ្នះឆ្នោត ជាហេតុ​នាំ​អោយ​កើត​ព្យុះ​ប្រឆាំង​តវ៉ា​ពី​ចិន​។​

​រដ្ឋាភិបាល​ចិន​ប៉េកាំង​ម់ល​ឃើញ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន និង​ទាមទារ​អោយ​ប្រទេស​នានា​គោរព​អធិបតេយ្យភាព​របស់​ខ្លួន តែ​រដ្ឋាភិបាល​ក្រុង​តៃប៉ិះ​បដិសេធ​ការអះអាង​របស់​ចិន​ប៉េកាំង​​ហើយ​ថា​មាន​តែ​ប្រជាជន​តៃវ៉ាន់​មាន​សិទ្ធិ​សំរេច​ជោគវាសនា​របស់​គេ​៕

Post navigation