Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​សុំ​ទោសកូ​ស្តារី​កា​ចំពោះ​ហេតុការណ៍​បា​ឡុង​របស់ខ្លួន​ហោះ​កាត់​ប្រទេស​អាម៉េរិក​កណ្តាល​នេះ​

Views: 7

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ បើ​តាម​រដ្ឋាភិបាលកូស្តា​រីកា​(Costa Rica)​ចិន​បាន​សុំទោស​ខ្លួន​ចំពោះ​ការហោះ​របស់​បា​ឡុង​មួយ​កាត់​ដែនអាកាស​របស់​ខ្លួន​បន្ទាប់​ពី​អាម៉េរិក​បាញ់​ទម្លាក់បា​ឡុង​​ចិន​មួយទៀត​នៅក្នុង​ដែនអាកាស​អាម៉េរិក​កាលពី​ចុង​សប្តាហ៍​ដែល​បង្ក​ជា​ជម្លោះ​នយោបាយ​និង​ការទូត​មួយ​។​

​យន្តហោះ​យោធា​អាម៉េរិក​មួយ​បាន​បាញ់​ទម្លាក់​បា​ឡុង​ចិននៅ​ឯនាយ​ឆ្នេរសមុទ្រ​អា​ត្លង់​ទិច​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ការបារម្ភ​ខ្វល់ខ្វាយ​អស់​ពេល​ជា​ច្រើន​ថ្ងៃ​ក្នុងចំណោម​មន្ត្រី​អាម៉េរិក​អំពី​បេសកកម្ម​របស់​​វា តែកាលពី​ថ្ងៃ​ចន្ទ​ប្រធានាធិបតី​អាម៉េរិក​បាន​អះអាង​ថា ទំនាក់ទំនង​អាម៉េរិក​-​ចិន​មិន​ត្រូវ​បាន​ធ្វើអោយ​ចុះខ្សោយ​ដោយសារតែ​ហេតុការណ៍​នេះទេ​។​

​បើ​តាម​ក្រសួង​ការ​បរទេសកូ​ស្តារី​កា រដ្ឋាភិបាល​ចិន​បាន​ទទួលស្គាល់ថា​បា​ឡុង​របស់​ខ្លួន​មួយ​បាន​ហោះ​កាត់កូ​ស្តារី​កា ហើយ​ស្ថានទូត​ចិន​នៅ​ក្រុង​សង់​ហ្សូ​ស​(San Jose)​បាន​«​សុំទោស​ចំពោះ​ឧបទ្ទវហេតុ​»​នេះ​និង​ប្រាប់ថា យាន​នេះ​ផ្តោត​លើ​ការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ភាគច្រើន​សិក្សា​អំពី​អាកាសធាតុ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ម្នាក់​កាលពី​ថ្ងៃ​ចន្ទ​ក៏បាន​ប្រាប់​សន្ន​សីទ​កាសែត​មួយ​ថា បា​ឡុង​ចិន​ដែល​គេ​ប្រទះឃើញ​នៅ​អាម៉េរិក​ឡាទីន​នោះ​ប្រើ​សំរាប់​គោលបំណង​ស៊ីវិល​ប៉ុណ្ណោះ​។​

​ចំ​ពេល​មាន​ហេតុការណ៍​បា​ឡុង​ហោះ​នេះ ចិន​បាន​បណ្តេញ​ប្រធានការិយាល័យ​អាកាសធាតុ​ជាតិ​របស់​ខ្លួន បន្ទាប់​ពី​អាម៉េរិក​បង្ហាញថា​បា​ឡុង​ដែល​ចិន​អះអាងថា​មាន​ភារកិច្ច​ប្រមូល​ទិន្នន័យ​អាកាស​​ធាតុ​និង​ឧតុនិយម​នោះ បាន​ហោះ​ពី​លើ​ប្រទេស​របស់​ខ្លួន​និងសង្ស័យថាធ្វើចារកម្ម។

​ក្រុមប្រឹក្សារដ្ឋ ដែល​ជា​គណៈរដ្ឋមន្ត្រី​ចិន បាន​សំរេច​ដក​លោក ស័ង ហ្គោ​ថា​យ​(Zhuang Guotai)​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​តែ​មិន​បាន​បញ្ជាក់​ហេតុផល​នៅ​ពីក្រោយ​ការដក​នេះ​ទេ​និង​គេ​ក៏​មិនដឹងថា​តើ​ការសំរេចចិត្ត​ដកតំណែង​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​បា​ឡុង​នេះ​ឬ​យ៉ាងណា​៕

​ប្រធានការិយាល័យ​អាកាសធាតុ​ចិន​លោក ស័ង ហ្គោ​ថា​យ​ត្រូវបាន​ដកចេញ​ពី​តំណែង​ចំ​ពេល​មាន​ហេតុការណ៍​បា​ឡុង​ហោះ​បង្ក​បញ្ហា​ការទូត​

Post navigation