Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​ថា​បា​ឡុង​ទី​ពីរ​នៅលើ​អាម៉េរិក​ឡាទីន​ជា​របស់​ខ្លួន​និង​អំពាវនាវ​កុំអោយ​អាម៉េរិក​ធ្វើអោយ​សភាពការណ៍​កាន់​តែ​អាក្រក់​ទៅ​

Views: 6

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​,​ដេល្លី​ម៉េល​)៖ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ចន្ទ​បានបញ្ជាក់​ថា បា​ឡុង​ដែល​កំពុង​ហោះ​ពីលើ​អាម៉េរិក​ឡាទីន​ជា​របស់​ចិន និង​សុំ​កុំអោយ​អាម៉េរិក​បង្កើន​ភាព​តានតឹង​​បន្ថែម​ដោយសារតែ​ឧបទ្ទវហេតុ​បា​ឡុង​គ្មាន​មនុស្ស​បើក​ជាមួយ​នឹង​មុខងារ​សិក្សា​ស្រាវជ្រាវ​ស៊ីវិល​នេះ​បន្ទាប់​ពី​យន្តហោះ​អាម៉េរិក​បាញ់​ទម្លាក់​បា​ឡុង​មួយ​ក្នុង​ដែនអាកាស​របស់ខ្លួន​កាលពី​ចុង​សប្តាហ៍​និង​​កំពុង​ព្យាយាម​ស្រង់​បំណែក​របស់​វា​ដោយសារ​តែ​សង្ស័យ​ជា​បា​ឡុង​ចារកម្ម​។​

​សូមបញ្ជាក់​ថា ចិន​បាន​សម្តែង​កំហឹង​ដាក់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​ការសំរេចចិត្ត​បាញ់​ទម្លាក់​បា​ឡុង​ហោះ​មួយ​នៅលើ​សមុទ្រ​អា​ត្លង់​ទិច ដោយ​ថា​វា​ជា​យាន​គ្មាន​មនុស្ស​បើក​ជាមួយនឹង​មុខងារ​​សិក្សា​ស្រាវជ្រាវ​អាកាសធាតុ និង​បាន​រសាត់​ចូល​ដែនអាកាស​អាម៉េរិក​ដោយ​សារ​ខ្យល់​។​

​អនុ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក ស៊ី ហ្វឹង​(Xie Feng)​បាន​និយាយថា «​ចិន​សូម​ប្រឆាំង​និង​តវ៉ា​ជា​ខ្លាំង​ចំពោះ​ហេតុ​ការបាញ់​បា​ឡុង​នេះ​។​រដ្ឋាភិបាល​ចិន​តាមដាន​ដំណើរ​វិវត្តន៍​សភាពការណ៍​នេះ​ដោយ​​ដិតដល់​។ ចិន​នឹង​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ចិន ការពារ​ផលប្រយោជន៍​និង​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន ហើយ​រក្សា​សិទ្ធិ​ចាត់វិធានការ​ចាំបាច់​បន្ថែម​»​។​

​ចិន​កាលពី​ថ្ងៃអាទិត្យ បាន​ថ្កោលទោស​ការប្រើ​យន្តហោះ F-22 បាញ់​ទម្លាក់​បា​ឡុង​របស់ខ្លួន ទោះជា​ខ្លួន​អះអាង​បញ្ជាក់​ប្រាប់​អាម៉េរិក​ថា​វា​ជា​របស់​ខ្លួន ជា​បា​ឡុង​ស៊ីវិល​ដែល​រសាត់​ចូល​អាម៉េរិក​ដោយសារ​​ខ្យល់​ក៏ដោយ​។​ក្នុងពេល​ជាមួយគ្នា យោធា​អាម៉េរិក​បាន​និយាយថា​ខ្លួន​កំពុង​ស្វែងរក​បំណែក​បា​ឡុង​ចិន​ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​ចូល​ក្នុង​សមុទ្រ​កាល​ពី​មួយ​ថ្ងៃមុន​។​

​ការបាញ់​ទម្លាក់​បា​ឡុង​ចិន​កត់សំគាល់​ការប្រើ​កាំជ្រួច​ពី​អាកាស​ទៅ​អាកាស​លើកដំបូង​ចេញពី​យន្តហោះ​F-22

​នៅ​ថ្ងៃ​ចន្ទ​នេះ​ចិន​បាន​ចោទប្រកាន់​អាម៉េរិក​ថា​ប្រើ​កម្លាំង​បែប​រើសអើង និង​ថា​ការបាញ់​ទម្លាក់​នេះ​នឹង​ប៉ះពាល់​ទំនាក់ទំនង​យ៉ាង​ធ្ងន់ធ្ង​រវាង​ប្រទេស​ទាំង​ពីរ​។​

​ប្រធានាធិបតី​អាម៉េរិក​បាន​បញ្ជា​អោយ​បាញ់​ទម្លាក់​បា​ឡុង​និង​បាន​ណែនាំ​ថា​ពេលវេលា​ធ្វើ​ប្រតិបត្តិការ​ល្អ​បំផុត​នៅពេល​វា​ហោះ​ទៅ​លើទឹក​។​ពួក​មន្ត្រី​យោធា​អាម៉េរិក​បានសំរេច​បាញ់​ទម្លាក់​នៅពេល​​បា​ឡុង​នេះ​ហោះ​នៅ​កំពស់​១៨.០០០​ម៉ែត្រ​លើទឹក ដែល​វា​មិន​បង្ក​ហានិភ័យ​ដល់​មនុស្ស​នៅលើ​ដី​៕

Post navigation