Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចំនួន​មនុស្ស​ស្លាប់​ពី​ការវាយប្រហារ​ភេរវកម្ម​នៅ​ព្រះវិហារ​មួយ​នៅ​ប៉ា​គី​ស្ថាន​កើន​ដល់​ជាង​៦០​នាក់​

Views: 1

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មនុស្ស​ជាង​៦០​នាក់ ភាគច្រើន​ជា​ប៉ូលីស ត្រូវបាន​សម្លាប់​នៅ​ក្នុង​ការផ្ទុះ​ខ្លាំង​មួយ​នៅ​ព្រះវិហារ​មួយ​ក្នុង​ស្នាក់ការ​ប៉ូលីស​ក្រុង​ប៉េ​សាវ៉ា​ របស់​ប៉ា​គី​ស្ថាន​កាល​​ពី​ថ្ងៃ​ចន្ទ ជាហេតុ​នាំ​អោយ​រដ្ឋាភិបាល​ដាក់​ប្រទេស​ក្នុងស្ថានភាព​ប្រុងប្រយ័ត្ន​ខ្ពស់​។​

​ការវាយប្រហារ​ដោយ​អត្តឃាតជន​នេះ​បាន​កើតឡើង​ក្នុងអំឡុងពេល​សូត្រធម៌​បន់ស្រន់​ព្រះនា​ពេល​រសៀលនៅក្នុងបន្ទាយប៉ូលីសក្រុង​។​

​បេសកកម្ម​ជួយ​សង្គ្រោះ​ដ៏​វីវក់​មួយ​បាន​ប្រព្រឹត្ត​ទៅ​ដល់​យប់​ជ្រៅ​នៅឯ​ព្រះវិហារ​ដែល​ជញ្ជាំង​និង​ដំបូល​របស់​វា​បាក់​ធ្លាក់​ដោយសារ​តែ​កំលាំង​ផ្ទុះ​។​

​នាយ​ប៉ូលីស​ក្រុង​ប៉េ​សាវ៉ា លោកមូហា​ម៉ាត អ៊ី​ចាស ខាន់​(Muhammad Ijaz Khan)​បាន​និយាយថា​«​ប៉ូលីស​ជាច្រើន​នាក់​ស្ថិតក្រោម​គំនរ​បាក់បែក​។​ប៉ូលីស​៣០០​ទៅ​៤០០​តែង​មក​ជួបជុំ​សូត្រធម៌​បន់​​ស្រន់​នៅទីនេះ​។​យើងកំពុង​ជួយ​កាយរ​ក​និង​ទាញ​ពួកគេ​ចេញ​»​។​

​អ្នក​នៅ​មាន​ជីវិត​ដែល​ខ្លួនប្រាណ​ប្រឡាក់​ឈាម​ត្រូវបាន​ទាញ​ចេញពី​គំនរ​បាក់បែក​នៅពេល​សាកសព​មនុស្ស​ជាច្រើន​ត្រូវបាន​សែង​ចូល​ឡានពេទ្យ​។​

​មូហា​ម៉ាត អាស៊ី​ម ខាន់ (Muhammad Asim Khan)​អ្នកនាំពាក្យ​មន្ទីរពេទ្យ​ធំ​ក្នុង​ក្រុង​ប៉េ​សាវ៉ា បាន​និយាយថា​«​វា​ជា​ស្ថានភាព​គ្រាអាសន្ន​មួយ​»​។​

​ចំនួន​មនុស្ស​ស្លាប់​បន្ត​កើនឡើង​ដោយ​ដំបូង​អាជ្ញាធរ​បាន​រាយការណ៍​៣៨​នាក់ តែ​ក្រោយមក​បាន​ឡើងដល់​៦១​នាក់ រីឯ​អ្នក​រង​របួស​មាន​ដល់​ទៅ​ជាង​១៥០​នាក់​។​នៅ​ពេល​រាត្រី​ចូលមក​ដល់ មនុស្ស​ជាច្រើន​​នៅ​កប់​ក្រោម​គំនរ​បាក់បែក​នៃ​អាគារ​ព្រះវិហារ​ក្នុង​បន្ទាយ​ប៉ូលីស​នេះនៅឡើយ​។​

​យ៉ាងហោច​ណាស់​សព​ប៉ូលីស​២០​នាក់​ត្រូវ​បាន​បញ្ចុះ​កាលពី​ថ្ងៃ​ចន្ទ​ក្រោយ​មាន​ការរៀបចំ​ពិធី​មួយ​ដោយ​មឈូស​របស់គេ​គ្រប​ដោយ​ទង់ជាតិ​ប៉ា​គី​ស្ថាន​។​

​អ្នកនាំពាក្យ​ក្រុមតា​លី​បង់​ប៉ា​គី​ស្ថាន​បាន​ចេញ​មក​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​។​

​អគ្គលេខា​អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​ការវាយប្រហារ​និង​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​បាន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​ជនរងគ្រោះ​ក្នុង​ការវាយប្រហារ​នេះ​៕

Post navigation