Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

COVID-19 អុកឡុក​កិច្ចប្រជុំ​អាស៊ាន ? រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី វិជ្ជមាន​មេរោគ​ជំងឺ COVID-19 ក្រោយ​ត្រឡប់​មកពី​កិច្ចប្រជុំ​​អាស៊ាន នៅ​កម្ពុជា​

​សារព័ត៌មាន CNA ដោយ​ដកស្រង់​សារ​របស់លោក Vivian Balakrishman រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២២​នេះ​ឲ្យ​ដឹងថា លោក Vivian Balakrishman តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​ជំងឺ​កូ​វីដ​-១៩ (COVID-19) ក្រោយ​ធ្វើដំណើរ​ត្រឡប់​មកពី​ចូលរួម​កិច្ចប្រជុំ​​អាស៊ាន ថ្នាក់​រដ្ឋមន្ត្រីការបរទេស នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ។

​ដោយ Post តាម​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម Facebook លោក Vivian Balakrishman បាន​ថ្លែង​សារ​ឲ្យ​ដឹងថា « ជាការ​ស្នើសុំ​ផ្ទាល់ខ្លួន អ្នក​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​ខ្ញុំ ក្នុង​រយៈពេល​០២​ថ្ងៃ​កន្លងមកនេះ គួរតែ​ទៅធ្វើ​តេស្ត​…» ។

​លោក Vivian Balakrishman អាយុ​៦១​ឆ្នាំ រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី បាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២២ ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន ថ្នាក់​រដ្ឋមន្ត្រីការបរទេស ហើយ​រូបលោក​ក៏បាន​ចូលរួម​ក្នុងជំនួប​ដាច់ដោយឡែក​ជាមួយ​មន្ត្រី​ការបរទេស មកពី​សហរដ្ឋអាមេរិក ចិន រុស្ស៊ី និង​ជប៉ុន ផងដែរ ៕​