Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចូលរួម​បោះឆ្នោត​ដល់​បេក្ខជន​ទាំង​៥​ក្រុម នៃ​វគ្គ​វេទិកា​របស់ខ្ញុំ កម្មវិធី​ល្ខោន​ខ្មែរ​

Views: 2

ដោយ​: សុផល​/​ភ្នំពេញ​: កម្មវិធី​ល្ខោន​ខ្មែរ រដូវ​កាល​ទី​១ បាន​ឈាន​មកដល់​វគ្គ​វេទិកា​របស់​ខ្ញុំ​ហើយ​។ ក្រុម​ទាំង​៥ រួមមាន​ក្រុម យុវជន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ​, ក្រុម មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តសៀមរាប​, ក្រុម ក្លិប​បណ្តុះបណ្តាល​សិល្បៈ​វប្បធម៌​ខ្មែរ​អង្គរ​ខេត្តសៀមរាប​, ក្រុម ក្រឹ​ណ្ណ​រៈ និង​ក្រុម ខ្ញុំ​ស្រលាញ់​វប្បធម៌​នៃ​ស​.​ស​.​យ​.​ក​. ខេត្តកំពង់ស្ពឺ សុទ្ធសឹង​ជា​ជើង​ខ្លាំង​ដែល​បាន​ពុះពារ​រាល់​ឧបសគ្គ និង​បញ្ចេញ​សមត្ថភាព​យ៉ាង​ពូកែ​។​

​វគ្គ​នេះ​នឹងមាន​រយៈពេល​តែ ១​សប្តាហ៍​ប៉ុណ្ណោះ​សម្រាប់​ក្រុម​ទាំង​៥ ពោលគឺ​ចាប់ពី​ម៉ោង​១២​យប់​ឈានចូល​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២២ រហូតដល់​ម៉ោង​១២​យប់ ឈានចូល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខនេះ​។ ក្រុម​ទាំង​៥ ទទួលបាន​ឱកាស​សន្សំ​ពិន្ទុ​៤០% និង​៦០%​បន្ថែមទៀត​ពី​ការវាយតម្លៃ​របស់​គណៈ​កម្ម​ការ​ទាំង​៤​។ មានតែ​៣​ក្រុម ដែលមាន​ពិន្ទុសរុប​ខ្ពស់​ជាងគេ (Top3) ប៉ុណ្ណោះ​អាចមាន​សិទ្ធិ​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នាពេលខាងមុខ​ដណ្តើមយក​ជ័យលាភី​លេខ​៣ លេខ​២ និង​លេខ​១​។​

​នេះ​ជា​វីដេអូ​ប្រកួត​របស់​ក្រុម​ទាំង​៥៖

១/ ក្រុម ខ្ញុំ​ស្រលាញ់​វប្បធម៌ នៃ ស​.​ស​.​យ​.​ក​. ខេត្តកំពង់ស្ពឺ​!
https://fb.watch/hc44i6Fupx/?mibextid=cr9u03

២/ ក្រុម ក្លឹប​បណ្តុះបណ្តាល​សិល្បៈ​វប្បធម៌​ខ្មែរ​អង្គរ​ខេត្តសៀមរាប​!
https://fb.watch/hc4eZs6SQP/?mibextid=cr9u03

៣/ ក្រុម ក្រឹ​ស្ណ​រៈ​
https://fb.watch/hc4iXPqYbl/?mibextid=cr9u03

៤/ ក្រុម មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប​
https://fb.watch/hc4ntnFsRc/?mibextid=cr9u03

៥/ ក្រុម យុវជន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ​
https://fb.watch/hc4qIRXCi0/?mibextid=cr9u03

​ពិន្ទុ​ចេញពី​ការបោះឆ្នោត​នេះ​នឹងត្រូវ​រាប់​តែ ​Emoji តាមរយៈ Like, រូប​បេះដូង love, រូប Care, រូប​សើច Haha, រូប​វ៉ា​វ Wow, ហើយ​ការរាប់​នេះ​ផងដែរ​គឺ យកចេញ​តែ​វីដេអូ​នៅលើ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង https://www.facebook.com/uyfc.svay.rieng/ ប៉ុណ្ណោះ​!

​សូម​ចូលរួម​បោះឆ្នោត​ឱ្យបាន​ច្រើន​កុះករ ដើម្បី​ជា​កម្លាំងចិត្ត​ដល់​សិល្បករ សិល្បការ​នី​។ មិន​ត្រឹមតែ​ជាការ​ចូលរួម​ប្រកួត តែ​យើងទាំងអស់គ្នា ចូលរួម​គាំទ្រ អភិរក្ស និង​លើកស្ទួយ​សិល្បៈ​បុរាណ​ខ្មែរ​!!!​

Post navigation