Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទាហាន​អ៊ុយ​ក្រែន​ទៅដល់​អង់គ្លេស​សំរាប់​ការហ្វឹកហាត់​ប្រើ​រថក្រោះ​Challenger 2

Views: 2

ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច​)៖​ទាហាន​រថក្រោះ​អ៊ុយ​ក្រែន​បាន​ទៅ​ដល់​អង់គ្លេស​សំរាប់​ការហ្វឹកហាត់​ប្រើ​រថក្រោះ​Challenger 2​ដែល​រដ្ឋាភិបាល​ទីក្រុង​ឡុង​ដ៍​មាន​ផែនការ​បញ្ជូន​អោយ​កងកម្លាំង​អ៊ុយ​​ក្រែន​នៅ​រដូវរំហើយ​ខាងមុ​ខ នេះ​បើ​តាម​ការជូនដំណឹងរ​បស់​ក្រសួង​ការពារជាតិ​អង់គ្លេស​កាលពីថ្ងៃអាទិត្យ​។​

​ក្រសួង​បាន​និយាយថា​« ទាហាន​រថក្រោះ​អ៊ុយ​ក្រែន​បាន​មក​ដល់​អង់គ្លេស​ដើម្បី​ចាប់ផ្តើម​ហ្វឹកហាត់​…​អង់គ្លេស​នឹង​ផ្តល់​រថក្រោះ​Challenger 2​ដល់​អ៊ុយ​ក្រែន​រួម​ជាមួយ​ប្រជាជាតិ​ជា​ដៃគូ​នៅក្នុង​ពិភព​​លោក ដែល​វា​ឆ្លុះបញ្ចាំង​អំពី​កម្លាំង​គាំទ្រ​អ៊ុយ​ក្រែនជា​អន្តរជាតិ​»​។​

​សូម​រំលឹក​ថា​កាលពី​ថ្ងៃ​១៥​មករា នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក រី​ស៊ី ស៊ូ​ណាក់ បានប្រកាសថា​អង់គ្លេស​នឹង​ផ្តល់​រថក្រោះ​Challenger 2​ចំនួន​១៤​គ្រឿង​ដល់​អ៊ុ​យក្រែន ហើយ​កាលពី​សប្តាហ៍​មុ​អនុរដ្ឋមន្ត្រី​​ការពារជាតិ​អង់គ្លេស​លោក​អា​ឡិច ឆក​(Alex Chalk)​បាន​និយាយ​ថា​រថក្រោះ​ប្រយុទ្ធ​ទាំងនេះ​អាច​នឹង​ប្រគល់​នៅ​ចុង​ខែ​មីនា​ហើយ​ទាហាន​អ៊ុយ​ក្រែ​ននឹង​ចាប់ផ្តើម​ហ្វឹកហាត់​នៅ​ថ្ងៃ​៣០​មករា​។​

​អាល្លឺម៉ង់​ក៏​សន្យា​ប្រគល់​រថក្រោះ​ធុន​ធ្ងន់​Leopard 2A6​ចំនួន​១៤​គ្រឿង​ដល់​អ៊ុយ​ក្រែន​ផង​ដែរនិង​បាន​អនុញ្ញា​ត​អោយ​ប្រទេស​ដៃគូ​ក្នុង​អឺរ៉ុប​ប្រគល់​រថក្រោះ​ផលិត​នៅ​អាល្លឺម៉ង់​នេះ​ផងដែរដល់អ៊ុយក្រែន។​អាម៉េរិក​​បាន​និយាយថា​ខ្លួន​នឹង​ប្រគល់​រថក្រោះ Abrams​ចំនួន​៣១​គ្រឿង​។​

តាំងពីមុនការសំរេចប្រគល់រថក្រោះប្រយុទ្ធធុនធ្ងន់ទាំងនេះ ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បាន​ព្រមាន​ថាការដឹកជញ្ជូន​គ្រឿង​សព្វាវុធ​របស់​លោក​ខាងលិច​នៅលើ​ទឹកដី​អ៊ុយ​ក្រែ​ននឹង​ជា​គោលដៅ​វាយប្រហារ​ស្របច្បាប់​របស់​កងកម្លាំង​រុស្ស៊ី​៕

​អង់គ្លេស​នឹង​ផ្តល់​រថក្រោះ​Challenger 2​ចំនួន​១៤​គ្រឿង​ដល់​អ៊ុ​យក្រែន

Post navigation