Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទាហាន​អ៊ុយ​ក្រែន​តាម​ប្រមាញ់​ដ្រូ​ន​រុស្ស៊ី​ដោយ​ប្រើ​កាំភ្លើង​ឡាស៊ែរ ឡាន​បំពាក់​កាំភ្លើង និង​កម្មវិធី​ទូរស័ព្ទ​(វីដេអូ)

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (The Drive) ៖ ក្រុម​ទាហាន​អ៊ុយ​ក្រែន​កំពុងតាម​ប្រមាញ់​ដ្រូ​ន​រុស្ស៊ី រួម​ទាំង​ប្រភេទ​ដ្រូ​ន​អត្តឃាត (Kamikaze) ផលិត​ដោយ​អ៊ីរ៉ង់​ដោយមាន​ជំនួយ​ពី​ប្រព័ន្ធ​កាំភ្លើង​​វែង​បំពាក់​ដោយ​ឧបករណ៍​បាញ់​ឡាស៊ែរ​កម្រិត​យោធា ដែល​ជា​ធម្មតា​ត្រូវបាន​ប្រើ​ដើម្បី​សម្គាល់​គោលដៅ​និង​វត្ថុ​ចាប់អារម្មណ៍​ផ្សេងទៀត​នៅលើ​ដី​សម្រាប់​អ្នក​បើក​យន្តហោះ​ក៏ដូចជា​អុប​ទិក​កម្ដៅ​។

​ក្នុងករណីនេះ ឡាស៊ែរ​ត្រូវបាន​ប្រើ​ដើម្បី​នាំ​ផ្លូវ​សម្រាប់​ការ​បាញ់កាំភ្លើង​ចេញពី​ដីគោក រួម​ទាំង​ពី​អាវុធ​ធុន​តូច​ដែល​បាញ់​ពីលើ​ស្មា កាំភ្លើងយន្ត​ដែល​ដាក់​នៅ​លើ​រថយន្ត​ភី​ក​អាប់​និង​រថយន្ត​ធុន​ស្រាល​ផ្សេង​​ទៀត (​ក៏​ដូចជា​រថយន្ត​ពាណិជ្ជកម្ម​និង​រថយន្ត​ដឹក​អីវ៉ាន់​កែច្នៃ​) សំដៅលើ​ដ្រូ​ន​ដែល​ហោះ​ពីលើ​ក្បាល​។

​ក្រុមប្រឆាំង​ដ្រូ​ន​ទាំងនេះ​នឹង​ត្រូវ​ជូនដំណឹង​ជា​លើកដំបូង​ចំពោះ​ការគំរាមកំហែង​ដែល​ហោះចូល​មក​ដោយ​អ្នកស្ម័គ្រចិត្ត​ដោយ​ប្រើ​ឧបករណ៍​ដូច​ថេ​ប្លេត ដែល​ចែករំលែក​ការ​ពើបប្រទះ​នឹង​ដ្រូ​ន​និង​ព័ត៌​​មាន​អំពី​ទីតាំង​ពាក់ព័ន្ធ​យ៉ាង​ឆាប់រហ័ស​។​

​សាច់​រឿង​នាពេល​ថ្មីៗ​ពី​កាសែត The Washington Post បានបង្ហាញ​សកម្មភាព​របស់​អ្នកប្រមាញ់​ដ្រូ​ន​អ៊ុយ​ក្រែន​មួយចំនួន​។ ដ្រូ​ន​ជាច្រើន​ប្រភេទ​រួម​ទាំង​ប្រភេទ​ប្រដាប់​អាវុធ​ដែល​មាន​ទំហំ​តូច​​និង​សមត្ថភាព​កាន់តែ​ប្រសើរ​ឡើង គឺ​ជា​អាវុធ​សំខាន់​មួយ​សម្រាប់​ភាគី​ទាំងពីរ​នៃ​ជម្លោះ​ក្នុងប្រទេស​អ៊ុ​យក្រែន ចាប់តាំងពី​រុស្ស៊ី​បាន​ចាប់ផ្តើម​ធ្វើការ​លុកលុយ​លើក​ដំបូង​ក្នុង​ខែ​កុម្ភៈ​។ ទោះ​យ៉ាងណា​ការ​​ប្រើប្រាស់​ដ្រូ​ន​អត្តឃាត​របស់​រុស្ស៊ី​ដែល​ផលិត​ដោយ​អ៊ីរ៉ង់ ដែល​ចាប់ផ្តើម​ក្នុង​អំឡុង​ខែ​កញ្ញា បានដាក់​ការចាប់អារម្មណ៍​ថ្មី​ទាំងស្រុង​លើ​ការគំរាមកំហែង​ដែល​គ្មាន​មនុស្ស​បើកបរ​និង​សមត្ថភាព​របស់​អ៊ុយ​​ក្រែន​ក្នុង​ការកម្ចាត់​ពួកវា​។ ការវាយប្រហារ​ដោយ​ដ្រូ​ន​អត្តឃាត​ទាំងនោះ​ភាគច្រើន​បាន​កើតឡើង​នៅពេល​យប់ ដើម្បី​ជួយ​កែលម្អ​លទ្ធភាព​រស់រានមានជីវិត​របស់ដ្រូន​ដែល​ហោះ​យឺតៗ​ដោយ​បង្ខំ​ឱ្យ​​អ្នក​ការពារ​តាម​ប្រមាញ់​ទាំង​ងងឹត​ផង​ដែរ​។​

​អត្ថបទ​កាសែត Washington Post សរសេរថា “​សមាជិក​អង្គភាព​មួយ​ជា​ធម្មតា​ប្រើ​ឧបករណ៍​ចាប់​សញ្ញា​កម្ដៅ​ដូច​កាំភ្លើង​ដើម្បី​កត់សម្គាល់ដ្រូ​ន Shahed (​ពាក្យ​ទូទៅ​នៅ​អ៊ុយ​ក្រែន​សម្រាប់​ដ្រូ​ន Shahed-136 kamikaze របស់​អ៊ីរ៉ង់​) មុនពេល​បើក​ភ្លើង​ឡាស៊ែរ​ដើម្បី​បំភ្លឺ​វា ដូច្នេះ​ទើប​អ្នក​ផ្សេង​ទៀត​អាច​បាញ់​វា​ទម្លាក់​។ នៅពេលណា​ដែល​ដ្រូ​ន​ត្រូវ​បាន​បាញ់​ឡាស៊ែរ​បំភ្លឺ គ្រាប់​ដែល​បាញ់​តាម​ពីក្រោយ​គឺ​ពិតជា​សន្ធាប់​ខ្លាំងណាស់ ដូច្នេះ​ជារឿយៗ​គេ​ពិបាក​ក្នុង​ការដឹង​ណាស់​ថា អង្គភាព​ណា​ជា​អ្នក​បំផ្លាញ​ដ្រូ​ន​”៕

​ឡាស៊ែរ​និង​កាំភ្លើង​បំពាក់​លើ​ឡាន​ត្រូវបាន​ប្រើ​ដោយ​ទាហាន​អ៊ុយ​ក្រែន​ដើម្បី​ប្រមាញ់​ដ្រូ​ន​រុស្ស៊ី​

Post navigation