Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទាហាន​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ស្លាប់​ក្នុងការ​វាយប្រហារ​លើ​ឧទ្ធម្ភាគចក្រ​នៅ​កុង​ហ្គោ​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ទាហាន​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ម្នាក់​ត្រូវបាន​សម្លាប់​និង​ម្នាក់​ទៀត​រងរបួស​នៅក្នុង​ការវាយប្រហារ​មួយ​លើ​ឧទ្ធម្ភាគចក្រ​របស់​គេ​នៅ​សាធារណរដ្ឋ​ប្រជា​​ធិបតេយ្យ​កុង​ហ្គោ​កាលពី​ថ្ងៃអាទិត្យ​។​

​ឧទ្ធម្ភាគចក្រ​បាន​ស្ថិតក្រោម​ការវាយប្រហារ​នៅ​ម៉ោង​ប្រមាណ​បី​រសៀល​ក្នុងពេល​ហោះ​ទៅកាន់​ក្រុង​ហ្គោ​ម៉ា​(Goma)​នៃ​ខេត្ត​ណត​-​គី​វូ​(Nord-Kivu)​។​គេ​នៅ​មិនទាន់​ដឹង​ប្រភព​និង​ទីតាំង​ជាក់លាក់់​នៃ​ការ​​បាញ់​ឧទ្ធម្ភាគចក្រ​នេះ​នៅឡើយ​ទេ​។​

​ទាហាន​រងគ្រោះ​ជា​សមាជិក​កង​ទាហាន​ថែរក្សា​សន្តិភាព​ទៅ​ពី​អាហ្វ្រិក​ខាងត្បូង​។​

​យោធា​អាហ្វ្រិក​ខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​«​ឧទ្ធម្ភាគចក្រ​មួយ​បាន​រង​ការបាញ់ប្រហារ​នៅ​ហ្គោ​ម៉ា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​កាលពី​ថ្ងៃ​៥​កុម្ភៈ​។​សមាជិក​បើកបរ​ម្នាក់​​បាន​ត្រូវ​គ្រាប់​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​តែ​នៅ​អាច​បើក​និង​ចុះចត​ដោយ​សុវត្ថិភាព​នៅ​អាកាសយានដ្ឋាន​ក្រុង​ហ្គោ​ម៉ា​»​។​

​ប្រធាន​បេសកកម្ម​អង្គការ​សហប្រជាជាតិ​នៅ​កុង​ហ្គោ​(MONUSCO)​បាន​ថ្កោលទោស​ការវាយប្រហារ​ដ៏​កំសាក​លើ​ឧទ្ធម្ភាគចក្រ​ដែល​មាន​សញ្ញា​សំគាល់​អង្គការសហប្រជាជាតិ ហើយ​«​ការវាយប្រហារ​លើ​ទាហាន​​ថែរក្សា​សន្តិភាព​ជា​បទឧក្រិដ្ឋ​សង្គ្រាម​មួយ​»​។​

​ក្នុងពេល​ជាមួយគ្នា អគ្គលេខា​ង​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​អោយ​អាជ្ញាធរ​កុង​ហ្គោ​បើ​កការស៊ើបអង្កេត​ចំពោះ​វាយប្រហារ​នេះ និង​នាំ​ជនដៃដល់​មក​ប្រឈមមុខ​ច្បាប់​ជា​បន្ទាន់​។​

​រំលឹកថា កាលពី​ថ្ងៃ​២៩​មីនា ឆ្នាំ​២០២២ ទាហាន​ថែរក្សា​សន្តិភាព​ប្រាំ​បីនាក់ ត្រូវបាន​សម្លាប់​នៅ​ពេល​ឧទ្ធម្ភាគចក្រ​របស់​គេ​ធ្លាក់​នៅ​តំបន់​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កុង​ហ្គោ​និង​ពួក​ឧទ្ទាម M23​។​

​សូមបញ្ជាក់​ថា ឧទ្ទាម​កម្មបាន​កើតមាន​ពាសពេញ​កុង​ហ្គោ​ខាងកើតដ៏​សំបូរ​ធនធាន​រ៉ែ​អស់​ពេល​រាប់​ទសវត្សរ៍​មក​ហើយ ភាគច្រើន​ជា​កេរដំណែល​នៃ​សង្គ្រាម​ស៊ីវិល​ក្នុង​តំបន់ ដែល​បាន​កញ្ជ្រោល​ឡើង​ក្នុង​​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​និង​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០​។​ចាប់តាំងពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២១​មក ក្រុម​ឧទ្ទាម​M23​បាន​ដណ្តើម​កាន់កាប់​ទឹកដី​មួយ​ភាគ​ធំ​និង​រុលចូល​ទៅមុខ​ដោយ​នៅ​សល់​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​​ទៀត​ទៅ​ដល់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ហ្គោ​ម៉ា​៕

​ឧទ្ធម្ភាគចក្រ​Oryx របស់​អង្គការសហប្រជាជាតិរ​ង​ការវាយប្រហារ​នៅ​ក្រុង​ហ្គោ​ម៉ា​

Post navigation