Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទារិកា​ទើបនឹង​កើត​ត្រូវបាន​ទាញ​ចេញពី​គំនរ​បាក់បែក​ទាំង​នៅ​រស់​នៅ​ស៊ី​រី​

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សាច់ញាតិ​និង​គ្រូពេទ្យ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៧​កុម្ភៈ​ថា អ្នកស្រុក​ដែល​កំពុង​ជីក​កកាយ​អគារ​បាក់​រលំ​ក្នុង​ទីប្រជុំជន​មួយ​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ស៊ី​រី បាន​រកឃើញ​ទារិកា​កំពុង​យំ​ម្នាក់ ដែល​ម្តាយ​របស់​វា​ហាក់​បាន​ផ្តល់​កំណើត​ឱ្យ​វា ខណៈ​ត្រូវបាន​កប់​នៅ​ក្រោម​គំនរ​បាក់បែក​ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​អាក្រក់​នៅ​សប្តាហ៍​នេះ​។​

​ពួកគេ​បាន​និយាយថា ទងផ្ចិត​របស់​ក្មេងស្រី​ទើប​នឹង​កើត​នេះ​គឺ​នៅជាប់​នឹង​ម្តាយ​របស់​នាង ឈ្មោះ អា​ហ្វ្រា អា​ប៊ូ ហា​ឌី​យ៉ា (Afraa Abu Hadiya) ដែល​បាន​ស្លាប់​ទៅហើយ​។ លោក រ៉ា​ម៉ា​ដាន ស្លីម៉ាន់ (Ramadan Sleiman) ដែល​ជា​សាច់ញាតិ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន The Associated Press​ថា ទារិកា​នេះ​គឺជា​សមាជិក​តែ​ម្នាក់​គត់​នៃ​គ្រួសារ​របស់​នាង​ដែល​បាន​រួច​រស់​ជីវិត​ពី​ការ​​ដួលរលំ​អគារ​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​ទីប្រជុំជន​តូច​មួយ​ឈ្មោះ ជីន​ឌឺ​រី​ស (Jinderis) ជាប់​ព្រំដែន​តួ​ក​គី​។​

​រញ្ជួយ​ដី​កម្រិត ៧,៨ រិ​ច្ឆ​ទ័រ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​អម​ដោយ​រលក​រញ្ជួយ​ជាច្រើន​ដង​ទៀត​បាន​បណ្តាលឱ្យ​មាន​កា​រ​បំផ្លិចបំផ្លាញ​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​តួ​ក​គី និង​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។ មនុស្ស​ជាង​៧.៨០០​នាក់​ត្រូវបាន​សម្លាប់ ដោយ​ចំនួន​អ្នក​ស្លាប់​នៅ​តែ​បន្ត​កើនឡើង ខណៈ​សាកសព​ច្រើន​ទៀត​ត្រូវបាន​រកឃើញ​។ ប៉ុន្តែ​ការសង្គ្រោះ​ដ៏​ខ្លាំងក្លា​ក៏​កំពុង​កើត​ឡើង​ផងដែរ​។ ​នៅ​កន្លែង​ផ្សេងទៀត​ក្នុង​ទីប្រជុំជន​ជីន​ឌឺ​រី​ស ក្មេងស្រី​វ័យក្មេង​ម្នាក់​ត្រូវបាន​រកឃើញ​នៅរស់ ដោយ​កប់​នៅក្នុង​បេតុង​នៅក្រោម​គំនរ​បាក់បែក​នៃ​ផ្ទះ​របស់​នាង​។​

​ទារិកា​ទើបនឹង​កើត​ខាងលើ​ត្រូវ​បាន​ជួយ​សង្គ្រោះ​កាលពី​រសៀល​ថ្ងៃ​ចន្ទ គឺ​ជាង​១០​ម៉ោង​បន្ទាប់ពី​រញ្ជួយ​ដី​បាន​វាយប្រហារ​។ លោក​ហា​នី ម៉ា​រ៉ូ​ហ្វ (Hani Maarouf)​ជា​គ្រូពេទ្យ​ដែល​កំពុង​ព្យាបាល​ទារក​នេះ​​បាន​និយាយថា បន្ទាប់​ពី​អ្នក​ជួយសង្គ្រោះ​បាន​ជីក​យក​នាង​ចេញមកក្រៅ អ្នកជិតខាង​ស្រី​ម្នាក់​បាន​កាត់​ទងផ្ចិត​ហើយ​ស្ត្រី​នោះ​និង​អ្នក​ដទៃ​ទៀត​បាន​ប្រញាប់​បញ្ជូន​ទារក​នេះ​ទៅ​កាន់​មន្ទីរពេទ្យ​កុមារ​​មួយ​ក្នុង​ទីក្រុង​អាហ្វ្រីន (Afrin)​ក្បែរ​នោះ កន្លែង​ដែល​នាង​ត្រូវបាន​រក្សា​ទុក​ក្នុង​កែវ​ចិញ្ចឹម​។​

​វីដេអូ​នៃ​ការសង្គ្រោះ​ដែល​កំពុង​ល្បី​នៅលើ​បណ្តាញ​សង្គម​បានបង្ហាញ​គ្រាមួយ​បន្ទាប់​ពី​ទារក​ត្រូវបាន​យកចេញ​ពី​គំនរ​បាក់បែក​ភ្លាម​គេ​ឃើញ​បុរស​ម្នាក់​លើក​នាង​ឡើង​ដោយ​ទងផ្ចិត​នៅជាប់​នឹង​​ពោះ​នាង​នៅឡើយ ហើយ​ប្រញាប់​យក​នាង​ចេញ​ភ្លាម ខណៈ​បុរស​ម្នាក់​ទៀត​បាន​បោះ​ភួយ​ឱ្យ​គាត់​រុំ​នាង​។​

​គាត់​បាន​និយាយថា សីតុណ្ហភាព​រាងកាយរ​បស់​ទារិកា​បាន​ធ្លាក់​ចុះ​ត្រឹម ៣៥ អង្សា​សេ ហើយ​នាង​មាន​ស្នាម​ជាំ រួម​ទាំង​ស្នាម​ដៅ​ខ្មៅ​ធំ​មួយ​នៅ​លើ​ខ្នង​របស់​នាង​ប៉ុន្តែ​នាង​ស្ថិតក្នុង​ស្ថានភាព​នឹង​​នរ​ធម្មតា​ទេ​៕

​ទារិកា​មហា​សំណាង​ត្រូវ​បាន​ជួយ​យកចេញ​ពី​គំនរ​បាក់បែក​ទាំង​នៅរស់

​រហូតមកទល់​ពេលនេះ មនុស្ស​ជិត​៨.០០០​នាក់​បាន​ស្លាប់​ដោយ​រញ្ជួយ​ដី​នៅ​តួ​ក​គី​និង​ស៊ី​រី​

Post navigation