Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ធនាគារ ហ្វីលីព បើកសម្ពោធជាផ្លូវការសាខាបាត់ដំបងជាមួយនឹងរូបរាងអគារថ្មី

Views: 9

បាត់ដំបង:ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជមានភាគទុនិកជនជាតិសិង្ហបុរី​ និងស្ថិតក្នុងចំណោមធនាគារដែលមានសាខាច្រើនជាងគេនៅកម្ពុជា បានប្រកាសជាផ្លូវការពីការបើកសម្ពោធសាខាបាត់ដំបងដែលទើបនឹងផ្លាស់ប្តូរទីតាំងថ្មីជាមួយនឹង រូបរាងថ្មី ក៏ដូចជាផ្តល់ជូននូវសេវាធនាគារពេញលេញដល់អតិថិជនផងដែរ។

សាខាដែលបំពាក់ជាមួយនឹងរចនាបថថ្មីមួយនេះ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥ ភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សាខាធនាគារពេញលេញមួយនេះក៏បានភ្ជាប់មកជាមួយនឹងបរិយាកាសដ៏សមប្រកប និងសេវាកម្មហិរញ្ញវត្ថុដ៏សំបូរបែបជាច្រើនផ្សេងទៀត ដែលនឹងធានាបានថា អតិថិជនទាំងអស់ទទួលបានសេវាកម្មធនាគារកាន់តែល្អប្រសើរ។

លោក Lee Yong Man សមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ហ្វីលីព បានមានប្រសាសន៍ថា​ ការបើកបម្រើជូនសេវាធនាគារពេញលេញនៅ សាខា​បាត់ដំបង​នេះ ជាការ​បោះ​ជំ​ហ៊ានដ៏ធំមួយក្នុងការ​ពង្រីក​វិសាលភាព​របស់​ធនាគារ ដើម្បី​ផ្ដល់នូវ​សេវាកម្ម​បម្រើ​ជូន​អតិថិជន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​មុន និងស្របទៅតាម​កំណើន​នៃ​តម្រូវការ​ផ្នែក​សេវាកម្ម​ធនាគារដែលមានគុណភាពខ្ពស់។ ការបើកបម្រើជូនសេវាធនាគារពេញលេញនេះ ក៏បានបង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​របស់​ធនា​គារ​ដើម្បី​ក្លាយជា “​ដៃគូ​ហិរញ្ញវត្ថុដ៏មានទំនុកចិត្ត​” នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក Lee Yong Man ក៏​បានបន្ថែមទៀតថា «វាជាបេសកកម្មរបស់ធនាគារ ហ្វីលីព ​ ក្នុងការ​ចូលរួមចំណែក​ដល់​ការលើកកម្ពស់ និង​ការអភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច​ក្នុងប្រទេស ក៏ដូចជា​ការផ្តល់ជូន​នូវ​បទពិសោធន៍​ធនាគារ​ដ៏​ល្អ​បំផុត​សម្រាប់​អតិថិជន​ផងដែរ ។»

សាខាបាត់ដំបងរបស់ធនាគារ ហ្វីលីព ស្ថិតក្នុងចំណោមសាខាសក្តានុពលជាច្រើន ដែលធនាគារធ្វើការកែប្រែឲ្យក្លាយទៅជាសាខាដែលបើកបម្រើសេវាធនាគារពេញលេញ។ សាខាដែលមានរចនាបថថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើប និងសំបូរបែបជាច្រើន ទៅតាមតម្រូវការអតិថិជន រួមមានសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម និងបុគ្គល។

សេវាកម្ម និងផលិតផលហិរញ្ញវត្ថុបន្ថែមទាំងនោះរួមមាន៖

• ហិរញ្ញប្បទានពាណិជ្ជកម្ម

• មូលប្បទានបត្រធនាគារ

• សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស

• ផលិតផល និងសេវាផ្សេងៗ។​

សាខាបាត់ដំបង ត្រូវបានរចនាឡើងយ៉ាងប្រណិត ទាំងរូបរាងអគារ និងបញ្ជរសម្រាប់បម្រើអតិថិជន ក៏ដូចជាចំណតរថយន្ត​ដ៏ធំទូលាយ បន្ទប់ពិភាក្សាដែលបានរៀបចំយ៉ាងល្អ និងបញ្ជរជាច្រើនដើម្បីផ្តល់សេវាកម្មដែលមានស្តង់ដារខ្ពស់ដល់អតិថិជនប្រកបដោយផាសុកភាព និងឯកជនភាព។​ លើសពីនេះ បុគ្គលិកធនាគារបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលបម្រើសេវាកម្ម ផ្សេងៗទៅកាន់អតិថិជន ដែលធានាបាននូវភាពច្បាស់លាស់ ត្រឹមត្រូវ និងលឿនរហ័សទាន់ចិត្ត ដើម្បីស្របទៅនឹង ​គោលការណ៍ប្រតិបត្តិការ​របស់​ធនាគារ​គឺ “​អតិថិជន​ជា​ចំបង​” ពោលគឺធានាបានថា អតិថិជនទាំងអស់​ទទួលបាន​សេវាកម្មដ៏ល្អឥតខ្ចោះពី​ធនាគារ​។​

ដើម្បីអបអរសាទរការបើកដំណើរការសេវាកម្មធនាគារពេញលេញនៃសាខាបាត់ដំបង អតិថិជនទាំងអស់អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេស និងទទួលបានវត្ថុអនុស្សាវរីយ៍ពិសេសជាច្រើនផ្សេងទៀតនៅពេលពួកគេបើកគណនីជាមួយធនាគារ ហ្វីលីព។

សម្រាប់ចម្ងល់ទាក់ទងនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរស័ព្ទ៖០៨៦ ៩៣០ ០០០ /០៨៩ ៩៨៩ ៨១៨ (២៤/៧)៕

Post navigation