Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ធនាគារ ជីប ម៉ុង សាខា​២៧១ មេ​ហ្គា ម៉​ល ថ្មី បើក​ដំណើរការ​ជា​ផ្លូវការ​

Views: 1

ដោយៈសុផល/ភ្នំពេញ​៖ធនាគារ ជីប ម៉ុង នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៥ ខែតុលា ឆ្នាំ​២០២២ បាន​សម្ពោធ​ជា​ផ្លូវការ ធនាគារ ជីប ម៉ុង សាខា​២៧១ មេ​ហ្គា ម៉​ល ដែល​ស្ថិតនៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ដែល​ទើបតែ​បើក​ដំណើរការ​សាកល្បង​ក្នុងពេល​ថ្មីៗ​នេះ​។​

​ពិធី​សម្ពោធ​នេះ មានការ​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​, អ្នកឧកញ៉ា ភាព ហៀក​ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង​, អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង​ព្រមទាំង​សមាជិក​ដទៃ​ទៀ​នៃ​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង​, លោក ច​ន ប៊ែ​ល អគ្គនាយក​ធនាគារ ជីប ម៉ុង ថ្នាក់ដឹកនាំ​ធនាគារ និង​ភ្ញៀវកិត្តិយស​ជាច្រើន​ផងដែរ​។​

​អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ភាគ​ទុ​និក ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ម​.​ក បាន​ថ្លែងថា​៖​ការសម្ពោធ​សាខា​ថ្មី​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ធ្វើយ៉ាងណា​ឲ្យ​សេវាកម្ម​និង​ផលិតផល​របស់​ធនាគា​រ ជីប ម៉ុង កាន់តែ​នៅ​កៀក​ជិត​អតិថិជន​គ្រប់ពេលវេលា​ប្រកបដោយ​ប្រណីតភាព វិជ្ជាជីវៈ និង​ច្នៃប្រឌិត​ខ្ពស់​បំផុត​។

​ទាក់ទង​នឹង​សមិទ្ធផល​ដែល​ទទួលបាន​កន្លងមក អ្នកឧកញ៉ា លាង ឃុន បាន​មានប្រសាសន៍ថា «​ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង នឹង​បញ្ចេញ​ផលិតផល​ថ្មី​មួយទៀត​ទៅក្នុង​ទីផ្សារ គឺ​ផលិតផល​កាត​ដែល​នឹង​នាំយក​អត្ថប្រយោជន៍​ដែល​ពុំមាន​ពីរ ប្រកបដោយ​ប្រណីតភាព និង​សម្បូរបែប​បំផុត​មក​ជូន​អតិថិជន​របស់​យើង​ក្នុងពេល​ឆាប់ៗ​ផងដែរ​។​»

​ក្នុង​ឆ្នាំ​២០២២​នេះ ធនាគារ ជីប ម៉ុង បាន​សម្ពោធ និង​ដំណើរការ​សាខា​ថ្មី​ចំនួន​៤​ដែល​រួមមាន ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ម​.​ក សាខា​សែន​សុខ សាខា​៥៩៨ សាខា​វេ​ង​ស្រេង និង​សាខា​២៧១ មេ​ហ្គា ម៉​ល​។​

​ក្នុងឱកាស​នោះ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​អបអរសាទរ និង​កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​ធនាគារ ជីប ម៉ុង ដែល​បាន​បន្តសកម្មភាព​រប​ស់​ខ្លួន​យ៉ាងសកម្ម ក្នុងការ​ពង្រីក​បណ្តាញ​សហប្រតិបត្តិការ តាមរយៈ​ការបើក​សាខា​ថ្មីៗ​ជា​បន្តបន្ទាប់​។

​លោក​សង្ឃឹមថា ធនាគារ​នឹង​បន្ត​ចូលរួមចំណែក​ក្នុងការ​ពង្រីក​សេវា​ធនាគារ​ឲ្យ​កាន់តែ​ទូលំ​ទាយ តាមរយៈ​ការនាំមក​នូវ​បទពិសោធន៍ បច្ចេកវិទ្យា និង​ផលិតផល​ហិរញ្ញវត្ថុ​ថ្មីៗ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ថែមទៀត នាពេល​បច្ចុប្បន្ន​និង​អនាគត និង​បន្ត​គោរព​តាមច្បាប់​និង​បទបញ្ញត្តិ ដែលមាន​ជា​ធរមាន​៕Ph

Post navigation